ដោយ ៖ គេហទំព័រ «ស៊ីអេចខេ-ញូស៍.ខម|CHK-News.com» Tel & Telegram: 096 60 84 784 / 012 790 894
ត្បូងឃ្មុំ៖ មន្ទីរធនធានទឹក និងឧត្តុនិយមខេត្តត្បូងឃ្មុំ ដែលដឹកនាំដោយលោក សុខ ឡេងម៉េង ត្រូវបានប្រភពក្នុងខេត្តប្រាប់ថា មន្ទីរធនធានទឹកនេះក្នុងមួយឆ្នាំបានចំណាយថវិកាជាតិខ្ទង់ 1500លានរៀល ,1600រៀល សំរាប់ចំណាយលើផ្នែកជុសជុលប្រព័ន្ធធារាសាស្រ្ត និងមួយផ្នែក សំរាប់បូមទឹកជូនកសិករធ្វើស្រែ ខ្វះខាតទឹក នៅក្នុងខេត្តត្បូងឃ្មុំ ប៉ុន្តែថវិកាទាំងនោះមួយផ្នែកបានក្លាយជាផលចំណេញរបស់លោកប្រធានមន្ទីរ ខណៈមន្ត្រីទាំងអស់នៅក្នុងមន្ទីរបានត្រឹមលួចមើលដោយមិនហ៊ានចេញវាចារ។
ប្រភពបានប្រាប់ថា នៅឆ្នាំ២០២២ ប្រេងឥន្ទនះ សំរាប់បូមទឹកអន្តរាគមន៏ ជូនកសិករ ចំណាយថវិកាជាតិ ជិត90លានរៀល គឺលោកប្រធានមន្ទីរ កឹបកេងសឹងអស់ ខណៈឆ្នាំ២០២៣ថ្មីៗកន្លងទៅ ប្រេងឥន្ទនះ សំរាប់បូមទឹកអន្តរាគមន៏ជូនកសិករ ចំណាយថវិកាជាតិ ជិត150លានរៀល ក៏ដូចឆ្នាំចាស់។
ប្រភពបានបន្តថា នៅឆ្នាំ២០២៣ មន្ទីរធនធានទឹក ខេត្តត្បូងឃ្មុំ ដឹកនាំដោយលោក សុខ ឡេងម៉េង បានចំណាយថវិកាជាតិ គម្រោងមន្ទីរ ជាង600លានរៀល ដើម្បីស្តាប្រឡាយចំនួន៣ខ្សែរ ប្រវែងសរុបទាំងអស់ ២៥០០ម៉ែត្រ រឿងនេះលោកប្រធានមន្ទីរ បានទាំងអាចម៏ដីលក់ ចំណេញទាំងលុយ។ ហើយឆ្នាំ២០២២ មន្ទីរធនធានទឹក ខេត្តត្បូងឃ្មុំ បានចំណាយថវិកាជាតិ ជាង480លានរៀល ជុសជុលទំនប់ អូរអង្កាម និងស្ដារប្រឡាយបឹងធំ ក្រោមលទ្ធកម្មឡប់ឡែមួយដែលគេរៀបចំឡើង មើលពីចំណាយល្អ ដឹងការពិតទើបយល់ថា មិនធម្មតា។
សូមរំលឹកថា នៅមន្ទីរធនធានទឹកខេត្តត្បូងឃ្មុំ នៅរៀងរាលឆ្នាំតែងតែទទួលបានគម្រោងថែទាំប្រចាំនូវប្រព័ន្ធធារាសាស្ត្រ ពីរក្រសួងធនធានទឹក តាមការចចារថ្លៃ ដោយទឹកប្រាក់សរុបខ្ទង់ 1000លានរៀល ប៉ុន្តែចំនួនថវិកាគម្រោងចំណាយ គឺ មន្ត្រីថ្នាក់ក្រោមមិនងាយបានដឹងតួរលេខទឹកប្រាក់ឡើយ។ ជាមួយគ្នានេះលោកប្រធានមន្ទីរធនធានទឹកខេត្ដត្បូងឃ្មុំ សុខ ឡេងម៉េង កន្លងទៅបានប្រើយកលុយ ក្រោមយុទ្ធសាស្រ្ត ជុសជុលប្រព័ន្ធធារាសាស្រ្ត១កន្លែង យកលុយរដ្ឋ២ដង ក្នុងឆ្នាំធ្វើដោយលើកគម្រោងដដែល ដើម្បីយកលុយរដ្ឋមកធ្វើអ្នកមាន អ្នកបានផ្ទាល់ខ្លួន។
ទាក់ទងព័ត៌មានខាងលើ នៅរសៀលថ្ងៃទី១២ កុម្ភះ ឆ្នាំ២០២៤ ដោយ ៖ គេហទំព័រ «ស៊ីអេចខេ-ញូស៍.ខម|CHK-News.com» មិនអាចរកការបំភ្លឺពីលោក សុខ ឡេងម៉េង ប្រធានមន្ទីរធនធានទឹកខេត្ដត្បូងឃ្មុំ បាននោះទេ៕ អត្ថបទបឋម