ទាន់ហេតុការណ៍
រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ==>រដ្ឋមន្ត្រីក្រសួងការងារ ជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស==>PMខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនជនសង្ស័យ​៦​នាក់ បទល្មើសធាក់​ប្លន់​យក​ម៉ូតូ​ និង​ប្រើប្រាស់​គ្រឿងញៀន ទៅ​តុលាការ==>រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ឯ.ឧ ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេសថ្នាក់ក្រសួង និងមន្ទីរ ទៅពិនិត្យការដ្ឋានសាងសង់ផ្លូវ ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាតចំនួន ១កំណាត់ នៅក្នុងខេត្តព្រះវិហារ==>រដ្ឋមន្ត្រីក្រសួងធនធានទឹក៖ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការទៅកាន់សាធារណរដ្ឋកូរ៉េ==>ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ស្នើភាគីថៃ បន្តជួយបង្កលក្ខណៈងាយស្រួលដល់ពលករខ្មែរ ក្នុងការវិលត្រឡប់មកលេងស្រុកកំណើត នាឱកាសបុណ្យចូលឆ្នាំថ្មី==>ឧបនាយករដ្ឋមន្ត្រី ឯកឧត្តម ហ៊ុន ម៉ានី គូសបញ្ជាក់ថា សន្និបាតប្រចាំឆ្នាំរបស់ក្រសួងមុខងារសាធារណៈខាងមុខនេះ នឹងមានការយកចិត្តទុកដាក់លើរបៀបរបបការងារ និងយន្តការដើម្បីបង្កើនប្រសិទ្ធភាពអនុវត្តការងារកាន់តែប្រសើរ==>បើកការដ្ឋានសាងសង់រមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈ កម្រិតខ្ពស់ "ឆ្នេរព្រែកត្រែង" ក្រុងតព្រះសីហនុអភិវឌ្ឍរមណីយដ្ឋាន និងលើកកម្ពស់សោភ័ណភាព==>ក្រុមហ៊ុន East Group ស្នើសុំរដ្ឋបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មី១ នៅក្នុងខេត្ដព្រះសីហនុ

ពិព័រណ៍​ផ្សារ​សប្បុរស ដើម្បី​រក​ថវិកា ជូន​មណ្ឌល​កុមារកំព្រា ខេត្ត​ស្វាយរៀង​

ពិព័រណ៍​ផ្សារ​សប្បុរស ដើម្បី​រក​ថវិកា ជូន​មណ្ឌល​កុមារកំព្រា ខេត្ត​ស្វាយរៀង​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ស្វាយរៀង​៖ រសៀល​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០២៤ នេះ​លោក លីម គឹម​សេង អគ្គនាយក​ក្រុមហ៊ុន​កាស៊ីណូ ឡាក់​គី​រ៉ូ​ប៊ី បាន​រៀបចំ​បង្កើតឲ្យមាន​ពិធី ពិព័រណ៍​ផ្សារ​សប្បុរស ដើម្បី​រក​ថវិការ ឧបត្ថម្ភ​មណ្ឌល​កុមារកំព្រា ខេត្ត​ស្វាយរៀង​។​

​ពិធី​នេះ​មាន​ការអញ្ជើញ​ចូលរួម​ពី លោក សុច ពិសី អភិបាល​នៃ​គណៈ​អភិបាល ស្រុក​កំពង់រោទិ៍ ព្រះគ្រូ​ចៅអធិការ​វត្ត​កោះ​អណ្ដែត អ៊ុំ សុ​វណ្ណា​រិទ្ធិ លោក លីម គឹម​សេង អគ្គនាយក​ក្រុមហ៊ុន ឡាក់​គី​រ៉ូ​ប៊ី តំណាង​ប្រធាន​ច្រកទ្វារ​អន្តរជាតិ​ព្រៃ​វ​ល្លិ៍ កងកម្លាំង​ទាំង​បី​ប្រភេទ អាជ្ញាធរ​ឃុំ លោកគ្រូ​អ្នកគ្រូ សិក្សានុសិស្ស ភ្ញៀវ​ជាតិ​និង​អន្តរជាតិ និង​ប្រជាពលរដ្ឋ​ជាច្រើនរូប​។​

​លោក លីម គឹម​សេង អគ្គនាយក​ក្រុមហ៊ុន ឡាក់​គី​រ៉ូ​ប៊ី បាន​រំលឹក​ពី​អតីតភាព​របស់​លោក​ថា កាល​លោក​នៅ​តូច​គ្រួសារ​របស់​ខ្ញុំ​មាន​ជីវភាព​លំបាក​ណាស់ មាន​បងប្អូន ០៨​នាក់ រស់នៅ​ក្នុង​ផ្ទះ​តែ​មួយ ហើយ​ពេល​ខ្លះ​ពួក​យើង​មិន​មាន​អាហារ​គ្រប់គ្រាន់​ដើម្បី​បរិភោគ​នោះទេ សូម្បី​តែ​លុយ​ទៅ​សាលារៀន តែ​ខ្ញុំ​មានសំណាង​ណាស់ ដែល​បាន​ជួប​សៀវភៅ​មួយ​ក្បាល​កត់ត្រា​ថា “​អតីតកាល​មិនអាច​កំណត់​ជោគវាសនា​យើង​បាន​ទេ​” នេះ​ហើយ​ទើប​ធ្វើឱ្យ​ខ្ញុំ​មាន​កម្លាំងចិត្ត តស៊ូ​បានសម្រេច​ជោគជ័យ​រហូត​ដល់​សព្វ​ថ្ងៃនេះ ទាំងនេះ​ហើយ​ទើប​ឱ្យ​ខ្ញុំ​នឹកឃើញ និង​មានបំណង​ធ្វើ​វិភាគទាន តាមរយៈ​បង្កើត​ឱ្យមាន​កម្មវិធី​ផ្សេងៗ ដូច​ពេល​នេះ​ខ្ញុំ​បាន​បង្កើតឲ្យមាន ពិព័រណ៍​ផ្សារ​សប្បុរស និង​លក់​ម្ហូបអាហារ ដើម្បី​រក​ប្រាក់ចំណេញ យក​មក​ជួយ​ឧបត្ថម្ភ មណ្ឌល​កុមារកំព្រា ខេត្ត​ស្វាយរៀង​។​

​លោក សុច ពិសី អភិបាល​នៃ​គណៈ​អភិបាល ស្រុក​កំពង់រោទិ៍ បាន​មានប្រសាសន៍ថា ខ្ញុំ​សូម​អរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត ដល់​លោក​អគ្គនាយក​កាស៊ីណូ ឡាក់​គី​រ៉ូ​ប៊ី ដែល​លោក​មាន​បំណង​ជួយ​ដល់​បងប្អូន​ប្រជា​ពលរដ្ឋ​ខ្មែរ និង​បាន​ផ្ដល់​អំណោយ​ជូន​មណ្ឌល​កុមារកំព្រា ខេត្ត​ស្វាយរៀង ព្រោះនេះ​ជា​ផ្នែក​មួយ ជួយ​សម្រួល​បន្ទុក​ដល់​រដ្ឋាភិបាល ដូចនេះ​ខ្ញុំ​សូម​អរគុណ និង​សូម​ជូនពរ​ឲ្យ​លោក រកស៊ី​មានបាន ជោគជ័យ​គ្រប់​ភារកិច្ច និង​ជួបប្រទះ​នូវ​ពុទ្ធពរ​ទាំង​បួន​ប្រការ​គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​។​

​បន្ថែម​ពីលើ​នេះ​ផង​ដែរ ពិព័រណ៍​ផ្សារ​សប្បុរស មាន​ស្តង់​លក់រ​បស់​ត្រជាក់ៗ និង​អាហារសម្រន់​ដែល​គួរ​ឲ្យ​ចង់​ញ៉ាំ និង​អាហារ​កម្មង់ ដែល​មាន​ភ្ញៀវ​កិត្តិយស ជាតិ​និង​អន្តរជាតិ បងប្អូន​ប្រជាពលរដ្ឋ អញ្ជើញ​ចូលរួម​ពិសា​អាហារ ជា​ចំណែក​មួយ នៃ​ការរក​ថវិកា ឧបត្ថម្ភ​មណ្ឌល​កុមារកំព្រា ខេត្ត​ស្វាយរៀង​។​

​កម្មវិធី​នេះ មាន​ទាំង​តារា​ល្បីៗ​ជាច្រើន​អញ្ជើញ​ចូលរួម ដូច​ជា​តារាចម្រៀង មាន​សម្ដែង​សៀក​រហ​ស្កាំ ការប្រឡង​ចម្រៀង ប្រឡង​ញ៉ាំ​ផ្លែ​ប៉ោម​ជ័យលាភី ដើម្បី​ជា​ចំណាប់​អារម្មណ៍​ដល់​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​បាន​អញ្ជើញ​ចូលរួម ជា​ចំណែក​មួយ បង្កើត​ប្រាក់កម្រៃ​សម្រាប់​ជួយ​ដល់​កុមារ​កំព្រា ដែល​កំពុង​ត្រូវការ ការជួយឧបត្ថម្ភ​ពី​ចាំបាច់​។​

​ទឹក​ចិត្តសប្បុរស ដ៏​ល្អ​កម្រ​មាន របស់លោក លីម គឹម​សេង អគ្គនាយក​ក្រុមហ៊ុន​កាស៊ីណូ ឡាក់​គី​រ៉ូ​ប៊ី ស្ដែង​ឲ្យឃើញ នូវ​អំពើ​ល្អ កើតចេញ​ពី​ឆន្ទៈ​យ៉ាង​ពិតប្រាកដ ព្រោះ​នេះ​មិនមែន​ជា​លើក​ទី​មួយ​ទេ គឺជា​លើក​ទី​០៩​ហើយ ដែល​បាន​ប្រារព្ធ​ពិធី​នេះ​ឡើង​។​

 

 

Filed in: ព័ត៌មានជាតិ