ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

ពលរដ្ឋ​នៅ​ឃុំ​ចំនួន​៤ ​ក្នុងស្រុក​ស្ទឹង​ត្រង់ កំពុង​​រង​គ្រោះ និងព្រួយបារម្ភ​ខ្លាំងអំពី​គ្រោះ​បា.ក់​ច្រាំង​ទន្លេខូចខាតផ្ទះសម្បែង ដីធ្លី

ពលរដ្ឋ​នៅ​ឃុំ​ចំនួន​៤ ​ក្នុងស្រុក​ស្ទឹង​ត្រង់ កំពុង​​រង​គ្រោះ និងព្រួយបារម្ភ​ខ្លាំងអំពី​គ្រោះ​បា.ក់​ច្រាំង​ទន្លេខូចខាតផ្ទះសម្បែង ដីធ្លី
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894


កំពង់ចាម៖ប្រជាពលរដ្ឋ​នៅ​ក្នុងភូមិ​សាស្ត្រ​យ៉ាង​ហោច​ណាស់​នៅ​ឃុំ​ចំនួន​៤ ស្ថិត​ក្នុងស្រុក​ស្ទឹង​ត្រង់ ខេត្តកំពង់ចាម កំពុង​តែ​រង​គ្រោះ និង​ព្រួយបារម្ភ​អំពី​គ្រោះ​បា.ក់​ច្រាំង​ទន្លេ ដែល​បាន​កើត​មាននៅ​ដើមខែ​កក្កដា នៃ​ឆ្នាំ​២០២៤​នេះ ។

ករណីគ្រោះ​បា.ក់​ដី​នេះ បាន​កើត​មាននៅ​ភូមិ​បឹង​កា​ចូ​ត ឃុំ​ព្រៃ​កក់​, ភូមិ​ខ្ពប​តា​ងួ​ន ឃុំ​ខ្ពប​តា​ងួ​ន​, ភូមិ​ព្រែក​ស្តី ឃុំ​ព្រះ​អណ្តូង​, និង ភូមិ​ពាម​ក្រៅ ឃុំ​ពាម​កោះ​ស្នា ។ នៅក្រោយ​កើតហេតុ នៅ​ថ្ងៃ​ទី​០៣ ខែកក្កដា ឆ្នាំ​២០២៤ លោក ឈុ​ន ពុទ្ធា​រិ​ទ្ធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កិច្ចការ​បច្ចេកទេស ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស នៃ​នាយកដ្ឋាន​ជល​សាស្ត្រ និង​ការងារ​ទន្លេ​ចុះ​ពិនិត្យ​ភ្លាម​ៗ ។

លោក ឈុ​ន ពុទ្ធា​រិ​ទ្ធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កិច្ចការ​បច្ចេកទេស ក្រសួង​ធនធានទឹក និង​ឧតុនិយម លោក​បាន​បញ្ជាក់​ថា ការ​បា.ក់​ច្រាំង​ទន្លេ​នេះ បណ្តាល​មក​ពី​បម្រែបម្រួល​ចរន្តទឹក ដោយសារ​ការ​រីក​ដុះ​ដី​កាន់តែ​ធំ​នៅ​ខាង​មុខ​ច្រាំង​បា.ក់ និង​ជម្រាប​ទឹក​ក្រោម​ដី​ផ្នែក​ខាងលើ​។

លោក ឈុ​ន ពុទ្ធា​រិ​ទ្ធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កិច្ចការ​បច្ចេកទេស ក្រសួង​ធនធានទឹក និង​ឧតុនិយម ក៏​បាន​ស្នើ​ឱ្យ​មានការ​ចុះ​សិក្សា​គ្រោង​ប្លង់​លម្អិត និង​លើក​គម្រោង​តម្លៃ​ប៉ាន់ស្មាន ពី​សំណាក់​មន្ត្រី​បច្ចេកទេស នៃ​នាយកដ្ឋាន​ជល​សាស្ត្រ និង​ការងារ​ទន្លេ ព្រមទាំង​ក្រុមការងារ​ដ្រូ​ន Lidar ដើម្បី​ឆ្លើយ​តប​ផង​ដែរ ៕

Filed in: Uncategorized, ព័ត៌មានជាតិ, ព័ត៌មានថ្មី