ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

លើកទឹកចិត្តគម្រោងចំនួន២នៅខេត្តព្រះសីហនុ ប្រាក់វិនិយោគជិត ៦០០លានដុល្លារ ទទួលការលើកទឹកចិត្តពី ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងត្រូវបានវាយតម្លៃថា នឹងជះឥទិ្ធពលយ៉ាងវិជ្ជមានដល់សេដ្ឋកិច្ចខេត្តព្រះសីហនុទាំងមូល

លើកទឹកចិត្តគម្រោងចំនួន២នៅខេត្តព្រះសីហនុ ប្រាក់វិនិយោគជិត ៦០០លានដុល្លារ ទទួលការលើកទឹកចិត្តពី ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងត្រូវបានវាយតម្លៃថា នឹងជះឥទិ្ធពលយ៉ាងវិជ្ជមានដល់សេដ្ឋកិច្ចខេត្តព្រះសីហនុទាំងមូល
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

នាព្រឹកថ្ងៃទី២៨​ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក) បានបើកកិច្ចពិភាក្សា និងវាយតម្លៃលើសំណើសុំវិនិយោគរបស់ក្រុមហ៊ុន ចំនួន ២ រួមមាន៖

១. ក្រុមហ៊ុន Ban Dao Investment Co., LTD មានទុនវិនិយោគ ៥៧៤ ០០០ ០០០ ដុល្លារអាមេរិក ដោយវិនិយោគក្នុងការសាងសង់សណ្ឋាគារលំដាប់ផ្កាយ៥ ចំនួន ២ ៨៧០បន្ទប់ នៅក្នុងមូលដ្ឋានពយតាម៉ូង សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

២. ក្រុមហ៊ុន Haoruidar (Cambodia) Co., LTD មានទុនវិនិយោគ ១២ ៣៥០ ១៩០ ដុល្លារអាមេរិក ដោយវិនិយោគក្នុងការសាងសង់ រោងចក្រកែច្នៃផ្លែឈើក្នុងស្រុក (ស្វាយ ម្នាស់ ខ្នុរ និងទុរេន) ស្ថិតនៅក្នុងឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ។

អង្គពិភាក្សា ក៏បានវាយតម្លៃនូវភាពសមស្រប លក្ខណៈសម្បត្តិ និងពិនិត្យលទ្ធភាពរបស់គម្រោងវិនិយោគ ហើយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានធ្វើការវិភាគលើបញ្ហាសេដ្ឋកិច្ច និងសង្គម ដោយការយកចិត្តទុកដាក់ខ្ពស់ ព្រមជាមួយនឹងការកំណត់វិធីសាស្ត្រគ្រប់គ្រងឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផល សំដៅធ្វើយ៉ាងណាទាញប្រយោជន៍ដល់ជាតិឱ្យបានជាអតិបរមា និងមានផលប៉ះពាល់តិចតួចបំផុត ។ ជាលទ្ធផលនៃកិច្ចប្រជុំពិភាក្សា និងវាយតម្លៃនេះ គម្រោងវិនិយោគទាំង២ខាងលើ ទទួលបានការសាទរ ក៏ដូចជាការវាយតម្លៃថា នឹងចូលរួមលើកកម្ពស់សេដ្ឋកិច្ចខេត្តព្រះសីហនុកាន់តែប្រសើរថែមទៀត ក៏ដូចជាការសម្រួចឱ្យខេត្តព្រះសីហនុ នឹងក្លាយជាច្រករបៀងសេដ្ឋកិច្ចដ៏សំខាន់សម្រាប់កម្ពុជាផងដែរ ។​

គួរកត់សំគាល់ថា​ ក្រោយពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣​ និយាយជារួម និងការដាក់ចេញនូវកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤ ដែលផ្តល់នូវអត្ថប្រយោជន៍ពិសេសចំនួន ៣ សំខាន់ៗដល់វិនិយោគិន, វិស័យវិនិយោគនៅកម្ពុជា ក៏ដូចជាខេត្តព្រះសីហនុ កំពុងមាននិន្នាការកើនឡើងគួរឱ្យចាប់អារម្មណ៍ ដែលជាការឆ្លុះបញ្ចាំងពីការជឿទុកចិត្តចំពោះស្ថានភាពនយោបាយ និងបរិយាកាសវិនិយោគនៅកម្ពុជា ពីសំណាក់វិនិយោគិនបរទេស ។ លើសពីនេះ កម្ពុជាក៏បានឈរលើលេខរៀងទី១ នៃប្រទេសដែលមានសន្ទុះការវិនិយោគដោយផ្ទាល់ពីបរទេស (FDI) ដោយទទួលបានពិន្ទុ Index Score ៩៦.១១ លើ ១០០ពិន្ទុ (យោងតាមតារាង​ FDI Standouts Watchlist 2024) ដែលបន្ថែមនូវភាពទាក់ទាញដល់វិនិយោគិនបន្ថែមទៀតផងដែរលើបរិស្ថានវិនិយោគ និងធុរកិច្ច ដោយរាជរដ្ឋាភិបាល បាន និងកំពុងបន្តទាក់ទាញធុរជន ក៏ដូចជាការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយបណ្តាប្រទេសនានា ព្រមទាំងពង្រឹងនូវក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងសកលលោក៕

Filed in: Uncategorized, ព័ត៌មានជាតិ, ព័ត៌មានថ្មី