ទាន់ហេតុការណ៍
ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ស្នើភាគីថៃ បន្តជួយបង្កលក្ខណៈងាយស្រួលដល់ពលករខ្មែរ ក្នុងការវិលត្រឡប់មកលេងស្រុកកំណើត នាឱកាសបុណ្យចូលឆ្នាំថ្មី==>ឧបនាយករដ្ឋមន្ត្រី ឯកឧត្តម ហ៊ុន ម៉ានី គូសបញ្ជាក់ថា សន្និបាតប្រចាំឆ្នាំរបស់ក្រសួងមុខងារសាធារណៈខាងមុខនេះ នឹងមានការយកចិត្តទុកដាក់លើរបៀបរបបការងារ និងយន្តការដើម្បីបង្កើនប្រសិទ្ធភាពអនុវត្តការងារកាន់តែប្រសើរ==>បើកការដ្ឋានសាងសង់រមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈ កម្រិតខ្ពស់ "ឆ្នេរព្រែកត្រែង" ក្រុងតព្រះសីហនុអភិវឌ្ឍរមណីយដ្ឋាន និងលើកកម្ពស់សោភ័ណភាព==>ក្រុមហ៊ុន East Group ស្នើសុំរដ្ឋបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មី១ នៅក្នុងខេត្ដព្រះសីហនុ==>កសិករនៅ​ក្រុង​សិរី​សោភ័ណ ដាំពោត​ដំណើប​ឆ្នាំ​នេះ ​លក់​ថោក​ជាង​ឆ្នាំ​មុន​ ហើយ​លក់​មិន​ដាច់​កែ​ឆ្នៃ​ធ្វើ​ពោត​កំបោរ​លក់==>សេចក្តីជូនដំណឹង ក្រសួងពាណិជ្ជកម្ម ស្តីពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥==>ប្រមុខរដ្ឋស្តីទី សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យ លោកជំទាវ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសឹង្ហបុរី ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា==>នាយករដ្ឋមន្ត្រីសម្ដេចបវរធិបតី៖ ស្ត្រីបច្ចុប្បន្នកាន់តែមានសមត្ថភាពខ្ពស់ និងដើរតួនាទីយ៉ាងសំខាន់ នៅគ្រប់វិស័យទាំងអស់==>ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅខែកុម្ភៈ កម្ពុជា អនុម័តគម្រោងវិនិយោគចំនួន៤៤ មានទុនវិនិយោគ ៣២១លានដុល្លារ==>ធារាសាស្ត្រប្រឡាយទំពេជ ក្នុងភូមិសាស្ត្រស្រុកស្ទោង ខេត្តកំពង់ធំ​ បម្រើឱ្យប្រជាពលរដ្ឋប្រមាណ ២៨៧គ្រួសារ មានលទ្ធភាពស្រោចស្រពលើផ្ទៃដីបង្កបង្កើនផលបានពីរទៅបីដងក្នុងមួយឆ្នាំ

ថវិកា​ចំនួន ៤​ម៉ឺន ដុល្លារ​ហើយ ដែល​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​ចាត់ចែង​ប្រគល់ជូន​ដល់ ឧត្តមសេនីយ៍ត្រី គង់ គី​នី សម្រាប់​ព្យាបាល​ជំងឺ​!

ថវិកា​ចំនួន ៤​ម៉ឺន ដុល្លារ​ហើយ ដែល​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​ចាត់ចែង​ប្រគល់ជូន​ដល់ ឧត្តមសេនីយ៍ត្រី គង់ គី​នី សម្រាប់​ព្យាបាល​ជំងឺ​!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​នៅ​ថ្ងៃ​ទី​២៧ ខែ​ឧសភា ឆ្នាំ​២០២៤ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ចាត់​ឲ្យ​ក្រុមការងារ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ នាំយក​ថវិកា​ចំនួន ៥,០០០​ដុល្លារ បន្ថែមទៀត ទៅ​ប្រគល់ជូន​និង​សួរសុខទុក្ខ លោក​ឧត្តមសេនីយ៍ត្រី គង់ គី​នី មេបញ្ជាការរង នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដែល​បាន​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់ ត្រូវ​ការព្យាបាល​រយៈពេល​យូរ និង​ត្រូវការ​ថវិកា​ជា​ចាំបាច់​។​

​កន្លងមក លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ព្រមទាំង នាយ​-​នាយរង នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​យកចិត្តទុកដាក់​ចុះសួរសុខទុក្ខ​ជា​បន្តបន្ទាប់ ចំនួន​០៥​លើក និង​បាន​នាំយក​ថវិកា​ដែល​បានមក​ពី​ការចូលរួម​របស់ នាយ​-​នាយរង នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ក្នុង​ស្មារតី​សាមគ្គីភាព ចែករំលែក​ជួយ​គ្នា​ក្នុង​គ្រា​អាសន្ន ប្រគល់ជូន​លោក​ឧត្តមសេនីយ៍ត្រី គង់ គី​នី សម្រាប់​ព្យាបាល​ជំងឺ សរុប​ជា​រួម ចំនួន បួន​ម៉ឺន​ដុល្លារ (៤០,០០០$) ហើយ​ផង​ដែរ​៕

Filed in: ព័ត៌មានជាតិ