ទាន់ហេតុការណ៍
រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ==>រដ្ឋមន្ត្រីក្រសួងការងារ ជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស==>PMខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនជនសង្ស័យ​៦​នាក់ បទល្មើសធាក់​ប្លន់​យក​ម៉ូតូ​ និង​ប្រើប្រាស់​គ្រឿងញៀន ទៅ​តុលាការ==>រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ឯ.ឧ ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេសថ្នាក់ក្រសួង និងមន្ទីរ ទៅពិនិត្យការដ្ឋានសាងសង់ផ្លូវ ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាតចំនួន ១កំណាត់ នៅក្នុងខេត្តព្រះវិហារ==>រដ្ឋមន្ត្រីក្រសួងធនធានទឹក៖ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការទៅកាន់សាធារណរដ្ឋកូរ៉េ==>ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ស្នើភាគីថៃ បន្តជួយបង្កលក្ខណៈងាយស្រួលដល់ពលករខ្មែរ ក្នុងការវិលត្រឡប់មកលេងស្រុកកំណើត នាឱកាសបុណ្យចូលឆ្នាំថ្មី==>ឧបនាយករដ្ឋមន្ត្រី ឯកឧត្តម ហ៊ុន ម៉ានី គូសបញ្ជាក់ថា សន្និបាតប្រចាំឆ្នាំរបស់ក្រសួងមុខងារសាធារណៈខាងមុខនេះ នឹងមានការយកចិត្តទុកដាក់លើរបៀបរបបការងារ និងយន្តការដើម្បីបង្កើនប្រសិទ្ធភាពអនុវត្តការងារកាន់តែប្រសើរ==>បើកការដ្ឋានសាងសង់រមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈ កម្រិតខ្ពស់ "ឆ្នេរព្រែកត្រែង" ក្រុងតព្រះសីហនុអភិវឌ្ឍរមណីយដ្ឋាន និងលើកកម្ពស់សោភ័ណភាព==>ក្រុមហ៊ុន East Group ស្នើសុំរដ្ឋបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មី១ នៅក្នុងខេត្ដព្រះសីហនុ

អាវុធហត្ថ​រាជធានី​ភ្នំពេញ ប្រជុំ​ត្រួតពិនិត្យ​ការអនុវត្ត​តួនាទី ភារកិច្ច​ការងា​រកង​រាជ​អាវុធហត្ថ ខែ​មករា និង​លើក​ទិសដៅ​ការងារ ខែ​កុម្ភៈ ឆ្នាំ​២០២៤ និង​ផ្សព្វផ្សាយ​ផែនការ​ដែល​ត្រូវ​អនុវត្ត​ចំពោះ​មុខ​!

អាវុធហត្ថ​រាជធានី​ភ្នំពេញ ប្រជុំ​ត្រួតពិនិត្យ​ការអនុវត្ត​តួនាទី ភារកិច្ច​ការងា​រកង​រាជ​អាវុធហត្ថ ខែ​មករា និង​លើក​ទិសដៅ​ការងារ ខែ​កុម្ភៈ ឆ្នាំ​២០២៤ និង​ផ្សព្វផ្សាយ​ផែនការ​ដែល​ត្រូវ​អនុវត្ត​ចំពោះ​មុខ​!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ដោយ​អនុវត្ត​តាម​គំរូ​ដឹកនាំ​របស់ លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង នៃ​កង​យោពល​ខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស នៅ​ថ្ងៃ​ទី​០៧ ខែ​កុម្ភៈ ឆ្នាំ​២០២៤ នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​អញ្ជើញ​បើក​កិច្ចប្រជុំ​ត្រួតពិនិត្យ​ការអនុវត្ត​តួនាទី ភារកិច្ច​ការងា​រកង​រាជ​អាវុធហត្ថ ខែ​មករា និង​លើក​ទិសដៅ​ការងារ ខែ​កុម្ភៈ ឆ្នាំ​២០២៤ និង​ផ្សព្វផ្សាយ​ផែនការ ការពារ​សន្តិសុខ រក្សា​សុវត្ថិភាព ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ចិន វៀតណាម ឆ្នាំ​២០២៤ (​ថ្ងៃទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០២៤) និង​ផ្សព្វផ្សាយ​ផែនការ ការពារ​សន្តិសុខ រក្សា​សណ្ដាប់ធ្នាប់ សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៥ នៃ​ព្រឹទ្ធសភា (​ថ្ងៃអាទិត្យ ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០២៤)​។ កិច្ចប្រជុំ​នេះ​មាន​ការចូលរួម​ពី លោក​មេបញ្ជាការរង នាយ​-​នាយសេនាធិការ​រង ប្រធាន​មន្ទីរ លោក​មេបញ្ជាការ មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ទាំង​១៤ និង​លោក​មេបញ្ជាការ​វរ​សេនា​តូច ព្រមទាំង នាយ​អាវុធហត្ថ​ពាក់ព័ន្ធ​ជាច្រើន​រូប​ទៀត​ផង​ដែរ​។​

​ថ្លែង​ក្នុង​កិច្ចប្រជុំ​នា​ឱកាស​នោះ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​មានប្រសាសន៍​ណែនាំ​ដល់ លោក​មេបញ្ជាការរង ទទួល​ជំនាញ លោក​មេបញ្ជាការ តាម​បណ្ដា​ខណ្ឌ​ទាំង​១៤ និង ប្រធាន​អង្គភាព​ចំណុះ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ទាំងអស់ ត្រូវតែ​ធានា​ឲ្យបាន​ដាច់ខាត ទាំង​មធ្យោបាយ សម្ភារ​គ្រឿង​បំពាក់ និង កម្លាំង​ប្រតិបត្តិការ ដើម្បី​សម្រេចបាន​នូវ​កាតព្វកិច្ច​ចូលរួម ការពារ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ជូន​ដល់ ថ្នាក់ដឹកនាំ​ជាតិ​-​អន្តរជាតិ ក៏ដូចជា​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរណ៍ ដែល​នឹង​ចូលរួម​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ចិន វៀតណាម ក៏ដូចជា ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៥ នៃ​ព្រឹទ្ធសភា នាពេល​ខាង​មុខ​ឲ្យ​ដំណើរការ​ទៅ​បាន​ដោយ​រលូន​៕

Filed in: ព័ត៌មានជាតិ