ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

ក្រុមអ្នកលេង​ដាវ កាំបិត ៤​នាក់ ត្រូវបាន អាវុធហត្ថ​រាជធានី​ភ្នំពេញ បង្ក្រាប​បាន​ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយ​ចេតនា​!

ក្រុមអ្នកលេង​ដាវ កាំបិត ៤​នាក់ ត្រូវបាន អាវុធហត្ថ​រាជធានី​ភ្នំពេញ បង្ក្រាប​បាន​ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយ​ចេតនា​!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​កាលពី​វេលា​ម៉ោង ១៣ និង​៣០​នាទី ថ្ងៃទី​១៤ ខែ​ឧសភា ឆ្នាំ​២០២៤ កម្លាំង​ជំនាញ​មូលដ្ឋាន អាវុធហត្ថ​សែន​សុខ បាន​ទទួល​ទទួល​ព័ត៌មាន​ថា​មាន​ករណី​ក្មេងស្ទាវ​មួយក្រុម​មាន​គ្នា​១៤​នាក់ ជិះ​ម៉ូតូ​៧​គ្រឿង ប្រដាប់​ដោយ កាំបិត ដាវ ដុំថ្ម បានធ្វើ​សកម្មភាព ដេញ​កាប់ និង​គប់ ទៅលើ​បុរស​ជា​ជនរងគ្រោះ​ចំនួន ០៤​នាក់ ជិះ​ម៉ូតូ ០២​គ្រឿង ប៉ុន្តែ​មិន​បណ្តាលឲ្យ​រងរបួស​នោះទេ ដោយសារ​តែ​បុរស​ទាំង​០៤​នាក់ បាន​ផ្ដួល​ម៉ូតូ​ចោល និង​រត់​គេចខ្លួន បន្ទាប់​មក​ក្រុម​ជនសង្ស័យ​ទាំងនោះ បានធ្វើ​សកម្មភាព​កាប់​បំផ្លិចបំផ្លាញ​ទៅលើ​ម៉ូតូ​របស់​ជនរងគ្រោះ​ជា​ច្រើន​កាំបិត បណ្តាលឲ្យ​ខូចខាត​យ៉ាងដំណំ ក្រោយ​ធ្វើ​សកម្មភាព​រួច ក្រុម​ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​អស់​។ ហេតុការណ៍​នេះ​កើតឡើង​នៅ​ចំណុច​ផ្លូវ​៩២ ស្ថិតនៅ​ភូមិ​ត្រពាំង​ស្វាយ សង្កាត់​គោក​ឃ្លា​ង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។ ភ្លាមៗ​នោះ កម្លាំង​ជំនាញ​អាវុធហត្ថ​ខណ្ឌ​សែន​សុខ បាន​ធ្វើ​ការចុះ​ធ្វើការ​ស្រាវជ្រាវ រហូត​ឈានដល់​ចាប់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​០៤​នាក់​ជា​បន្តបន្ទាប់ យក​មក​សាកសួរ​តាម​នីតិវិធី​នៅ​មូលដ្ឋាន​ខណ្ឌ ដោយ​វត្ថុតាង​ចាប់​យក​រួមមាន ៖ ម៉ូតូ ០១​គ្រឿង ម៉ាក Beat ពណ៌​ស ពាក់​ស្លាក​លេខ ស្វាយរៀង 1U-6234, កាំបិតផ្គាក់ កាំបិតប៉័ងតោ សរុប​ចំនួន​០៤​ដើម​។

​ជន​ទាំង​០៤​នាក់ រួមមាន ៖ ០១.​ឈ្មោះ ខឿន​ន វិរៈ​យុទ្ធ ហៅ ស្វា​ភ្លើង ភេទ​ប្រុស អាយុ ១៤​ឆ្នាំ​, ០២.​ឈ្មោះ សេង ហុក​ជា ភេទ​ប្រុស អាយុ​១៣​ឆ្នាំ​, ០៣.​ឈ្មោះ សីហា ស​ត្រា ភេទ​ប្រុស អាយុ ១៥​ឆ្នាំ​, ០៤.​ឈ្មោះ អ៊ូ ដេវីត ហៅ ជា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ​។​

​ក្រោយពេល​ស្តាប់​ចម្លើយ​ជនសង្ស័យ​ទាំង​០៤​នាក់ បាន​សារភាព​ឲ្យដឹង​ដូចគ្នាថា នៅ​ថ្ងៃកើតហេតុ​ខាងលើ ពួកខ្លួន និង​បក្ខពួក​១០​នាក់​ផ្សេង​ទៀត ពិតជា​បាន​ប្រើ​អំពើហិង្សា​ទៅលើ​ជនរងគ្រោះ ពិតប្រាកដ​មែន ដោយសារ​កន្លងមក​ពួក​ខ្លួន​ធ្លាប់​មាន​ទំនាស់​ជាមួយ​ក្មេង​ស្ទាវ​មួយ​ក្រុម​ផ្សេង​ទៀត ហើយ​ស្មានតែ​ជនរងគ្រោះ​ជា​ភាគី​សត្រូវ​ដែល​មាន​ទំនាស់​ជាមួយ​ពួកខ្លួន ហើយក៏​បាន​យក ដាវ កាំបិតផ្គាក់ កាំបិតប៉័ងតោ ដុំថ្ម កាប់ និង​គប់ ទៅលើ​ជនរងគ្រោះ តែដោយសារ​ជនរងគ្រោះ​រត់​គេច ពួក​ខ្លួន​ក៏​ធ្វើ​សកម្មភាព​កាប់បំផ្លាញ​ម៉ូតូ​របស់​ជនរងគ្រោះ​តែម្ដងទៅ​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​០៤​នាក់ ខាងលើ ត្រូវបាន​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កសាង​សុំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ចំណែកឯ​បក្ខពួក​ដែល​រត់គេចខ្លួន សមត្ថកិច្ច​ជំនាញ អាវុធហត្ថ​រាជធានី​ភ្នំពេញ កំពុង​ស្រាវជ្រាវ​ឃាត់ខ្លួន​បន្ត​៕a

 

 

Filed in: ព័ត៌មានជាតិ