ទាន់ហេតុការណ៍
​ឯកឧត្តម ផាន់ ចាន់​ធុល អភិបាល នៃ​គណ​:​អភិបាលខេត្ត​ប៉ៃលិន ចុះទៅ​ពិនិត្យ​ស្ថានភាព​ដើម្បី ស្ថាបនា​ផ្លូវ​បេតុង​ ==> ​រដ្ឋបាល​រាជធានី​ភ្នំពេញ កំណត់​យក​ថ្ងៃ​ទី​២៣ ខែ​សីហា ជួបប្រជុំ​ជាមួយ​តំណាង​អាជីវករ ផ្សារ​សេន​ជូ​រី​ផ្លា​ហ្សា ដើម្បី​បញ្ចប់​ការតវ៉ា​រឿង រឿង​ក្រុមហ៊ុន​រុះរើ​ផ្សារ​ ==> ​ប្រធាន​មន្ទីរ​សាធារណការ​ខេត្ត​ព្រះវិហារ ប្រាប់​មន្ត្រីក្រោមឱវាទ ត្រូវ​បំរើសេវា​សាធារណៈ ជូន​ប្រជាពលរដ្ឋ​ដោយ​ភាពស្មោះត្រង់ ទន់ភ្លន់ ប្រកប​ដោយ​ក្រមសីលធម៌ និង​ភាពថ្លៃថ្នូរ​ ==> លោកស្រី ម៉ែន សំអន​៖ ព្រះពុទ្ធ​សាសនា​បាន​ចូលរួមចំណែក​យ៉ាង​ច្រើន ក្នុង​ការលើកកម្ពស់​កា​រ​អប់រំ​ចរិយា​ធម៌ សីលធម៌​ក្នុង​សង្គម​ជាតិ​ ==> របួសធ្ងន់​ស្រាល​ពីរ​នាក់​ដោយសារ​គ្រោះថ្នាក់​ចរាចរ រថយន្ត​បុក​ម៉ូតូ​ ==> ​លោក ជាវ តា​យ​អភិបាល​ខេត្ត​កំពត​អញ្ជើញ ចូល​បើក​វិញ្ញាសារ​ប្រឡង​សញ្ញប​ត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​២០១៩ នៅ​វិទ្យាល័យ​មិត្តភាព​កម្ពុជា​-​ជប៉ុន កំពត​ក្រុង​ ==> ប្រជាពលរដ្ឋ​សុំ​អំពាវនាវ​ដល់​លោក​អភិបាល​ខេត្ត​កំពត​មេត្តា​ជួយ​ទប់ស្កាត់​ក្រុម​ឡាន​ដឹក​ដី កំពុង​បង្ក​ផលប៉ះពាល់​ជា​ខ្លាំង​ដល់​ការរស់នៅ និង​បរិស្ថាន​ ==> ​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកសម្ពោធ​ឲ្យ​ដំណើរកា​រ​បន្ទប់​ពិនិត្យ និង​ព្យាបាល​មាត់​ធ្មេញ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ==> លោក គី វី​រិន្ទ ត្រូវបាន​ប្រកាស​ជា​ផ្លូវការ ជា​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តសៀមរាប ==> រដ្ឋបាល​ខេត្ត​កែប បើក​កិច្ចប្រជុំ​រៀបចំ​យន្តការ​សម្របសម្រួល​កា​រ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​

កំលាំង​សមត្ថ​ចំរុះ​ចុះ​បង្ក្រាប​រថយន្ដ​ដឹកឈើ​ក្រញូង​ចំនួន​២​គ្រឿង​បញ្ជូន​ទៅ​ខ័ណ្ឌ​រដ្ឋបាល​ព្រៃឈើ​ព្រះវិហារ

​ព្រះវិហារ ៖ នៅ​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០១៦ វេលា​ម៉ោង​៣​រសៀល​កំលាំងចំរុះ​ស្រុក​ជាំ​ក្សាន្ដ​ចុះបង្ក្រាប​រថយន្ត កា​ម៉ា​រី​ពណ៍ ស មួយ​គ្រឿង​ដឹក​ឈើ​ក្រញូង​ស្ទាក់​ចាប់បាន​នៅ​ចំណុច​ភូមិ​ស្រអែម ឃុំ​ស្រអែម ស្រុក​ជាំ​សាន្ដ ខេត្ត ព្រះវិហារ​និង​មួយគ្រឿង​ទៀត​កំលាំង​អាវុធហត្ថ​ស្រុក​សង្គម​ថ្មី​សហការ​ជាមួយ​កំលាំង​អធិការដ្ឋាន​នគ​បាល​ស្រុក​ព្រមទាំង​សង្កាត់រដ្ឋបាល​ព្រៃឈើ​សង្គម​ថ្មី​ឃាត់​បាន​រថយន្ដ វី​ហ្គោ​ដឹកឈើ​ក្រញូង​មួយគ្រឿង​ទៀត​ចេញពី​ស្រុក សង្គម​ថ្មី នៅវេលា​ម៉ោង ៨:៥០ នាទី​យប់​នៅ​ថ្ងៃ​ទី​២០​ខែ​តុលា​នៅ​ចំនុច ភូមិ​ដា ឃុំ​ចំរើន ស្រុក សង្គម​ថ្មី​ខេត្ត​ព្រះវិហារ ។​

​កំលាំង​សមត្ថកិច្ច​ចំរុះ​ស្រុក​ជាំ​ក្សាន្ត​បាន​ដេញ​ប្រផាត់​ចាប់​ប្រភីង​រថ​យន្ដកាមីរី​ពណ៌​ស​ឆ្នាំ​៩១​ស្លាក​លេខ ក​.៥០៤៨ ភព​២​ដឹកឈើ​ក្រញូង​ចេញពី​ចំនុច​ឈើ​ទា​គង​ឆ្លងកាត់​តាម​ច្រក​អាន់សេះ​តាម​បន្ទាត់​ខ្សែរ​ក្រវាត់​ព្រុំដែន​កម្ពុជា​ថៃ ស្ទាក់​ចាប់បាន​នៅ​ចំនុច​ខាងលើ​នោះ​តែម្ដង​។ ត្រូវបាន​បញ្ធូន​ទៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ជាំ​ក្សាន្ដ ។​

​លោក ម៉ក់ បញ្ញា នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ជាំ​ក្សាន្ដ បានឲដឹងថា ឈើ​នៅ​ក្នុង​រថយន្ដ​ខាងលើ​នោះ​ជា​ប្រភេទ​ឈើ​ក្រញូង​ចំនួន​៧៣​ដុំ ស្មើរ​និង ៣៨៣​គីឡូក្រាម​បើកបរ​ដោយ​ឈ្មោះ ហេង សាវុធ ត្រូវ​ឃាត់ខ្លួន និង​ស្ត្រីី​ម្នាក់​ត្រូវ​ដោះលែង​។​
​ហើយ​បច្ចុប្បន្ន​នេះ​កំលាំង​រដ្ជបាល​ព្រៃឈើ​បាន​កសាង​សុំណុំរឿង​និង​បញ្ជូនភស្តុតាង​ទាំង​អស់​ទៅ​ខ​ណ្ខ​រ​ដ្ជ​បាល​ព្រៃឈើ​ខេត្ត​ព្រះវិហារ ។​

នៅ​ថ្ងៃ​ដដែល​នោះ​ដែរ​កំលាំង​សមត្ថកិច្ច​ចំរុះ​បាន​ឃាត់​រថយន្ដ​វី​ហ្គោព​ណ៌​ស្ករ​គ្មាន​ស្លាក​លេខ​មួយ​គ្រឿង​នៅ​ចំនុច​ខាងលើ​ពេលដែល​ត្រួតពិនិត្យ​ឃើញ​រថយន្ដ​ផ្ទុប​សុទ្ធតែ​ឈើ​ក្រញូង​ចំណែក​ថៅ​កុង​រថយន្ដ​បាន​រត់គេចខ្លួន​បាត់ស្រមោល ចំណែក​រថយន្ដ​និង​វត្ថុតាង​ត្រូវបាន​លោក​អិុត ភូម​រ៉ា​បានឲ​រថយន្ដសន្ទួច​យកទៅ​រក្សាទុក​នៅ​ខណ្ឌ័​រដ្ឋបាល​ព្រៃឈើ ។​

​លុះ​រសៀល​ល្ងាច​ថ្ងៃទី​២១ ខែ​តុលា​នេះ​លោកនាយ​ខណ្ឌ័​បានឲ​មន្ត្រី​វាស់វែង និង ថ្លឹង​ឈើ​ក្រញូង​ខាងលើ​នោះ ឈើ​នៅ​ក្នុង​រថយន្ដ​កា​មី​រី​ពណ៌​ស មាន​ចំនួន ៧៣ ដុំ ស្មើរ​និង ៣៨៣​គឺ​ឡូ​ក្រាម និង​ឈើ​ក្នុង​រថយន្ដ​វី​ហ្គោ មាន​ចំនួន​១១​ដុំ ស្មើរ​និង​៣៥០​គីឡូក្រាម  លោក​អិុត​ភូមរ៉ា បាន​បញ្ជូន​ជនសង្ស័យ​និង  សុំនុំរឿង​ពាក់ព័​ន្ធ​ខាងលើ​ទៅ​សាលា​ដំបូងខេត្ត​ដើម្បី​ចាត់ការ​បន្ត​ទៅ​តាម​និតិ​វិធី​ច្បាប់ ៕​

 

IMG-20161022-WA0032 IMG-20161022-WA0030 IMG-20161022-WA0031

Filed in: ខេត្តព្រះវិហារ

Recent Posts

Bookmark and Promote!

© 2019 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!