ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង កត់សម្គាល់ លើ​សិស្សសាលា​មួយចំនួន​នាពេល​បច្ចុប្បន្ន​កំពុងតែ​ភ្លើតភ្លើន នឹង​ឧបករណ៍​ថ្មី បារី​អេឡិចត្រូនិច ដែល​អាច​ប្រឈម​នឹង​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​បំផុត​!

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង កត់សម្គាល់ លើ​សិស្សសាលា​មួយចំនួន​នាពេល​បច្ចុប្បន្ន​កំពុងតែ​ភ្លើតភ្លើន នឹង​ឧបករណ៍​ថ្មី បារី​អេឡិចត្រូនិច ដែល​អាច​ប្រឈម​នឹង​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​បំផុត​!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ក្រសួង​សុខាភិបាល បាន​អះអាង​ថា ភស្តុតាង​ជា​ច្រើន​បង្ហាញថា ការប្រើប្រាស់​បារី​អេឡិចត្រូនិច​អាច​បណ្ដាល​ឲ្យ​ញៀន ហើយ​បង្ក​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់ បេះដូង និង​សួត រហូតដល់​បាត់បង់​ជីវិត​។ ការប្រើប្រាស់​បារី​អេឡិចត្រូនិច​ក្នុងចំណោ​ម កុមារ និង​មនុស្ស​វ័យ​ជំទង់ មាន​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ការ អភិវឌ្ឍ​ខួរក្បាល ដែល​នាំឲ្យ​កើត​មាន​ផលវិបាក​រយៈពេល​វែង សម្រាប់​ការអភិវឌ្ឍ​ខួរក្បាល និង​អាច​នាំឱ្យ​ប៉ះពាល់​ដល់ ការចងចាំ ការសិក្សា និង​បង្ក​ជំងឺ​ថប់​អារម្មណ៍​។

​ព្រម​ជាមួយគ្នានេះ នៅក្នុង​យុទ្ធនាការ​ក្តៅធ្វើការ​បង្ក្រាប​ក្រុម​ក្មេង​ទំនើ​ង ដោយ​តឹងរឹង​បំផុត លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បានកត់សម្គាល់​ឃើញ​ថា ក្មេង​ទំនើង​មួយចំនួន សុទ្ធតែ​ជា​សិស្ស​គេច​ពី​សាលា ទៅ​ប្រមូលផ្តុំ​គ្នា​លេងបៀរ ផឹកស្រា ជក់​កញ្ឆា និង​មួយចំនួន នាំគ្នា​ភ្លើតភ្លើន នឹង​ការជក់បារី​អេឡិចត្រូនិច ដែល​កត្តា​នេះ គឺជា​ហានិភ័យ​ដ៏​ធ្ងន់ធ្ងរ​គួរឲ្យ​ព្រួយបារម្ភ​បំផុត​សម្រាប់​សង្គម​។

​ទន្ទឹម​ជាមួយ​ការព្រួយបារម្ភ​ទាំងនេះ លោក​ឧត្តសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏​បាន​ចាត់​ក្រុមការងារ ចុះ​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង នាយក នាយករង លោកគ្រូ អ្នកគ្រូ តាម​សាលា​វិទ្យាល័យ​និង​អនុវិទ្យាល័យ ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើ​ការផ្សព្វផ្សាយ ដល់​សិស្សានុសិស្ស បាន​ជ្រួតជ្រាប​ពី​ផលប៉ះពាល់​របស់​ក្មេង​ទំនើង​, ផលប៉ះពាល់​នៃ​ការប្រើប្រាស់​គ្រឿងញៀន ព្រមទាំង​ព្រមាន​ចុះបង្ក្រាប​ក្មេង​ទំនើង​ដោយ​មិន​លើកលែង ហើយ​ថែមទាំង​បាន​បិទ​ផ្សាយ​នូវ លេខ​ទូរស័ព្ទ​បន្ទាន់ ១២៩១ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ ក៏​ដូច​ជា​សិស្សានុសិស្ស អាច​ផ្ដល់​ព័ត៌មាន​ឆាប់រហ័ស​មកកាន់​អង្គភាព​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​ចាត់វិធានការ​ចុះ​អន្តរាគមន៍​និង​បង្ក្រាប​ឱ្យបាន​ទាន់ពេលវេលា​។

​ក្រៅពី​វិធានការ​ច្បាប់ វិធានការ​អប់រំ​ក្នុង​សាលា គប្បី​អាណាព្យាបាល​គ្រប់រូប ក៏​ត្រូវ​ចូលរួម​សង្កេត​តាមដាន​និង​អប់រំ​កូន​ដោយ​យកចិត្តទុកដាក់​បំផុត​ផងដែរ​។​៕

Filed in: ព័ត៌មានជាតិ