ទាន់ហេតុការណ៍
បញ្ជូននាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ពោធិ៍​អង្គ្រង ទៅតុលាការ ករណីបាញ់ប្រហាបាត់បង់​អាយុជីវិតក្មេងប្រុស១៧​ឆ្នាំ==>ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក ដឹកនាំមន្ត្រីថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរ ចុះពិនិត្យស្ថានភាពទឹកនៅចំណុចស្ថានីយបូមទឹកហ៊ុនសែនទី២២ និងទី២៣ ព្រមទាំងប្រឡាយ៧៨ នៃតំបន់អាងទឹកទន្លេបាទី==>សម្តេចតេជោ ហ៊ុន សែន អញ្ជើងជាអធិបតីភាព ក្នុងមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជា ដែលនឹងរៀបចំនៅថ្ងៃទី២៩ ខែកញ្ញា ខាងមុខនេះ==>ខេត្តរតនគិរី ស្ថានភាព​កម្ពស់​ទឹក​ទន្លេស្រែពក​លំ​ផាត់ ព្រឹក​ថ្ងៃ​ទី​២៦ ខែកញ្ញា​នេះ មាន​កម្ពស់​ទឹក ១៣,៦៧​ម៉ែត្==>រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ

ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​សូម​គោរព​ជូនពរ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ក្នុងឱកាស​ចម្រើន​ជន្មាយុ​

ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារលិខិត​សូម​គោរព​ជូនពរ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ក្នុងឱកាស​ចម្រើន​ជន្មាយុ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ឯកឧត្តម រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ផ្ញើ​សារលិខិត សូម​គោរព​ជូនពរ​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងឱកាស​គម្រប់​ខួប​ជន្មាយុ​៧៨​ឆ្នាំ ឈានចូល ៧៩​ឆ្នាំ ដែល​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ចន្ទ ១១​រោច ខែ​បុស្ស ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស​. ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​៥ ខែ​កុម្ភៈ ឆ្នាំ​២០២៤​។​

​ក្នុងឱកាស​នៃ​ទិវា​ដ៏​មហា​វិសេសវិសាល​នេះ យើងខ្ញុំ​ទាំងអស់គ្នា សូម​លើក​ហត្ថ​ប្រណម ឧទ្ទិស​បួងសួង ដល់​គុណបុណ្យ​បារមី នៃ​វត្ថុ​ស័ក្តិសិទ្ធិ​ក្នុង​លោក សូម​ជួយ​ប្រោះព្រំ​សព្ទសាធុការ​ពរជ័យ បវរ​សួស្តី សិរី​មង្គល វិបុល​សុខ មហាប្រសើរ​គ្រប់ប្រការ​ជូន​ចំពោះ សម្តេច​វិបុល​សេនា​ភក្តី សូម​ប្រកបដោយ​សុខភាព​ល្អ បរិបូរណ៍ កម្លាំង​ពលំ​មាំមួន បញ្ញាញាណ​ភ្លឺ​ថ្លា មាន​សុភមង្គល​ក្នុង​ក្រុម​គ្រួសារ និង​បន្ត​សម្រេចបាន​ជោគជ័យ គ្រប់​ភារកិច្ច​ថ្មីៗ​បន្ថែមទៀត​។​

​យើងខ្ញុំ​ទាំងអស់គ្នា សូម​សម្តែង​នូវ​ការគោរព​ដ៏​ស្មោះស្ម័គ្រ​ចំពោះ​វីរភាព​ដ៏​ឧដុង្គឧត្តម​របស់ សម្តេច​វិបុល​សេនា​ភក្តី ដែល​ជា​ថ្នាក់ដឹកនាំ​ដ៏​ឆ្នើម និង​ប៉ិនប្រសប់​ដោយ​បាន​ចូលរួម ដឹកនាំ​ប្រជាជាតិ​កម្ពុជា ក្នុង​ការកសាង​នីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យ ឯកភាព​ជាតិ សន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍ ក្នុង​បុព្វហេតុ​ជាតិ សាសនា ព្រះមហាក្សត្រ​។​
​ជាថ្មី​ម្តងទៀត យើងខ្ញុំ​ទាំងអស់គ្នា សូម​ឧទ្ទិស​បួងសួង​ដល់​វត្ថុ​ស័ក្តិសិទ្ធិ​ក្នុង​លោក ទេវតា​ថែរក្សា​ទឹកដី នៃ​ព្រះរាជាណាចក្រ​កម្ពុជា គុណព្រះរតនត្រ័យ​កែវ​ទាំងបី សូម​តាម​ជួយ​បីបាច់​ថែរក្សា​ប្រោះព្រំ​សព្ទ​សាធុការ ពរ​ជ័យ​ជូន​ចំពោះ សម្តេច​វិបុល​សេនា​ភក្តី និង​លោកជំទាវ ព្រមទាំង​បុត្រាបុត្រី ចៅប្រុស ចៅស្រី ជា​ទីស្រឡាញ់ សូម​បាន​ប្រកប​ដោយ​ពុទ្ធពរ​ទាំង​បួន​ប្រការ​គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត ឡើយ​៕

Filed in: ព័ត៌មានជាតិ