ទាន់ហេតុការណ៍
ព្រលឹម​ឡើង​ព្រួត​វាយ​គ្នា យ៉ាង​ក្លាហាន​គ្មាន​សំចៃ​ដៃ មិន​បាន​កន្លះ​ថ្ងៃ ត្រូវបាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​១១​នាក់ បញ្ជូនទៅ​តុលាការ​!==>​ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញ​ជា​អធិបតី ក្នុង​វេទិកាសាធារណៈ ជាមួយ​ប្រជាពលរដ្ឋ​ខណ្ឌដង្កោ ដើម្បី​ស្វែងរក​ផលប្រយោជន៍​រួម​!==>ក្រុមការងារ អាវុធហត្ថ​រាជធានី​ភ្នំពេញ នាំយក​អំណោយ​ចុះសួរសុខទុក្ខ គ្រួសារ​សមាជិក ដែល​មាន​ប្រពន្ធ​ទើប​សម្រាលកូន​!==>dផ្នែក​រដ្ឋបាល​ជលផល​ដំ​ដែក សង្កាត់​រដ្ឋបាល​ជលផល​សូទ្រនិគម ចុះ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​នេសាទ ដោយ​ឧបករណ៍​ខុសច្បាប់​បាន​ចំនួន ០២​ករណី នៅ​ចំណុច​កោះធំ ដល់​ចំការ​ទាល់​ក្នុង​ដែន​នេសាទ​សហគមន៍​កំពង់​ឃ្លាំង==>​លោក លី ឡា នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​កំពង់ឆ្នាំង សហការ​ជាមួយ​កម្លាំង​ចម្រុះ ចុះ​ប្រតិបត្តិការ ដឹកនាំ​លោក ប្រាក់ លាង​ហួរ អនុប្រធាន​មន្ទីរ​កសិកម្ម ចុះ​ល្បាត និង​បង្ក្រាប​បាន​បទល្មើស​នេសាទ​ខុសច្បាប់ មានរ​បាំងសាច់​អួន របាំង​ស្បៃ​មុង និង​លប​លូ ៨ មាត់==>ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារ​រំលែក​ទុក្ខ​ជូន លោកជំទាវ ឧកញ៉ា ធម្មា​មង្គលមុនី ថា​យ វ៉ា ចំពោះ​មរណភាព សម្តេចចៅហ្វា​វាំង គង់ សំអុល​==>ក្រុមការងារ អាវុធហត្ថ​ខណ្ឌ​៧​មករា នាំយក​អំណោយ​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចុះសួរសុខទុក្ខ​គ្រួសារ​លោក​មេបញ្ជាការរង​ខណ្ឌ ដែល​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ខណៈ​ពេល​ធ្វើដំណើរ​ទៅ​មើល​ម្ដាយ​ដែល​កំពុង​សង្គ្រោះបន្ទាន់​!==>ក្រុមការងារ អាវុធហត្ថ​ខណ្ឌ​ជ្រោយចង្វារ ចូលរួម​រំលែក​ទុក្ខ​ដល់​គ្រួសារ​សមាជិក ដែល​ឪពុកក្មេក​របស់​លោក​ទ​ទួល​មរណៈភាព​!==>​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់ឲ្យ​ក្រុមការងារ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ ដល់​គ្រួសារ​សព​លោក​អនុសេនីយ៍ត្រី សៅ រក្សា​!==>លោក​ឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្តសៀមរាប អញ្ជើញ​ចូលរួម​វេទិកា​ប្រឆាំង​ភេរវកម្ម​អន្តរជាតិ "Great Wall-2024"

ស្នងការរាជធានីភ្នំពេញ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ករណីបង្ក្រាបករណីជួញដូរគ្រឿងញៀន រឹបអូសវត្ថុតាងគ្រឿងញៀនម១៤៥គីឡូក្រាម និងឃាត់ខ្លួនឧក្រិដ្ឋជនដែលជាជនបរទេស៥នាក់

ស្នងការរាជធានីភ្នំពេញ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ករណីបង្ក្រាបករណីជួញដូរគ្រឿងញៀន រឹបអូសវត្ថុតាងគ្រឿងញៀនម១៤៥គីឡូក្រាម និងឃាត់ខ្លួនឧក្រិដ្ឋជនដែលជាជនបរទេស៥នាក់
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំមួយ ដោយរឹបអូសវត្ថុតាងគ្រឿងញៀនបាន ចំនួន១៤៥គីឡូក្រាម និងឃាត់ខ្លួនឧក្រិដ្ឋជនដែលជាជនបរទេស ចំនួន៥នាក់។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន កាលពីរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤នេះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ នៅខណ្ឌជ្រោយចង្វា។

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និង ស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ប្រតិបត្តិការនេះធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ក្រោមការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

លោកឧត្តមសេនីយ៍ឯក អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ឧក្រិដ្ឋជនទាំង៥នាក់ ដែលសមត្ថកិច្ចបង្ក្រាបបាននេះ ម្នាក់ជាជនជាតិជប៉ុន និង៤នាក់ទៀត ជាជនជាតិចិនតៃវ៉ាន់។

លោកឧត្តមសេនីយ៍ឯកបានគូសបញ្ជាក់ថា ឆ្លងតាមការស្រាវជ្រាវស៊ើបអង្កេតអស់រយៈពេលជាច្រើនថ្ងៃ ទៅលើមុខសញ្ញាជនជាតិចិនតៃវ៉ាន់ មួយក្រុមកំពុងធ្វើសកម្មភាពជួញដូរចែកចាយគ្រឿងញៀនយ៉ាងសកម្មក្នុងរាជធានីភ្នំពេញ និង នៅតាមបណ្តាខេត្តមួយចំនួន។

លុះនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង២០៖៣០នាទី កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន បានសហការជាមួយកម្លាំងនគរបាលខណ្ឌជ្រោយចង្វា បានបើកប្រតិបត្តិការបង្ក្រាបជាក់ស្តែង ករណីជួញដូរគ្រឿងញៀន ដោយឃាត់ខ្លួនបានជនសង្ស័យជនជាតិចិនតៃវ៉ាន់ម្នាក់ឈ្មោះ ហ្វាន យានគួយ ភេទប្រុស អាយុ២៦ឆ្នាំ នៅចំណុចក្នុងបុរីមួយកន្លែង សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ដកហូតវត្ថុតាងថ្នាំញៀនប្រភេទកេតាមីនចំនួន ៣ដុំ ស្មើនឹង៣គីឡូក្រាម។

បន្ទាប់មកនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង១៤ ៖១០នាទី កម្លាំងបន្តស្រាវជ្រាវ បង្ក្រាបបានបក្ខពួកជនសង្ស័យចំនួន ៤នាក់បន្ថែមទៀត ជនជាតិចិនតៃវ៉ាន់៣នាក់ និងជនជាតិជប៉ុន១នាក់ នៅចំណុចបុរីអ័រគីដេ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ រួមមាន៖១៖ឈ្មោះ ស៊ូ ឈិនហៅ អាយុ២៣ឆ្នាំ។ ២៖ឈ្មោះ ហ័ង ហឺជៀន អាយុ៣៥ឆ្នាំ។ ៣៖ឈ្មោះ ហ្វាង ចឹងជីន អាយុ២០ឆ្នាំ។ ៤៖ឈ្មោះ ណូមូរ៉ា សូគីជី អាយុ៧៦ឆ្នាំ។

កម្លាំងជំនាញបានឆែកឆេរទីតាំងស្នាក់នៅ និងទីតាំងស្តុកគ្រឿងញៀន របស់ក្រុមឧក្រិដ្ឋជនជួញដូរគ្រឿងញៀន ចំនួន ៣ទីតាំងផ្សេងគ្នា ជាលទ្ធផលរកឃើញ៖ ថ្នាំញៀនប្រភេទកេតាមីនចំនួន១៤២ដុំ ស្មើនឹង១៤២គីឡូក្រាម, ម្សៅសារធាតុផ្សំគ្រឿងញៀនចំនួន២គីឡូក្រាម, ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន៣, ឧបករណ៍សម្ភារៈសម្រាប់វេចខ្ចប់គ្រឿងញៀនមួយចំនួន និងសំបកកញ្ចប់ថង់រូបតែសម្រាប់ច្រកថ្នាំញៀន (ខ្នាត១គីឡូក្រាម) ចំនួន ២០០កញ្ចប់។

សរុបលទ្ធផលប្រតិបត្តិការនេះ កម្លាំងជំនាញឃាត់ខ្លួនជនជាតិចិនតៃវ៉ាន់៤នាក់ និងជនជាតិជប៉ុន១នាក់ ដកហូតថ្នាំញៀនប្រភេទកេតាមីនសរុបទម្ងន់ ១៤៥គីឡូក្រាម។

លោកឧត្តមសេនីយ៍ឯកបានឲ្យដឹងទៀតថា ក្រោយបញ្ចប់ការសួរនាំ កម្លាំងនគរបាលជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កំពុងកសាងសំណុំរឿងបញ្ជូនឧក្រិដ្ឋជនទាំង៥នាក់ និងវត្ថុតាងគ្រឿងញៀន នៅកាន់សាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

Filed in: Uncategorized, ព័ត៌មានជាតិ, ព័ត៌មានថ្មី