ទាន់ហេតុការណ៍
ជនដៃដល់​ត្រូវបាន​នគរបាល​ចាប់ខ្លួន​ក្រោយពី​ប្រើ​អំពើហិង្សា​ចាក់​និង​កាប់​អតីត​ប្រពន្ធ​បណ្តាលឲ្យ​រងរបួ​សព្រោះ​តែ​ភ្លើង​ប្រចណ្ឌ​==>សេចក្តីបំភ្លឺ​ព័ត៌មាន ករណី​ស្រី្ត​ឈ្មោះ​សំ សុខា ចោទប្រកាន់​លោក សាត គឹម សាន អតីត​ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង==>ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ឆ្នាំង​បន្តសកម្មភាព​ល្បាត បង្ក្រាប​បទល្មើស នេសាទ​ប្រើ​ឧបករណ៍រ​បាំង​ស្បៃ​មុង​នៅ​ចំនុច​បឹង​ធំ ក្នុង​ភូមិ​កំពង់​បា​ស្រូវ ឃុំ​ជលសា ស្រុក​ជល​គិរី និង​បាន​បំផ្លាញ​វត្ថុតាង​នៅនឹងកន្លែង​==>ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​ជូនពរ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ក្នុងឱកាស​ខួបកំណើត​គម្រប់ ៤៧ ឈានចូល ៤៨​ឆ្នាំ​==>នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី លួច​មាន​ស្ថាន​ទម្ងន់ទោស (​គាស់​ទម្លុះទម្លាយ ) និង​បាន នាំខ្លួន​ជនសង្ស័យ ០១ នាក់ នៅ​ចំណុច​ភូមិ​ទួល​តា​ឯក សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង​==>នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ខេត្ត​បាត់ដំបង សហការ​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ ចុះ​ប្រតិបត្តិការ​បង្ក្រាប ឃាត់ខ្លួន​ជនសង្ស័យ ០៣ នាក់ ពីបទ​លួច​មាន​ស្ថាន​ទំងន់​ទោស​==>ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC ចេញ​សេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃកិច្ចប្រជុំក្រុមប្រឹក្សាផ្តល់យោបល់សម្រាប់ការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិក លើកទី២==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ការងារ​ចំពោះមុខ​ដែល​ត្រូវ​អនុវត្ត​សម្រាប់​ត្រីមាស​ទី​៤ ឆ្នាំ​២០២៤!==>លោក​វរសេនីយ៍ឯក ឈឿង គឹម​សុង ដឹកនាំ​កម្លាំង​ក្រុម​អន្តរាគមន៍ បង្ការ បង្ក្រាប សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​បាត់ដំបង ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី លួច​មាន​ស្ថាន​ទម្ងន់ទោស ( កាប់​យក​ម៉ូតូ ) ០១ ករណី និង​បាន​ធ្វើការ​នាំខ្លួន​ជនសង្ស័យ ០៤ នាក់==>ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានជំរុញ និងលើកទឹកចិត្តឱ្យមន្ទីរមុខងារសាធារណៈ បន្តផ្សព្វផ្សាយគោលការណ៍នៃការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល ប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌

អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់​ខ្លួន​សង្ស័យ​ប្រុស​ស្រី​០៦​នាក់ បញ្ជូនទៅ​តុលាការ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​!

អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់​ខ្លួន​សង្ស័យ​ប្រុស​ស្រី​០៦​នាក់ បញ្ជូនទៅ​តុលាការ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

នៅ​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០២៤ កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​សង្ស័យ​ប្រុស​ស្រី​ចំនួន ០៦​នាក់ ទៅ​តុលាការ ពាក់ព័ន្ធ​ករណី ជួញដូរ និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់ ក្រោយ​ពី​បង្ក្រាបបាន​ចំនួន ០២​ករណី​ផ្សេង​គ្នា​។​

​ប្រតិបត្តិការ​បង្ក្រាប​គ្រឿង​ញៀន​ទាំង​០២​ករណី​រួមមាន​៖
*​ករណី​ទី​១៖ កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន នៃ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ចុះ​បង្ក្រាប និង​ឃាត់ខ្លួន ជនសង្ស័យ​ចំនួន​០២​នាក់ ពាក់ព័ន្ធ​ករណី ជួញដូរ រក្សាទុក និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់​។ ប្រតិបត្តិការ​នេះ​ធ្វើឡើង​កាលពី​ថ្ងៃ​ទី​១០ និង ទី​១១ ខែមិថុនា ឆ្នាំ​២០២៤ នៅ​ចំណុច​មុខ​បន្ទប់​ជួល​គ្មាន​លេខ ផ្លូវ​បេតុង ភូមិ​ជម្ពូរ​វ័ន្ត សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​បន្ត​ឆែកឆេរ​បន្ទប់​ជួល នៅក្នុង​ភូមិ​កន្ទោក​ជើង សង្កាត់​កន្ទោក ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ ។ វត្ថុតាង​ចាប់​យក​រួមមាន ៖ ក្រាម​ស​ថ្លា សរុប​ចំនួន ១៥​កញ្ចប់​តូច​ធំ​, ជញ្ជីង​ថ្លឹង​០១​គ្រឿង​, សម្ភារ​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន រួម​នឹង​សម្ភារ​មួយចំនួនទៀត​។ ជនសង្ស័យ​ទាំង​០២​នាក់ រួមមាន ៖ ១-​ឈ្មោះ ប៉ាក ស្រី​ម៉ៅ ហៅ​យួន ភេទ​ស្រី អាយុ​៣៤​ឆ្នាំ​, ២-​ឈ្មោះ ថន សំណាង ហៅ​ណា​ង ភេទ​ប្រុស អាយុ​២៤​ឆ្នាំ​។ ជនសង្ស័យ​ទាំង​០២​នាក់​ក៏​ជា​មុខសញ្ញា​ប្រើប្រាស់​គ្រឿងញៀន​ផងដែរ​។​

*​ករណី​ទី​២៖ កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ក្នុង​ខណ្ឌ​ដង្កោ បាន​ចុះ​បង្ក្រាប និង​ឃាត់ខ្លួន ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​០៤​នាក់ ពាក់ព័ន្ធ​ករណី ជួញដូរ និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់​។ ប្រតិបត្តិការ​នេះ​ធ្វើឡើង កាលពី​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០២៤ នៅ​ចំណុច ផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិ​ជើងឯក សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។ វត្ថុតាង​ចាប់​យក​មាន ៖ ក្រាម​ស​ថ្លា​ចំនួន ០៩​កញ្ចប់​, ជញ្ជីង​ថ្លឹង​០១​គ្រឿង​, សម្ភារ​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​, ដាវ កាំបិត ពូថៅ ចំនួន​០៤​ដើម រួម​នឹង​សម្ភារ​មួយចំនួនទៀត​។ ជនសង្ស័យ​ប្រុស​ស្រី​ទាំង​០៤​នាក់ រួមមាន ៖ ១-​ឈ្មោះ សាន ស្រី​ណែ​ត ហៅ​ណែ​ត ភេទ​ស្រី អាយុ​២៥​ឆ្នាំ​, ២-​ឈ្មោះ ធួ​ក ប៊ុននាង ហៅ​នាង ភេទ​ប្រុស អាយុ​៤២​ឆ្នាំ​, ៣-​ឈ្មោះ ង្វៀង សៀវ​ម៉ី ហៅ​ម៉ី ភេទ​ស្រី អាយុ​២៤​ឆ្នាំ​, ៤-​ឈ្មោះ ហន គន្ធា ហៅ​ធា ភេទ​ស្រី អាយុ​៣២​ឆ្នាំ​។ ជនសង្ស័យ​ទាំង​០៤​នាក់​ក៏​ជា​មុខសញ្ញា​ប្រើប្រាស់​គ្រឿងញៀន​ផងដែរ​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ប្រុស​ស្រី​ទាំង​០៦​នាក់ រួម​នឹង​វត្ថុតាង ត្រូវបាន​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន នៃ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កសាង​សុំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ធ្វើការ​ផ្តន្ទាទោស​តាមច្បាប់​៕

Filed in: ព័ត៌មានជាតិ