ទាន់ហេតុការណ៍
ចុយក្សជនជាតិចិនម្នាក់ចាប់កូនខ្លួនឯងរួមភេទត្រូវបានកងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនទៅសាលាដំបូងខេត្ត==>ខណ្ឌ​រដ្ឋ​បាល​ជលផល​កំពង់ឆ្នាំង ចុះបង្ក្រាបបាន​ករណីនេសាទ​ល្មើសច្បាប់ នៅក្នុង​ដែន​នេសាទ ចំណុច ព្រែក ប្រចា​ន់ ភូមិ ព្រៃគ្រី​ជើង និង ចំណុច ដា​អំបិល ភូមិ កោះធំ ឃុំ ព្រៃគ្រី ស្រុក​ជល​គិរី==>សមត្ថកិច្ច​ខេត្ត​បាត់ដំបង ឃាត់ខ្លួន​ជនសង្ស័យ​បីនាក់ ក្រោយ​ព្រួត​គ្នា​វាយ និង​វាយ​បុរស​វ័យ​ចំណាស់​ម្នាក់​បណ្តាលឲ្យ​ស្លាប់ ដោយសារ​តែ​រាវ​នុយ​ខ្យង​==>សកម្មភាព​ការងារ​របស់​ខណ្ឌ​រដ្ឋ​បាល​ជលផល​កំពង់ឆ្នាំង​បន្តសកម្មភាព​ល្បាត និង​បង្ក្រាប​សកម្មភាព​នេសាទ​ខុសច្បាប់ នា​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២៤==>រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក ប៊ុន ហុន អញ្ជើញជាអធិបតីបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្រ្ត ស្តីពីការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ដល់ថ្នាក់ដឹកនាំរដ្ឋបាលខេត្តតាកែវ==>នគរបាលបង្ក្រាបបទល្មើសល្បែងអនឡាញខុសច្បាប់​ នៅអគារមួយកន្លែងគ្មានស្លាកយីហោ ខណ្ឌមានជ័យ រកឃើញជនជាតិចិន និងប៉ាគីស្ថាន ជិត២០០នាក់==>បែករឿងដេញថ្លៃនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ (មន្ទីរពេទ្យលោកសង្ឈ) ប្រើថវិការដ្ឋតម្លៃផ្ដើមដេញ2197.4លានរៀល ចុះបានថ្លៃ3លានកន្លះនៅត្រឹម2193.9លានរៀល==>ក្រសួងមហាផ្ទៃ ចេញប្រកាសបង្កើតភូមប៊ុនរ៉ានីសែន ជ័យដំណាក់ទ្រយើង បំបែកចេញពីភូមិសាយ ឃុំព្រងិល ស្រុកភ្នំក្រវាញ==>បើកប្រតិបត្តិការក្ដៅ ចុះបង្ក្រាបបទល្មើស រ៉ែមាស អនាធិបតេយ្យ នៅខេត្តមណ្ឌលគិរី==>​សមត្ថកិច្ច​នគរបាល​ស្រុក​មោងឫស្សី​ឃាត់ខ្លួន ក្រុម​ក្មេង​ទំនើង​បង្ក​ហិង្សា​លើ​អ្នកដទៃ​ចំនួន​០៣​នាក់​អនុវត្ត​តាម​ច្បាប់​

​ឯកឧត្ដម ថោ ជេដ្ឋា​ រដ្ឋមន្ត្រី​ក្រសួង​ធនធានទឹក ទទួល​ជួប​សម្តែងការគួរសម​ និង​ពិភាក្សាការងារ​ ជាមួយ​ អ្នកសម្របសម្រួលអង្គការ សហប្រជាជាតិប្រចាំកម្ពុជា ​លោក Joseth Scheuer

​ឯកឧត្ដម ថោ ជេដ្ឋា​ រដ្ឋមន្ត្រី​ក្រសួង​ធនធានទឹក ទទួល​ជួប​សម្តែងការគួរសម​ និង​ពិភាក្សាការងារ​ ជាមួយ​ អ្នកសម្របសម្រួលអង្គការ សហប្រជាជាតិប្រចាំកម្ពុជា ​លោក Joseth Scheuer
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ភ្នំពេញ៖ ឯកឧត្ដម ថោ ជេដ្ឋា​ រដ្ឋមន្ត្រី​ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​ នៅរសៀលថ្ងៃសុក្រ​ ៦រោច ខែមាឃ ឆ្នាំ​ថោះ​ បញ្ចស័ក​ ពុទ្ធសករាជ​ ២៥៦៧​ ត្រូវនឹងថ្ងៃទី​១​ ខែមីនា​ ឆ្នាំ​២០២៤​​​បាន​អនុញ្ញាតឱ្យ​លោក​ Joseth Scheuer អ្នកសម្របសម្រួល​អង្គការសហប្រជាជាតិ​ប្រចាំ​នៅព្រះរាជាណាចក្រកម្ពុជា​​​ ដឹកនាំគណៈប្រតិភូ​តំណាងទីភ្នាក់ងារ​អង្គការសហប្រជាជាតិ​ប្រចាំកម្ពុជា​ចូលជួបសម្តែងការគួរសម​ និង​ពិភាក្សា​ការងារ​​ នៅ​ទីស្តីការ​ក្រសួងធនធានទឹក​ និង​ឧតុនិយម​។​

ក្នុងជំនួបនេះ​ ឯកឧត្តម​រដ្ឋមន្ត្រី​​បាន​សម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ​​​ និងបាន​​​ថ្លែងអំណរគុណដល់​លោក Joseth Scheuer​ អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា និង​លោក​ លោកស្រីតំណាង​ទីភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​ប្រចាំកម្ពុជា ដែលតែងតែជួយគាំទ្រកម្ពុជាលើវិស័យជលសាស្រ្ត និង​ឧតុនិយម ជាពិសេស​គឺប្រព័ន្ធផ្ដល់ព័ត៌មានទុកជាមុន​សម្រាប់ប្រជាជនកម្ពុជា។

លោក បានជម្រាប​ជូនគណៈប្រតិភូ​អង្គការសហប្រជាជាតិថា​​​ ​ក្រសួងធនធានទឹក និងឧតុនិយម​នៅ​តែបន្តអភិវឌ្ឍ​ និងពង្រឹងវិស័យជលសាស្រ្ត និងឧតុនិយម ដើម្បីឆ្លើយតបទៅនឹងបម្រែបម្រួល​អាកាស​ធាតុ និងជាចលករជំរុញ​ដល់កំណើនសេដ្ឋកិច្ច​ ​និង​​កាត់បន្ថយភាពក្រីក្រ​ ស្រប​តាម​គោល​នយោបាយរបស់​​​​រាជរដ្ឋាភិបាល​នីតិកាលទី៧​ នៃរដ្ឋសភា​ ក្រោមការដឹកនាំប្រកបដោយភាព​ឈ្លាស​វៃ​របស់​សម្តេចមហាបវរ​ធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​។

ក្នុងឱកាសនោះដែរ​ លោក បាន​ស្នើ​ដល់​​តំណាងទីភ្នាក់ងារ​​​អង្គការសហប្រជាជាតិ​ ទី១)​​ពន្លឿន​ការងារ CREWS លើប្រព័ន្ធព្យាករណ៍ទឹកជំនន់ និងផ្តល់ដំណឹងជាមុននៅអាងស្ទឹងព្រែកត្នោត ស្ទឹងសែន និង​ស្ទឹង​ពោធិ៍​សាត់ឱ្យ​មានសុក្រឹតភាព និងជួយ​​ស្ដារ​ និង​សាង​សង់​​ស្ថានីយ​ដែលចាំបាច់ក្នុងគម្រោង ព្រម​ទាំង​​​ការធ្វើទំនើបកម្ម ទី​២)​​​ផ្តល់ហិរញ្ញប្បទានលើការកែលម្អ ការ​ថែទាំ​​ និងការ​ជួសជុល​ស្ថានីយ​​ស្វ័យប្រវត្តិ​ ប្រព័ន្ធ​រ៉ាដា​​ និងរៀបចំ​ប្រព័ន្ធ​​ផ្ដល់ព័ត៌មានទុកជាមុន​នៅទូទាំងប្រទេសកម្ពុជា ទី៣)​​ពិនិត្យ​លទ្ធភាពកៀរគរ​ថវិកាមកជា​កញ្ចប់​ធំមួយ​ ដើម្បី​អនុវត្ដ​ការងារ​ EW4ALL ឱ្យមានប្រសិទ្ធភាព និង​ទី៤)​បន្តផ្តល់ការបណ្តុះ​បណ្តាលដល់មន្ត្រីនៃនាយកដ្ឋានឧតុនិយម និងនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ បន្ថែមទៀតលើ​វិស័យជលសាស្រ្ត និងឧតុនិយម។

សូមជម្រាបថា​ ​ក្រសួងធនធានទឹក និងឧតុនិយម​​នាពេល​កន្លងមក​​​ ក្រោម​​​កិច្ចសហការ​ជា​មួយ​​​​ក្រុម​ការងារ​ហានិភ័យ​ពីអាកាសធាតុ​និង​​ប្រព័ន្ធប្រកាសអាសន្នជាមុន​(CREWS)​​ បានអនុវត្ត​គម្រោង​មួយ​ចំនួន​ដូចជា​​៖​ ទី​១)​វគ្គបណ្តុះបណ្តាលមន្ត្រីនាយកដ្ឋានឧតុនិយម និង​នាយកដ្ឋាន​​ជលសាស្ត្រ និង​ការងារទន្លេ ទី​២)វគ្គ​​បណ្តុះបណ្តាល​ពីការព្យាករ​ធាតុអាកាស ផលប៉ះពាល់និងការផ្តល់ព័ត៌មាន​ជាមុន ទី៣)​ ដំឡើង​Software ប្រព័ន្ធគ្រប់​គ្រង​​​ទិន្នន័យនៅលើ​Server នាយកដ្ឋានជលសាស្ត្រ​ ​​និងការងារទន្លេ និងទី៤)​កំពុង​ដំណើរការ​​​​​គម្រោង​​​អភិវឌ្ឍប្រព័ន្ធ​ព្យាករណ៍​ទឹកជំនន់​ និងផ្តល់ដំណឹងជាមុននៅអាងស្ទឹងព្រែកត្នោត​ ស្ទឹងសែន​ និង​ស្ទឹង​ពោធិ៍សាត់។​

​តំណាង​ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ លោក​ Joseth Scheuer ​​​បាន​​​វាយតម្លៃខ្ពស់ចំពោះ​កិច្ចសហ​ប្រតិបត្តិនាពេលកន្លងមក​ ​និង​បានគូស​បញ្ជាក់ពី​ការបន្ត​ជួយដល់​វិស័យជលសាស្ត្រ​​ និង​ឧតុនិយម​​​ ដើម្បីរួម​ចំណែកទ្រទ្រង់​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​​កម្ពុជា​ កាត់បន្ថយភាពក្រីក្រ និង​លើកកម្ពស់ជីវភាពរស់នៅ​របស់​ប្រជាពលរដ្ឋ តាមរយៈ​ការធ្វើ​​ឱ្យប្រសើរ​ឡើង​នូវប្រព័ន្ធ​ព្យាករណ៍ និងការ​​ផ្តល់ដំណឹងជាមុន​​​៕

Filed in: Uncategorized, ព័ត៌មានជាតិ, ព័ត៌មានថ្មី