ពិធី​បញ្ចុះ​បឋមសិក្សា​សាងសង់​អគារសិក្សា​ដល់​សាសនិក ខ្មែរ​អ៊ិស្លាម​ខេត្តក្រចេះ​

ខេត្ត​ក្រចេះ​ ៖ នៅ​ថ្ងៃ​ទី ៣០ ខែតុលា​កន្លង​ទៅ​ថ្មីៗ​នេះ នៅ ក្នុង​ពិធី​បញ្ចុះ​បឋម​អគារសិក្សា ជូន​ដល់​សាសនិក​ខ្មែរ​អ៊ិស្លាម ជាង ២០០​គ្រួសារ នៅ​ភូមិ  ពាក់​ស្បែក ឃុំ​២​ធ្នូ ស្រុក​ស្នួល  ដែល​មាន​កូន​គ្រប់​អាយុ​ចូល រៀន​ជាង ១០០​នាក់ សម្តែង ការ​សាទ​រលើ​ការបរិច្ចាគ របស់​លោក​មេបញ្ជាការ​រង​យោធា​វរ​ព្រំដែន​លេខ ២០៤  ដែល​បាន​ផ្តល់​អគារសិក្សា​មួយ ខ្នង មាន ២ បន្ទប់ និង​ផ្តល់​ដី  ឡូតិ៍​មួយ​កន្លែង​ផ្សេង​ទៀត   សម្រាប់​ប្រើប្រាស់​ជា​ប្រយោ ជន៍​រួម​ក្នុងភូមិ ។​

​នៅក្នុង​ឱកាស​នោះ​ដែរ  ប្រជាពលរដ្ឋ​ជា​ខ្មែរ​អ៊ិស្លាម ជាង​២០០​គ្រួសារ បាន​សម្តែង  ការ​ត្រេកអរ​ចំពោះ​សប្បុរសជន  ដែល​បាន​ផ្តល់​អគារសិក្សា សម្រាប់​កូនចៅ​របស់​ពួកគាត់ បាន​រៀនសូត្រ គឺ​លោក​អនុសេនីយ៍ឯក គង់ ក្រឹ​ង មេបញ្ជាការរង​យោធា​វរ​ព្រំដែន លេខ ២០៤ ខណៈ​ដែល​កន្លង មក​កូនចៅ​របស់​ពួកគាត់​បាន បាត់បង់​ការសិក្សា​ព្រោះ​គ្មាន សាលារៀន​និង​ខ្លះ​បាន​រៀន តិចតួច​នៅក្នុង​ព្រះវិហារ​តែ ប៉ុណ្ណោះ ។​

​ប្រជា​ពលរដ្ឋ​ខ្មែរ​អ៊ិស្លាម  ទាំងនេះ​បាន​លើកឡើង​ថា  កន្លង​មក​មេបញ្ជាការ​រង​យោ ធា​វរ​ព្រំដែន​លេខ​២០៤ ដែល  មាន​លោក​អនុសេនីយ៍ឯក  គង់ ក្រឹ​ង តែងតែ​បរិច្ចាគ​ទឹក ប្រាក់​ផ្ទាល់ខ្លួន​ជួយ​ដល់​សាសនិ ក​អ៊ិស្លាម​នៅក្នុង​ស្រុក​ស្នួល  ខេត្ត​ក្រចេះ នៅ​ភូមិ​ដែល​ខ្វះ ខាត​ដូចជា ការកសាង​ផ្លូវលំ  អណ្តូងទឹក ស្រះ​ទឹក សាលារៀន និង​ព្រះវិហារ​….​ជាដើម  ៘​

​បើ​តាម​មន្ត្រី​សាលាស្រុក  ស្នួល​បាន​និយាយ​ឱ្យដឹងថា  អគារសិក្សា ១​ខ្នង មាន ២ បន្ទប់ ដែល​ត្រូវ​ធ្វើ​ពិធី​បញ្ចុះ បឋមសិលា​សាងសង់​នេះ  ចំណាយ​ទឹកប្រាក់​អស់​ជាង ៣ ម៉ឺន​ដុល្លារ ហើយ​ក៏​សម្រេច  ការសាងសង់​ឱ្យ​រួចរាល់​ក្នុង អំឡុងពេល ៣​ខែ ខាងមុខ ។​

​ជំនួសមុខ​ឱ្យ​បងប្អូន​ខ្មែរ  អ៊ិស្លា​មទាំង​ជាង ២០០​គ្រួសារ​នេះ លោក ម៉ែន វណ្ណា  អភិបាលរង​ស្រុក​ស្នួល ដែល  បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី បញ្ចះ​បឋមសិលា​សាងស​ង់  បាន​សម្តែង​ការ​អរគុណ​ចំពោះ ទឹកចិត្ត​បរិច្ចាគ​របស់​លោក​មេ បញ្ជា​រង​យោធា​វរ​ការពារ​ព្រំ ដែន​លេខ ២០៤ ។ លោក  អភិបាលរង​ស្រុក​បាន​ឱ្យដឹងថា  កូនៗ​របស់​បងប្អូន​ខ្មែរ​អ៊ិស្លាម  ពិតជា​ទទួលបាន​ចំណេះដឹង​ពី ការរៀនសូត្រ​ទាំង​អក្សរសាស្ត្រ​ខ្មែរ និង​អក្សរ​អារ៉ាប់ ។

​លើសពីនេះទៅទៀត  លោក ម៉ែន វណ្ណា ក៏បាន​អំពាវនាវ​ដល់​បងប្អូន​ខ្មែរ​អ៊ិស្លាម ដែល​គ្រប់​អាយុ សូម​ទៅ​ចុះ  ឈ្មោះ​បោះឆ្នោត​ឱ្យ​បាន​គ្រប់ៗ គ្នា ៕

 

201601103a (1) 201601103a (2)

Filed in: ខេត្តក្រចេះ

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!