ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

សម្រាស់​មែកឈើ និង​បង្គោល​របាំង​ដែល​ជា​ទីតាំង​ប្រព្រឹត្ត​បទល្មើស​នេសាទ នៅ​ចំណុច​បឹង​ធំ ស្ថិតក្នុង​ស្រុក​ជល​គិរី ត្រូវបាន​អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង ចុះ​រុះរើ​ស​និង​បំផ្លាញចោល​

សម្រាស់​មែកឈើ និង​បង្គោល​របាំង​ដែល​ជា​ទីតាំង​ប្រព្រឹត្ត​បទល្មើស​នេសាទ នៅ​ចំណុច​បឹង​ធំ ស្ថិតក្នុង​ស្រុក​ជល​គិរី  ត្រូវបាន​អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង ចុះ​រុះរើ​ស​និង​បំផ្លាញចោល​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​កំពង់ឆ្នាំង​)៖ លោក ពេជ្រ កែវ​មុន្នី អភិបាលរង​ខេត្ត​កំពង់ឆ្នាំង នៅ​ព្រឹក​ថ្ងៃទី​១៦ ខែ​កុម្ភៈ ឆ្នាំ​២០១៤​នេះ បាន​ទទួល​បទបញ្ជា​ពី​លោក ស៊ុន សុ​វណ្ណា​រិទ្ធិ អភិបាលខេត្ត ដឹកនាំ​ក្រុមចម្រុះ​ចុះ​ពិនិត្យ និង​ធ្វើ​ការរុះរើ​ទីតាំង​បទល្មើស​នេសាទ​ការដាក់​សម្រាស់​ជា​លក្ខណៈ ទ្រង់ទ្រាយ​ធំ​មួយកន្លែង ស្ថិត​នៅ​ចំណុច​បឹង​ធំ ក្នុង​ភូមិ​កំពង់​បា​ស្រូវ ឃុំ​ជលសា ស្រុក​ជល​គី​រី​។​

​បន្ទាប់ពី​បាន​ពិនិត្យ​ជាក់ស្ដែង​នូវ​ការប្រើ​ឧបករណ៍​នេសាទ​ខុសច្បាប់​ដែល​ក្រុម​ជនល្មើស បាន​កាប់​ដើមឈើ​ព្រៃ​លិច​ទឹក​យក​មក​ដាក់​ជា​សម្រាស់ និង​ហ៊ុំព័ទ្ធ​សាច់​អួន​ក្រឡា​ញឹក និង​សាច់​ស្បៃ​មុង​ហ៊ុំ​ព័ទ្ធ​ជុំវិញ ដែល​មាន​ទំហំ​ប្រមាណ​៣​ហិកតា ជាប់​នឹង​ឡូ​អភិរក្ស​ពូជ​ត្រី​នៅ​ចំណុច​ខាងលើនេះ លោក​អភិបាលរង​ខេត្ត ក៏​បាន​បញ្ជា​ឲ្យ​មន្ត្រី​ជំនាញ​រដ្ឋបាល​ជលផល និង​សហគមន៍​នេសាទ​ធ្វើការ​រុះរើ​ដោយ​ដក​បង្គោល​របាំង និង​រើ​សម្រាស់​យក​មក​គរ​ដុត​បំផ្លាញ​ចោល​នៅ​ទីនោះ​តែម្តង​។​

​តំណាង​សហគមន៍​ព្រែក​ឆ្តោ ដែល​បាន​ដឹកនាំ​កម្លាំង​ចុះ​រុះរើ​បង្គោល​របាំង និង​សម្រាស់​មែកឈើ​ពី​ក្នុង​ទឹក​យក​មក​គរ​ដុត​បំផ្លាញ​ចោល​នៅ​លើ​គោក​នៅ​ចំណុច​បឹង​ធំ ក្នុង​ភូមិ​កំពង់​បា​ស្រូវ ឃុំ​ជលសា ស្រុក​ជល​គី​រី ខាងលើនេះ បានឲ្យដឹងថា សម្រាស់​ទាំងអស់​នេះ​បើ​ប្រើ​កម្លាំង​តែ​ជាង​១០​នាក់​ដូច​ថ្ងៃនេះ ត្រូវ​ប្រើ​រយៈពេល​យ៉ាងតិច​៣​ថ្ងៃ​ទើប​រួច ព្រោះ​មែកឈើ​ខ្លះ​ក៏​មាន​បន្លា​ពិបាក​ក្នុង​ការអូសទាញ និង​លើកដាក់​លើ​ទូក​មួយ​ជាន់​ទៀត​ទើប​រុញ​មកដល់​លើ​គោក​ដើម្បី​ទម្លាក់​គរ​ដុតចោល​។​

​លោក នួន រិទ្ធី នាយរង​ផ្នែក​រដ្ឋបាល​ជលផល​ស្ដីទី​កំពង់ប្រាសាទ បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា បើតាម​បទបញ្ជា​របស់​លោក​អភិបាលរង​ខេត្ត ដែល​បាន​អញ្ជើញ​ចុះ​មក​ដល់​ទីតាំង​ផ្ទាល់ លោក​បាន​បញ្ជា​យ៉ាង​ម៉ឹងម៉ាត់ ដោយ​ត្រូវតែ​រើ​សម្រាស់ និង​ដក​បង្គោល​របាំង​ទាំងអស់នេះ យក​ទៅ​គរ​ដុត​បំផ្លាញ​ចោល​នៅ​លើ​គោក​ឲ្យអស់ ជៀសវាង​ក្រុម​ជន​រកស៊ី​ខុសច្បាប់ យក​សម្រាស់​មែកឈើ​ទាំងនេះ ទៅ​ទម្លាក់​ចូល​ក្នុង​ទឹក​ដើម្បី​ចាប់​ត្រី​វិញ​។​

​លោក ងិន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​កំពង់ឆ្នាំង ប៉ុន្មាន​ថ្ងៃមុន​នេះ​លោក​បាន​បញ្ជាក់​ប្រាប់ឲ្យដឹង​ថា ការធ្វើ​នេសាទ​ដោយ​កាប់​មែកឈើ​ព្រៃ​លិច​ទឹក មក​ដាក់​ធ្វើ​ជា​សម្រាស់ និង​មាន​បោះរ​បាំង​ស្បៃ​មុង​ព័ទ្ធជុំវិញ​ដោយ​មាន​បរិមាណ​ទំហំ​ធំ ហើយ​ដាក់​ជាប់​នឹង​ឡូត៍​អភិរក្ស​ទៀត​ផង​នោះ ច្បាប់​មិន​អនុញ្ញាត​ឲ្យ​ឡើយ ករណី​នេះ​លោក​នឹង​បញ្ជា​ឲ្យ​មន្ត្រី​ជំនាញ​ចុះ​រុះរើ​បំផ្លាញចោល​ឲ្យអស់ ហើយ​វែកមុខ​រក​ជនល្មើស​ដែល​ពាក់ព័ន្ធ​ក្នុងករណីនេះ ដើម្បី​យក​មក​ផ្ដន្ទាទោស​ទៅតាម​ច្បាប់ ដោយ​មិន​លើកលែង​ឡើយ​។​

​ដោយឡែក​នៅ​ព្រឹក​ថ្ងៃទី​១៦ ខែ​កុម្ភៈ ឆ្នាំ​២០២៤​នេះ​ផង​ដែរ លោក​ក៏​បាន​ចុះ​ទៅ​ដល់​ទីតាំង​បទល្មើស​ខាងលើ​នេះ​ជាមួយនឹង​លោក ពេជ្រ កែវ​មុន្នី អភិបាលរង​ខេត្ត​កំពង់ឆ្នាំង ដោយ​ជាក់ស្ដែង ហើយ​លោក​អភិបាលរង ក៏​បាន​បញ្ជា​ឲ្យ​មន្ត្រី​ជំនាញ និង​សហគមន៍​នេសាទ​ធ្វើការ​រុះរើ​ឲ្យអស់ ដោយ​សម្រាស់​មែកឈើ​ត្រូវ​យក​ឡើង​មក​លើ​គោក​ដើម្បី​គរ​ដុត​បំផ្លាញចោល រីឯ​សម្រាស់​មួយចំនួន​ដែល​នៅជាប់​ឡូត៍​អភិរក្ស ត្រូវ​ដឹក​យក​ទៅ​ទម្លាក់​នៅក្នុង​ឡូ​ដើម្បី​ទុកជា​ជម្រក​ត្រី​។​
​សូមបញ្ជាក់​ថា ចំពោះ​បទល្មើស​ការកាប់​មែកឈើ​ព្រៃ​លិច​ទឹក យកមក​ដាក់​ធ្វើ​ជា​សម្រាស់ និង​យក​ស្បៃ​មុង​មក​ហ៊ុំព័ទ្ធ​សម្រាស់​ដើម្បី​ចាប់​ត្រី ដែលមាន​ទំហំ​រហូត​ទៅ​ដល់​រាប់​ហិកតា ហើយ​ត្រូវបាន​គេ​ដាក់​ជាប់​នឹង​ឡូត៍​អភិរក្ស​ពូជ​ត្រី ស្ថិត​នៅ​ចំណុច​បឹង​ធំ ក្នុង​ភូមិ​កំពង់​បា​ស្រូវ ឃុំ​ជលសា ស្រុក​ជល​គី​រី ខេត្ត​កំពង់ឆ្នាំង ត្រូវបាន​កម្លាំង​ជំនាញ​រដ្ឋបាល​ជលផល​ចុះ​រុះរើ​កាលពី​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ ឆ្នាំ​២០២៤​កន្លង​ទៅ​ម្ដង​រួចមកហើយ​នោះ​។​

​លុះ​នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ​ឧបករណ៍​ល្មើស​ច្បាប់​ខាងលើ​នេះ ត្រូវបាន​ក្រុម​ជនខិលខូច​ដែល​ជា​ម្ចាស់​សម្រាស់ បាន​លា​តរបាំង​ស្បៃ​មុង និង​រើ​សម្រាស់​ដើម្បី​បម្រុង​ចាប់​ត្រី​ជាធម្មតា​ឡើងវិញ​ផងដែរ​។ តែ​ត្រូវ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​រាយការណ៍​ជូន​ថ្នាក់ដឹកនាំ ទើប​មាន​បទបញ្ជា​ពី​លោក​អភិបាលខេត្ត ដែល​បាន​បញ្ជា​ដោយផ្ទាល់​មក​លោក​អភិបាលរង​ខេត្ត ពេជ្រ កែវ​មុន្នី ឲ្យ​ដឹកនាំ​ក្រុម​ចម្រុះ​ចុះ​រុះរើ​បង្គោល​របាំង និង​សម្រាស់​មែកឈើ​យក​មក​ដុត​បំផ្លាញចោល​ឲ្យអស់​ដោយ​មិន​ឲ្យ​សេះសល់​នោះ​ឡើយ​៕

Filed in: ព័ត៌មានជាតិ