ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ក្រសួងព័ត៌មាន នឹងម្របសម្រួលរៀបចំសន្និសីទសារព័ត៌មានផ្សព្វផ្សាយវឌ្ឍនភាពយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» របស់មូលនិធិគន្ធបុប្ផាកម្ពុជា ក្រោមអធិបតីភាពឯកឧត្តម

យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ក្រសួងព័ត៌មាន នឹងម្របសម្រួលរៀបចំសន្និសីទសារព័ត៌មានផ្សព្វផ្សាយវឌ្ឍនភាពយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» របស់មូលនិធិគន្ធបុប្ផាកម្ពុជា ក្រោមអធិបតីភាពឯកឧត្តម
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

 

ភ្នំពេញ ៖ ក្រសួងព័ត៌មានមាន កិត្តិយសសូមជម្រាបជូនដល់អ្នកសារព័ត៌មានជាតិ-អន្តរជាតិ និងប្រព័ន្ធផ្សព្វផ្សាយ ទាំងអស់មេត្តាជ្រាបថា ក្រសួងនឹងសម្របសម្រួលរៀបចំសន្និសីទសារព័ត៌មានផ្សព្វផ្សាយវឌ្ឍនភាពយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» របស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលផ្តួចផ្តើមឡើងដោយលោកជំទាវបណ្ឌិតពេជ ចន្ទមុន្នី ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា នៅថ្ងៃពុធ ទី១៩ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ៩:០០ នាទីព្រឹក ក្នុងសាលសវនាការវាំងឈើ នៃទីស្តីការក្រសួងព័ត៌មាន ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។

សន្និសីទសារព័ត៌មានក៏នឹងមានការអញ្ជើញចូលរួមផ្តល់ព័ត៌មានពីលោកបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម និងជានាយកប្រតិបត្តិនៃមូលនិធិគន្ធបុប្ផាកម្ពុជា និង លោក យាន គួក អគ្គលេខាធិការរងក្រុមប្រឹក្សាជាតិគាំពារសង្គម និងជាប្រធានផ្នែកទំនាក់ទំនងសាធារណៈនៃមូលនិធិគន្ធបុប្ផាកម្ពុជាផងដែរ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូម អ្នកសារព័ត៌មានជាតិ-អន្តរជាតិ និងប្រព័ន្ធផ្សព្វផ្សាយទាំងអស់មេត្តាអញ្ជើញចូលរួមយកព័ត៌មានក្នុងសន្និសីទសារព័ត៌មានផ្សព្វផ្សាយវឌ្ឍនភាពយុទ្ធនាការដ៏មាន សារៈសំខាន់នេះ តាមពេលវេលា និងទីកន្លែងដូចបានជម្រាបជូនខាងលើតាមការគួរ និងសូមបញ្ជាក់ពីការចូលរួមតាមរយៈលេខទូរស័ព្ទ៖ ០១០ ៤៥៦ ៤៨៨ (តេឡេក្រាម) ឱ្យបានមុនម៉ោង ៣:០០ នាទីរសៀល ថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ២០២៤៕

Filed in: ព័ត៌មានជាតិ