ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

ជនសង្ស័យ​ម្នាក់ ធ្លាប់​ពន្ធនាគារ​០៥​លើក ត្រូវបាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​បញ្ជូន​ចូល​ពន្ធនាគារ​ជា​លើក​ទី​០៦!

ជនសង្ស័យ​ម្នាក់ ធ្លាប់​ពន្ធនាគារ​០៥​លើក ត្រូវបាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​បញ្ជូន​ចូល​ពន្ធនាគារ​ជា​លើក​ទី​០៦!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

នៅ​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ ឆ្នាំ​២០២៤ មាន​ជនសង្ស័យ​០១​នាក់ បានធ្វើ​សកម្មភាព​លួច​កាច់​ក​ម៉ូតូ​០១​គ្រឿង​ម៉ាក ស្កូ​ពី ពណ៌​ស ស្លាក​លេខ កំពត 1P-7150 នៅ​ចំណុច ផ្ទះ​លេខ 32E3 ផ្លូវ​១០៩ ភូមិ​២ សង្កាត់​មនោ​រម្យ ខណ្ឌ​៧​មករា​។ បន្ទាប់​មក​ជនសង្ស័យ​បាន​យក​ម៉ូតូ​ខាងលើ​ទៅ​លក់​នៅ​ម្តុំ​តាន់​ប៉ា ក្នុង​ភូមិសាស្ត្រ​ខណ្ឌ​ដូនពេញ ប៉ុន្តែ​ពុំ​មាន​អ្នក​ទិញ​នោះ​ទេ​។ ក្រោយពី​ទទួលបាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ កម្លាំង​ជំនាញ​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ បាន​ចុះ​ធ្វើការ​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ការឃាត់​ជនសង្ស័យ​០១​នាក់ ឈ្មោះ ផាត់ រដ្ឋា ហៅ ថៃ ភេទ ប្រុស អាយុ ៣៧​ឆ្នាំ និង​ចាប់យក​វត្ថុតាង ម៉ូតូ​០១​គ្រឿង​ភិនភាគ​ខាងលើ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​។

​តាម​ចម្លើយ​ជនសង្ស័យ បាន​សារភាព​ឲ្យដឹងថា ខ្លួន​ពិតជា​បានធ្វើ​សកម្មភាព លួច​ម៉ូតូ​០១​គ្រឿង​នៅ​ទីតាំង​ខាងលើ​ពិតប្រាកដ​មែន ហើយ​កន្លងមក​ខ្លួន​ធ្លាប់​ជាប់​ពន្ធនាគារ ចំនួន​០៥​លើក​មក​ហើយ​។ ដោយ​លើក​ទី​១ កាលពី​អំឡុង​ឆ្នាំ​២០០៥ ខ្លួន​និង​បក្សពួក​មាន​គ្នា​ចំនួន ០៣​នាក់ មានឈ្មោះ ជា ឈ្មោះ និត និង ឈ្មោះ មន ប្រដាប់​ដោយ​អាវុធខ្លី​ម៉ាក K59 ចំនួន ០៤​ដើម បានធ្វើ​សកម្មភាព​ប្លន់​ម៉ូតូ​០១​គ្រឿង​ម៉ាក​ហុងដា សេ​១២៥ ពី​ជនរងគ្រោះ បានសម្រេច ប៉ុន្តែ​បន្ទាប់ពី​ធ្វើ​សកម្មភាព​បាន ១​ថ្ងៃ ខ្លួន និង​បក្សពួក​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន និង​ជាប់​ពន្ធនាគារ រយៈពេល​ជាង​៨​ឆ្នាំ រហូតដល់​ឆ្នាំ​២០១៣ ទើប​ខ្លួន​ចេញពី​ពន្ធនាគារ​វិញ​។ លើក​ទី​២ ក្នុង​ឆ្នាំ​២០១៥ ខ្លួន និង​បក្ខពួក ឈ្មោះ ប្លោក បានធ្វើ​សកម្មភាព ឆក់​កាបូបដៃ​ពី​ជនរងគ្រោះ​ភេទ​ស្រី នៅ​ម្ដុំ​ស្តុប​ពេទ្យ​ចិន​បាន​សម្រេច ក្រោយមក​ក៏​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន និង​ជាប់​ពន្ធនាគារ រយៈពេល​១​ឆ្នាំ​។ លើក​ទី​៣ នៅ​ឆ្នាំ ២០១៨ ខ្លួន​បាន​ធ្វើ​សកម្មភាព ជួញដូរ ចែកចាយ​គ្រឿងញៀន ក៏​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន ហើយ​ត្រូវ​ជាប់ពន្ធនាគារ​រយៈពេល​១​ឆ្នាំ​។ លើក​ទី​៤ នៅ​ឆ្នាំ​២០២០ បន្ទាប់​ពី​ខ្លួន​ចេញពី​ពន្ធនាគារ ខ្លួន​បាន​បន្ត​ធ្វើ​សកម្មភាព ជួញដូរ ចែកចាយ​គ្រឿងញៀន​ម្តងទៀត ក៏​ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន ហើយ​ជាប់ពន្ធនាគារ​រយៈពេល ៩​ខែ ១៥​ថ្ងៃ​។ លើក​ទី​៥ នៅ​ឆ្នាំ​២០២២ ខ្លួន​បាន​ធ្វើ​សកម្មភាព​លួច​ម៉ូតូ ក៏​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួនបាន ជាប់​ព័ន្ធ​នា​គារ​១​ឆ្នាំ​កន្លះ​។ និង​លើក​ទី​៦ នេះ ខ្លួន​បាន​លួច​កាច់​ក​យក​ម៉ូតូ​០១​គ្រឿង កាលពី​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ ឆ្នាំ​២០២៤ ក៏​ត្រូវបាន​សមត្ថកិច្ច​អាវុធហត្ថ​ខណ្ឌ​៧​មករា ឃាត់ខ្លួន​បាន​ម្តងទៀត ហើយ​កន្លងមក​ខ្លួន​ក៏​បាន​ប្រើប្រាស់ គ្រឿងញៀន​យ៉ាង​សកម្ម​ផងដែរ​។

​បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ ត្រូវបាន​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ នៃ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កសាង​សុំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕​

Filed in: ព័ត៌មានជាតិ