ទាន់ហេតុការណ៍
ខណ្ឌ​រដ្ឋ​បាល​ជលផល​កំពង់ឆ្នាំង ចុះបង្ក្រាបបាន​ករណីនេសាទ​ល្មើសច្បាប់ នៅក្នុង​ដែន​នេសាទ ចំណុច ព្រែក ប្រចា​ន់ ភូមិ ព្រៃគ្រី​ជើង និង ចំណុច ដា​អំបិល ភូមិ កោះធំ ឃុំ ព្រៃគ្រី ស្រុក​ជល​គិរី==>សមត្ថកិច្ច​ខេត្ត​បាត់ដំបង ឃាត់ខ្លួន​ជនសង្ស័យ​បីនាក់ ក្រោយ​ព្រួត​គ្នា​វាយ និង​វាយ​បុរស​វ័យ​ចំណាស់​ម្នាក់​បណ្តាលឲ្យ​ស្លាប់ ដោយសារ​តែ​រាវ​នុយ​ខ្យង​==>សកម្មភាព​ការងារ​របស់​ខណ្ឌ​រដ្ឋ​បាល​ជលផល​កំពង់ឆ្នាំង​បន្តសកម្មភាព​ល្បាត និង​បង្ក្រាប​សកម្មភាព​នេសាទ​ខុសច្បាប់ នា​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២៤==>រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក ប៊ុន ហុន អញ្ជើញជាអធិបតីបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្រ្ត ស្តីពីការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ដល់ថ្នាក់ដឹកនាំរដ្ឋបាលខេត្តតាកែវ==>នគរបាលបង្ក្រាបបទល្មើសល្បែងអនឡាញខុសច្បាប់​ នៅអគារមួយកន្លែងគ្មានស្លាកយីហោ ខណ្ឌមានជ័យ រកឃើញជនជាតិចិន និងប៉ាគីស្ថាន ជិត២០០នាក់==>បែករឿងដេញថ្លៃនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ (មន្ទីរពេទ្យលោកសង្ឈ) ប្រើថវិការដ្ឋតម្លៃផ្ដើមដេញ2197.4លានរៀល ចុះបានថ្លៃ3លានកន្លះនៅត្រឹម2193.9លានរៀល==>ក្រសួងមហាផ្ទៃ ចេញប្រកាសបង្កើតភូមប៊ុនរ៉ានីសែន ជ័យដំណាក់ទ្រយើង បំបែកចេញពីភូមិសាយ ឃុំព្រងិល ស្រុកភ្នំក្រវាញ==>បើកប្រតិបត្តិការក្ដៅ ចុះបង្ក្រាបបទល្មើស រ៉ែមាស អនាធិបតេយ្យ នៅខេត្តមណ្ឌលគិរី==>​សមត្ថកិច្ច​នគរបាល​ស្រុក​មោងឫស្សី​ឃាត់ខ្លួន ក្រុម​ក្មេង​ទំនើង​បង្ក​ហិង្សា​លើ​អ្នកដទៃ​ចំនួន​០៣​នាក់​អនុវត្ត​តាម​ច្បាប់​==>នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​លួច ( កាត់​យក​ខ្សែភ្លើង ) ០១ លើក និង​បាន​នាំខ្លួន​ជនសង្ស័យ ០២ នាក់​

អាវុធហត្ថ​រាជធានី​ភ្នំពេញ ប្រកាស​ឲ្យ ក្រុម​ក្មេង​ទំនើ​ង ឆាប់​កែខ្លួន​ជាបន្ទាន់​!

អាវុធហត្ថ​រាជធានី​ភ្នំពេញ ប្រកាស​ឲ្យ ក្រុម​ក្មេង​ទំនើ​ង ឆាប់​កែខ្លួន​ជាបន្ទាន់​!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ដោយ​មាន​បទបញ្ជា​ម៉ឹងម៉ាត់​របស់​លោក​ឧត្តសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចាត់ឲ្យ​លោក​វរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដឹកនាំ​កម្លាំង​ជំនាញ​នៃ មន្ទីរ​ស្រាវជ្រាវ​ព័ត៌មាន​និង​សន្តិសុខ មន្ទីរ​ផែនការ​ប្រតិបត្តិការ និង​ហ្វឹកហ្វឺន មន្ទីរ​ស្រាវជ្រាវ​និង​បង្ក្រាប​បទល្មើស កង​អន្តរាគមន៍​នៃ​វរ​សេនា​តូច​លេខ​១ មណ្ឌល​ទទួល​ព័ត៌មាន​Hotline១២៩១ ព្រមទាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ទាំង​១៤ រួម​គ្នា​បើក​យុទ្ធនាក្តៅ​ធ្វើការ​បង្ក្រាប​ក្រុម​ក្មេង​ទំនើង ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ឲ្យបាន​តឹងរឹង​បំផុត​ដោយ​មិន​មាន​ការលើកលែង​។

​ជាក់ស្តែង​នៅ​យប់​ថ្ងៃ​ទី ២១-២២ ខែមិថុនា ឆ្នាំ​២០២៤ មន្ទីរ​ស្រាវជ្រាវ​និង​បង្ក្រាប​បទល្មើស រួមជាមួយ កម្លាំង​មូលដ្ឋាន​អាវុធហត្ថ ខណ្ឌ​សែន​សុខ ខណ្ឌ​ពោ​ធ៍​សែន​ជ័យ ខណ្ឌមានជ័យ ខណ្ឌដង្កោ ខណ្ឌចំការមន ខណ្ឌ​ទួលគោក ខណ្ឌ​ជ្រោយចង្វារ ខណ្ឌ​ព្រែក​ព្នៅ បាន​ធ្វើ​ការឃាត់ខ្លួន​ក្មេង​ទំនើង​សរុប​៥៦​នាក់ ក្នុងនោះ​មាន​ក្រុម AC (​ក្រុម​ក្នុង​តំបន់​ភូមិ​អន្លង់​ក្ងាន ខណ្ឌ​សែន​សុខ​) ចំនួន ១១​នាក់ ដែល​ក្រុម​នេះ​ធ្លាប់​ត្រូវបាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ឃាត់ខ្លួន​បក្ខពួក​ចំនួន ០៤​នាក់​បញ្ជូន​ទៅ​តុលាការ​កាលពី​ថ្ងៃ​ទី​១៤ ខែ​ឧសភា ឆ្នាំ​២០២៤​ម្តង​ហើយ​ពាក់ព័ន្ធ​ករណី​ប្រើ ដាវ កាំបិត ដុំថ្ម ធ្វើ​សកម្មភាព ដេញ​កាប់ និង​គប់ ទៅលើ​ជនរងគ្រោះ​ចំនួន ០៤​នាក់ ជិះ​ម៉ូតូ ០២​គ្រឿង នៅ​ចំណុច​ផ្លូវ​៩២ ភូមិ​ត្រពាំង​ស្វាយ សង្កាត់​គោក​ឃ្លា​ង ខណ្ឌ​សែន​សុខ​, ក្រុម​លូ​៥(៩៨) (​ក្រុម​នៅ​តំបន់​លូ​៥ ខណ្ឌមានជ័យ​) ចំនួន​០៦​នាក់ ដែល​ក្រុម​នេះ មាន​ការពាក់ព័ន្ធ​ករណី​ក្រុម​ដេញ​កាប់​គ្នា​នៅមុខ​របង​ព្រលាន យន្តហោះ ពោធិ៍ចិនតុង​នា​យប់​ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០២៤, ក្រុម ZK (​សាំង​គីម​) ចំនួន ០១​នាក់ ក្នុង​ចំណោម​សមាជិក​ក្រុម​ដែល​មាន​គ្នា​១២​នាក់ ក្នុង​ខណ្ឌ​ដង្កោ ដែល​ក្រុម​នេះ​ធ្លាប់​ធ្វើ​សកម្មភាព ដេញ​កាប់​ក្រុម JR (​ចង្រិត​) ឲ្យ​ខូច​ម៉ូតូ ០២​គ្រឿង នៅ​ម្តុំ​ស្ទឹងមានជ័យ និង​ធ្លាប់​ដេញ​វាយ​សិស្ស​អនុវិទ្យាល័យ​ទួល​អំពិល ព្រោះ​ទំនាស់​ពាក្យសម្តី​គ្នា​, ក្រុម​EH ក្នុង​ខណ្ឌ​ដង្កោ ចំនួន ០៣​នាក់ ដែល​ក្រុម​នេះ ធ្លាប់​ពាក់ព័ន្ធ មាន​ជម្លោះ​ដេញ​វាយ​គ្នា​ដោយ​ប្រើ ដុំថ្ម ខ្សែក្រវ៉ាត់ ជាមួយ​ក្រុម​ទំនើង​ផ្សេងទៀត មិន​ស្គាល់​ឈ្មោះ ក្នុង​អំឡុង​ឆ្នាំ​២០២១​និង​ដើមឆ្នាំ​២០២៤ នៅ​ម្តុំ​អនុវិទ្យាល័យ​ទួល​អំពិល និង ៣៥​នាក់​ទៀត គឺ​ជា​ក្មេង​ទំនើង​ប្រមូលផ្តុំ​ជា​ក្រុម​បង្ក​ការភ័យខ្លាច​និង​រំខាន​អ្នក​ដ៏​ទៃ​នៅ​ទីសាធារណៈ ដូចជា ក្រុម​បង្ហោះ​ម៉ូតូ​, ក្រុម​កែឆ្នៃ​បំពង់​ស៊ី​ម៉ាំង​ម៉ូតូ​ជិះ​រោទិ៍​ពេញ​ផ្លូវ​, ក្រុម​ប្រមូលផ្តុំ​គ្នា​ជក់​វ៉ែប ជក់បារី ផឹកស្រា ស្រែក​ឡូឡា កណ្តាល​អាធ្រា​ត នៅ​ទី​សាធារណៈ​។

​ពាក់ព័ន្ធ​ករណី​ក្មេង​ទំនើង​ទាំងនេះ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​ចាត់​វិធានការ​អប់រំ​ព្រមាន​ធ្វើ​កិច្ចសន្យា​និង​ឲ្យ​អាណាព្យាបាលធានា​ត្រឡប់​ទៅវិញ ចំពោះ​អ្នក​មាន​កំហុស​ខាង​សីលធម៌ និង​បញ្ជូន​ទៅ​តុលាការ​ចំពោះ​អ្នក​មាន​កំហុស​ល្មើសច្បាប់​។ ទន្ទឹម​គ្នា​នេះ​ផង​ដែរ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏​បាន​ប្រកាស​ឲ្យ ក្រុម​ក្មេង​ទំនើង​ទាំងអស់ ឆាប់​កែខ្លួន​ជាបន្ទាន់ និង​សូម​អំពាវ​នា​ដល់​អាណាព្យាបាល ដែល​ធ្លាប់តែ​បណ្តោយ​ឲ្យ​កូន​ក្លាយជា​ទំនើ​ង បាត់​នូវ​សីលធម៌ គុណធម៌ វិន័យ និង​ច្បាប់ទម្លាប់ ទាំងអស់ សូម​ចូលរួម​ងាក​មក​យកចិត្តទុកដាក់​អប់រំ​កូន ផ្តល់​គំរូ​ល្អ បរិស្ថាន​ល្អ ដល់​កូន និង​គ្រប់គ្រង ថែទាំ តាមដាន​កូន ឲ្យបាន​ហ្មត់ចត់​បំផុត​ផងដែរ​។

​សូម​បញ្ជាក់​ដែរ​ថា អាវុធហត្ថ​រាជធានី​ភ្នំពេញ នឺង​ចេញ​ប្រតិបត្តិការ​បង្ក្រាប​ក្មេង​ទំនើង​ដោយ​មិន​លើកលែង​ដាច់ខាត​ចំពោះ​មុខ​ញ្ញា​ដូចខាងក្រោម​៖
១- ក្រុម​ក្មេង​ដែល​ធ្លាប់​ចូល​ជា​សមាជិក​ក្រុម​ទំនើង​និង​ធ្លាប់​ធ្វើ​សកម្មភាព​ដេញ​វាយ​កាប់​ចាក់​គ្នា កន្លងមក​។​
២- ក្រុម​ក្មេង​ដែល​ប្រើ​អំពើហិង្សា វាយតប់ កាប់​ចាក់​គ្នា​ជាក់ស្តែង ក្នុង​សាលារៀន ទីសាធារណ​: និង​តាម​ដងផ្លូវ​។​
៣- ក្រុម​ក្មេង​ដែល បង្ហោះ​ម៉ូតូ កែច្នៃ​ស៊ី​ម៉ាំង​ម៉ូតូ​ជិះ​រោទិ៍​លឺសូរ​ខ្លាំង ស្រែក​ហ៊ោ​កញ្ច្រៀវ ប្រដេញ​គ្នា​តាមផ្លូវ ដែល​ផ្ដល់​ការភ័យខ្លាច​និង​រំខាន​ដល់​អ្នក​ដ៏​ទៃ​តាម​ទីសាធារណៈ​។​
៤- ក្រុម​ក្មេង​ដែល បំផ្លាញ​ទ្រព្យ​របស់​អ្នកដទៃ ទ្រព្យសម្បត្តិ​រដ្ឋ ដូចជា គប់​កញ្ចក់​រថយន្ត វាយបំផ្លាញ​ម៉ូតូ វាយបំផ្លាញ​អំពូល​ភ្លើង​សាធារណៈ វាយបំផ្លាញ​ប៉ាណូ​សាធារណៈ​។​
៥- ក្រុម​ក្មេង​ដែល ប្រមូលផ្ដុំ​គ្នា​ផឹកស៊ី ជក់បារី ជក់​វ៉ែប ចាក់ធុងបាស់ ឡូឡា​អនាធិបតេយ្យ នៅតាម​ទីសាធារណៈ ពេល​អាធ្រា​ត​។​
៦- ក្រុម​សិស្សសាលា​ដែល​នៅក្នុង​ម៉ោង​រៀន ទៅ​ប្រមូលផ្តុំ​គ្នា​ផឹកស្រា ជក់បារី ជក់​វ៉ែប តាម​រមណីយដ្ឋាន តាម​ចំការ តាម​កញ្ចុះ តាម​ផ្ទះសំណាក់ តាម​ខារ៉ាអូខេ ដោយ​គេច​ម៉ោង​រៀន​។
​ដូច្នេះ បើ​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន បាន​ឃើញ​ទង្វើ​ទំនើង​កោងកាច គ្មាន​សីលធម៌ គ្មាន​សណ្តាប់ធ្នាប់ គ្មាន​ច្បាប់ទម្លាប់​ដូច​មុខសញ្ញា​ខាងលើនេះ សូម​ទំនង​ទំនង​ទៅ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​តាមរយៈ​ទូរស័ព្ទ​Hotline លេខ​១២៩១ ដោយ​អនុគ្រោះ អាវុធហត្ថ​រាជធានី​ភ្នំពេញ​នឹង​រក្សារ​ការសម្ងាត់​ជូន​៕

Filed in: ព័ត៌មានជាតិ