​ឈ្មួញ​លួច​ដឹក​ឈើ​ខុសច្បាប់​លួច​ប្រើប្រាស់​ក្លែងបន្លំ​ច្បាប់​ខេត្ត​កំពង់ធំ ក្រោមលេស​ដឹក​ឈើ​ធ្វើ​ផ្ទះ​

ខេត្ត​កំពង់ធំ មានការ​ក្លែងបន្លំ​ភូតកុហក​ថ្នាក់ដឹកនាំ​ខេត្ត ដើម្បី​យក​លេស​សុំ​ច្បាប់​ដឹកឈើ​ធ្វើ​ផ្ទះ តែ​តាមពិត​ដឹកឈើ​ចូល​ដេប៉ូ​ឈើ​នៅ​ខេត្ត​កំពង់ចាម ជាច្រើន​លើក​ក្នុង​ចំណា​ខេត្ត​តែមួយ ទីបំផុត​អស់ល័​ក្ខ​ត្រូវបាន​ព្រះរាជអាជ្ញាអម​សាលាដំ​បូង បញ្ជា​កំលាំង​សមត្ថកិច្ច​មេព្រៃ និង​កំលាំង​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ ស្ទះ​ចាប់បាន​នៅ​ចំនុច​ភូមិ​ថ្មសំលាង ឃុំ​ក្រយា ស្រុក​សន្ទុក ខេត្ត​កំពង់ធំ កាលពី​ថ្ងៃ​ទី ១៦ ខែតុលា ឆ្នាំ​២០១៦​។​

​រថយន្ត​យី​ឌុប​ធុន​យ​ក្យ ពណ៌​ទឹ​កបិច ពាក់​ស្លាក​លេខ ២១៨៥ ដាក់​ជាប់​និង​កញ្ចក់ បាន​ដឹក​ឈើ​ចេញពី ចំនុច​៩៩ ឃុំ​មាន​រិទ្ធ ស្រុក​សណ្តាន់ ខេត្ត​កំពង់ធំ ត្រូវបាន​ប៉ានស្មាន​បាន​ផ្ទុក​ឈើ ចំនួន​៤០​ម៉ែត្រគូប លើស​ពី​ចំណា​ដែល​សុំ​ត្រឹមតែ​១៨​ម៉ែត្រគូប ហើយ​បាន​ដឹក​ជាច្រើន​ដង ត្រូវបាន​សមត្ថកិច្ច​មេព្រៃ​នាំយក​មក​រក្សាទុក នៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​កំពង់ថ្ម កាលពី​យប់​វេលា​ម៉ោង​៩​និង​២០​នាទី​។​

​យោងតាម​លិខិត​មួយ​សុំ​ច្បាប់​អភិបាល​ខេត្ត​កំពង់ធំ ចុះ​ថ្ងៃ​ទី​២៥ ខែ​កញ្ញា​ឆ្នាំ​២០១៦ តាម​ការស្នើរ​សុំ​របស់​អ្នកស្រី វរសេនីយ៍ត្រី ឡេង សុគន្ធា អត្តលេខ ១១៨០៤ នាយរង​ការិយាល័យ​បុគ្គលិក នៃ​ស្នងការដ្ឋាន​នគរបាល ខេត្ត​កំពង់ធំ ចំនួន​ឈើ​គ្រឿងផ្ទះ​សរុប​១៨​ម៉ែត្រគូប តែ​ច្បាប់​ខេត្ត​ដែល​ចារ​ដោយ ឯកឧត្តម អភិបាល​ខេត្ត​កំពង់ធំ ដែល​បាន​សុំ​នោះ​បែរជា​ធ្លាក់​ឈើ​ដៃ​ឈ្មួញ​ឈើ ដែល​រកស៊ី​យ៉ាងសកម្ម​ក្នុង​ការដឹក ជញ្ជូន​ឈើ​ដោយ​ខុសច្បាប់  ឈ្មោះ ទី​. ដែល​បាន​ដឹក​ឈើ​ជា​រៀងរាល់ថ្ងៃ ក្នុង​ច្បាប់​ខេត្ត​តែ​មួយ​រហូតដល់ ៣​ជើង លុះ​ដឹក​ជើង​ទី​៤ ត្រូវបាន​ជាប់អន្ទាក់រ​បស់​ព្រះរាជអាជ្ញា​ខេត្តកំពង់ធំ ។​

​យោងតាម​ប្រភព​ព័ត៌មាន​ច្បាស់​ការ បានបញ្ជាក់​ថា  លោក ទី ដែល​បាន​ដឹកឈើ​នេះ​គឺ​បាន​ទិញ​ច្បាប់​ដឹកជញ្ជូន​ពី​លោកស្រី ឡេង សុគន្ធា ដែល​ជា​ម្ចាស់​ច្បាប់ ហើយ​ដឹកឈើ​ទៅ​ដាក់​ដេប៉ូ​ឈើ​នៅ​ខេត្ត​កំពង់ចាម  ដោយ​មិន​បាន​ដឹកឈើ​យកមក​ធ្វើ​ផ្ទះ​នៅ​ភូមិ​ន​បាល័​ង្គ សង្កាត់​ដំរី​ជាន់ខ្លា ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ ដូច​ការ​កាត់​ត្រា​ក្នុង​ច្បាប់​នោះទេ ហើយ​ថែមទាំង​ដឹក​គ្មាន​ទីបញ្ចប់ បំភ័ន​ភ្នែក​សមត្ថកិច្ច​ដោយ​យក​ចំណា​អភិបាល​ខេត្ត​មក​អាង​។​

​ឯកឧត្តម សុខ លូ អភិបាលរង​ខេត្ត​កំពង់ធំ មានប្រតិកម្ម​យ៉ាងខ្លាំង ព្រមទាំង​បាន​បដិសេធន៍​ទាំងស្រុង នូវ​ការ​ក្លែងបន្លំ​ក្នុង​ច្បាប់​សុំ​ដឹកឈើ ដែល​បាន​សរសេរថា​យោង​តា​ចំណា​ចុះ​ថ្ងៃទី​៥ ខែ​ឧសភា ឆ្នាំ​២០១៦ របស់​ឯកឧត្តម សុខ លូ​អភិបាលរង​ខេត្ត​កំពង់ធំ ឯកឧត្តម សុខ លូ បាន​បញ្ចាក់​ថា​ពុំ​ដែល​ចេញ​ចំណាឲ្យ​អ្នកណា​ដឹកឈើ​ម្តងណា​ឡើយ មិន​ដែល​ទាល់តែសោះ និង​សុំឲ្យ​សមត្ថកិច្ច​រដ្ឋបាល​ព្រៃឈើ​ស្រាវជ្រាវ​ឲ្យ​ច្បាស់ និង​ដាក់​ទម្ងន់​ទោស​ឲ្យ​ធ្ងន់​ចំពោះ​ការ​អែប​អាង ដឹកឈើ​ដោយ​ខុសច្បាប់ ៕​

 

 

IMG-20161017-WA0066 IMG-20161017-WA0067

Filed in: ខេត្តកំពង់ធំ

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!