សម្តេច​តេ​ជោ ហ៊ុន សែន នឹង​អញ្ជើញ​ចូលរួម​ទស្សនា​ពិធី​ប្រណាំងទូក​នៅ​ក្រុង​តាខ្មៅ​នៅ​ថ្ងៃអាទិត្យ​នេះ

នៅ​ថ្ងៃ​សៅរ៍ ទី ១៥-១៦ ខែ តុលា នេះ នឹងមាន​ពិធី​ប្រណាំងទូក​នៅ​មាត់ទន្លេ​ក្រុង​តាខ្មៅ ខេត្តកណ្តាល ដើម្បី​អបអរសាទរ​ពិធីបុណ្យ​ចេញ​ព្រះវស្សា​ផង និង​ដើម្បី​ជ្រើសរើស​ទូក​ដែល​ជាប់​ចំណាត់ថ្នាក់​ល្អ​ដើម្បី​ត្រៀម​ចូលរួម​ប្រកួតប្រណាំង​នៅក្នុង​ពិធីបុណ្យ​អុំទូក អកអំបុក សំពះ​ព្រះ​ខែ នៅ​ថ្ងៃទី ១៣-១៤-១៥ ខែ វិច្ឆិកា ឆ្នាំ ២០១៦ នៅមុខ​ព្រះបរមរាជវាំង រាជធានី​ភ្នំពេញ។

កម្មវិធី​ប្រណាំងទូក​នៅ​មាត់ទន្លេ​ក្រុង​តាខ្មៅ​ថ្ងៃនេះ​គឺ​ចាប់ផ្តើម​នៅ​ម៉ោង ១:៣០ នាទី​រសៀល។ សម្តេច​តេ​ជោ ហ៊ុន សែន នឹង​អញ្ជើញ​ចូលរួម​ទស្សនា គាំទ្រ និង​លើកទឹកចិត្ត​ដល់​កីឡាករ​អុំទូក​នៅ​ថ្ងៃអាទិត្យ ទី ១៦ ខែ តុលា​នេះ។ កម្មវិធី “ខ្ញុំ​ជា​យុវជន​គំរូ​កម្ពុជា” ក៏មាន​ទូក​ឈ្មោះ “ជ័យ​សំរោង​តេជះ” ចូលរួម​ប្រណាំង​ផងដែរ។

សូម​បងប្អូន​ប្រជាពលរដ្ឋ ជាពិសេស​យុវជន យុវតី ចូលរួម​ទស្សនា និង​គាំទ្រ​កីឡា​អុំទូក​យើង​អោយបាន​ច្រើន​កុះករ​ទាំងអស់គ្នា​នៅ​ថ្ងៃ​សៅរ៍​នេះ និង​នៅ​ថ្ងៃអាទិត្យ​កុំបី​ខាន ។

 

14563479_1124064134308749_5301414949046505478_n

Filed in: ខេត្តកណ្តាល

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.