បាត់ដំបង៖តាមប្រភពព័ត៌មានចេញពីខេត្តបាត់ដំបង បានប្រាប់មកឲ្យដឹងថា លោក ឡុង ផលគុណ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង បានប្រព្រឹត្ត្តិនូវអំពើពុករលួយ កឹបកេងថវិកាជាតិ កនុងមួយឆ្នាំៗ សរុបអស់ថវិកាចន្លោះខ្នង់ជាង1500លានរៀល ទៅ 1600លានរៀល ពីលើការចំណាយរបស់រដ្ឋលើការងារសំណង់ជុសជុល និងថែទាំប្រពន្ធធារាសាស្រ្តនៅខេត្តខ្លួនពីគម្រោងក្រសួងសាមុី ផ្ដល់មកមន្ទីរតាមការចចារថ្លៃដោយមន្ទីរទទួលការអនុវត្តន៏គម្រោងទាំងនោះ។
ប្រភពបានបន្តថា ក្រៅពីនេះ គឺមានគម្រោងមន្ទីរខ្លួនមួយចំនួនដែលមានតម្លៃសរុបខ្ទង់ជិត600លានរៀល ក្នុងមួយឆ្នាំៗថែមទៀតដែលលោកប្រធានមន្ទីរ ឡុង ផលគុណ បានធ្វើលទ្ធកម្មត្បាញអាយ និងឃុបឃិតគ្នាចែកផលប្រយោជន៏គ្នាពីកម្រោងទាំងនោះ។
ប្រភពបានបញ្ជាក់បន្តថា នៅពេលទទួលបានគម្រោងពីក្រសួង លោកប្រធានមន្ទីរ ឡុង ផលគុណ បានចាត់ចែងការចំណាយក្នុងការទិញសម្ភារះសំណង់ ដែក ស៊ីម៉ងត៌ ថ្ម ខ្សាច់ តាមរបៀបពុករលួយឃុបឃិត២.៣នាក់ បំប៉ោងការចំណាយ និងយកផលចំណេញដ៏មហាសាលខ្នង់ជាង 1500លានរៀល / 1600លានរៀលពីគម្រោងរបស់ក្រសួងសាមុីដែលបានផ្ដល់ថវិកា សរុបមកមន្ទីរ ក្នុង១ឆ្នាំៗជាមធ្យមជាង 2200លានរៀល លើសចំនួននេះបន្តិចបន្តួច ឬ ក្រោមចំនួននេះបន្តិចបន្តួចតែប៉ុណ្ណោះ។
គួររំលឹកថា ប្រព័ន្ធធារាសាស្រ្តដែលលោកប្រធានមន្ទីរ ឡុង ផលគុណ តែងតែលើកគម្រោងថែទាំជុសជុលញឹកញ៉ាប់ ដើម្បីបានផលប្រយោជន៏មកខ្លួនវិញនោះរួមមាន៖
១.ប្រឡាយមេអូរតាគី ឃុំអូរតាគី ស្រុកថ្មគោល
២.ប្រឡាយN.1.2ថ្មី ឃុំតាគ្រាម ស្រុកបាណន់
៣.ប្រឡាយមេទួលព្នៅ ស្រុកសង្កែ
៤.អាងកំពីងពួយ
៥.ប្រព័ន្ធធារាសាស្រ្តបវេល
៦.សំណង់ទ្វាទឹកតាហែន ស្រុកបវេល
៧.អាងដង្កោ ស្រុកបាណន់
៨.សំណង់ទ្វាទឹកពហុបំណង ស្រុករតនះមណ្ឌល
៩.អាងបាដាក់ ស្រុកសង្កែ
១០.អាងភាស ស្រុកថ្មគោល និងស្រុកឯកភ្នំ
១១.ប្រឡាយN.1 ឃុំជ្រៃ ស្រុកថ្មគោល
១២.ប្រឡាយបឹងក្រសាល ឃុំស្ទឹង ស្រុកបាណណន់
១៣.ប្រឡាយស្វាយស ឃុំតាប៉ុន ស្រុកសង្កែ។ល។
ប្រភពបានបញ្ជាក់ថា គម្រោងទាំងអស់ គឺប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង គឺ លោក ឡុង ផលគុណ តែតែទទួលផល ទាំងគម្រោងដែលក្រសួងប្រគល់មកមន្ទីរទទួលការអនុវត្ត្តន៏ និងគម្រោងដែលមន្ទីរធ្វើលទ្ធកម្មទៅក្រុមហ៊ុន។ ហើយផលចំណេញ គឺច្រើនជាងការចំណាយជាក់ស្ដែងលើការងារដាច់ឆ្ងាយពីគ្នាណាស់។ ព្រោះថវិកាចំណាយ គឺលោកប្រធានមន្ទីរមិនបានប្រាប់អោយមន្ត្រីថ្នាក់ក្រោមដឹងពីចំនួនទឹកប្រាក់ដែលក្រសួងផ្ដល់មកសំរាប់ចំណាយតាមគម្រោងនិមួយៗឡើយដោលោកប្រធានមន្ទីរចាត់ចែងស្ងាត់ៗតែប៉ុណ្ណោះ។
ករណីនេះ សូម ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងឯកឧត្តម ទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ រួមនិងក្រសួង ស្ថាប័នពាក់ព័ន្ធពិនិត្យ និងស្រាជ្រាវផង។
ជុំវិញព័ត៌មានខាងលើនេះ នៅព្រឹកថ្ងៃទី២៤ មិថុនា ២០២៤ គេហទំព័រ «ស៊ីអេចខេ-ញូស៍.ខម|CHK-News.com» បានទូរស័ព្ទសុំការបំភ្លឺពីរលោក ឡុង ផលគុណ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង សួរនាំជុំវិញរឿងនេះ ប៉ុន្តែនៅពេលទូរស័ព្ទចូល សួរដឹងថា អ្នកកាសែត គឺមិននិយាយឆ្លើយតបនោះទេ៕