ឈើ​ជា​ច្រើន​ដុំ​ទៀតហើយ​ត្រូវបាន​សមត្ថកិច្ច និង​ជំនាញ រឹបអូស​យក​ល​មក​រក្សាទុក​នៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើរ​ស្រុក​កែវ​សីមា​

មណ្ឌលគិរី ៖ ឈើ​ជា​ច្រើន​ដុំ​ទៀត​ហើយគរ​ទុក​ចោល​នៅ​លើ​ដី​របស់​ប្រជាពលរដ្ឋ នៅក្បែរ​ផ្លូវ​ទៅ​ច្រកទ្វារ​ឡា​ប៉ា​ខេ នៅ​ចំនុច​ជញ្ជីង​ទីមួយ​ស្ថិតនៅក្នុង​ភូមិ​ឡា​ប៉ា​ខេ ឃុំ​ស្រែ​ខ្ទុម ស្រុក​កែវ​សីមា ត្រូវបាន​សមត្ថកិច្ច និង​ជំនាញ រឹបអូស​យក​ល​មក​រក្សាទុក​នៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើរ​ស្រុក​កែវ​សីមា ដោយ​មិន​ដឹង​ក្រុម​ឈ្មួញ​ណា​ទេ​ដែល​បាន​យក​ឈើ​មក​គរ​ទុក សម្រាប់​លួច​ដឹកជញ្ជូន​យកទៅលក​ឲ្យ​ឈ្នួញ​វៀតណាម ប៉ុន្តែ​ត្រូវបាន​ជំនាញ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​កែវ​សីមា សហការណ៍​ជាមួយ​នគ​រ​បាល​អធិការ​ស្រុក​ចុះ​រឹបអូស កាលពី​ព្រឹក​ថ្ងៃទី​១៤​ខែតុលា​ឆ្នាំ​នេះ ។​

​បើ​តាម​ពលរដ្ឋ​រស់នៅ​ម្តុំ​នោះ​បាន​ប្រា​បឲ្យដឹងថា ពួក​ឈ្មួញ​នៅក្នុង​ស្រុក​នេះ នៅ​តែ​ធ្វើ​សកម្មភាព​លួច​ដឹកជញ្ជូន​ឈើ ទោះបី​សមត្ថកិច្ច និង​ជំនាញ​ចុះ​បង្ក្រាប​បាន​ជា​បន្តបន្ទាប់​នា​ពេលកន្លងមក​។​

​ពលរដ្ឋ​បាន​បន្តថា រយះពេល​មួយខែ​នេះ ការចុះ​បង្ក្រាប​របស់​ជំនាញ​សមត្ថកិច្ច និង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​ទាំង​រថយន្ត​ដឹកឈើ ព្រមទាំង​ជនសង្ស័យ បញ្ជូន​មក​សាលាដំបូង​ខេត្ត​ចាត់​ទៅតាម​និតិ​វិធី​នៃ​ច្បាប់ ធ្វើឲ្យ​ក្រុម​ឈ្មួញ​មួយចំនួន​ខ្លាចរអា ប៉ុន្តែ​ក៏​នៅ​មាន​ក្រុម​ឈ្មួញ​មួយចំនួន​តូច​នៅតែ​ហ៊ាន​លួច​ធ្វើ​សកម្មភាព ជាក់ស្តែង​ឈើ​ដែល​គរ​ទុក​ខាងលើ​ជាដើម​។

​ពលរដ្ឋ​បាន​បន្តទៀតថា បើ​ចង់​រក​មុខ​ក្រុម​ឈ្មួញ​នេះ ត្រូវ​រក​ម្ចាស់ផ្ទះ​មក​សួរនាំ​នឹង​ដឹង​ហើយ​ឈើ​របស់​អ្នកណា​នោះ  ។​

​លោក ជុ​យ សុខ​ឃាង នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​កែវ​សីមា​បាន​ប្រាប់ឲ្យដឹង​ថា​ក្នុងប្រតិបត្តិការណ៍​ត្រួត​ពិនិត្យ​នឹង​ឆែកឆេរ​នៅ​លើ​ដី​ខាងលើនេះ​កំលាំង​របស់​លោក​រឹបអូស​បាន​ឈើ​ចំនួន ២០ ដុំ ប្រភេទ​ឈើ​សុ​ក្រំ បើ​គិត​ជា​ម៉ែត្រគូប​មិនទាន់​ដឹង​នៅឡើយ​ទេ ពីព្រោះ​មិន​ទាន់​ធ្វើការ​វាស់វែង​។​

​លោក​បាន​បន្តថា ក្នុង​ប្រតិបត្តិកា​រណ៍​ឆែកឆេរ​នឹង​រឹបអូស​ខាងលើនេះ​គឺធ្វើឡើង​ដោយ​មាន​ការអនុញ្ញាតិ​នឹង​បញ្ជា​ផ្ទាល់​ពី​លោក សូ សុវិជ្ជា ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត​មណ្ឌល​គី​រី ឲ្យ​ចុះ​ប្រមូល​យក​វត្ថុតាង​ទាំងអស់​យក​ទៅ​រក្សារ​ទុក​នូវ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​កែវ​សីមា នឹង​ស៊ើបសួរ​រក​ម្ចាស់ ដើម្បី​ចាត់ការ​ទៅតាម​និតិ​វិធី​ច្បាប់ ៕

IMG-20161021-WA0050 IMG-20161021-WA0048

Filed in: ខេត្តមណ្ឌលគិរី

Recent Posts

Bookmark and Promote!

© 7471 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.