ទាន់ហេតុការណ៍
ឯកឧត្តម រ័ត្ន ស្រ៊ាង នាំ​ទេយ្យទាន​ប្រគេន​ព្រះសង្ឃ​ក្នុងឱកាស​វេន​កាន់​បិណ្ឌ ចំនួន​០២​វត្ត ក្នុង​សង្កាត់​ព្រែកកំពឹស ខណ្ឌដង្កោ​!==>រដ្ឋបាល​ជលផល​ដំ​ដែក និង​សង្កាត់​រដ្ឋបាល​ជលផល​សូទ្រនិគម ចុះ​ល្បាត និង​បង្ក្រាប​បាន​បទល្មើស​នេសាទ​ចំនួន​ពីរ​ករណី នៅ​ចំណុច​ដែន​នេសាទ​សហគមន៍​កំពង់​ឃ្លាំង​==>​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ជំរុញ​ឱ្យ​រដ្ឋបាល​រាជធានី ខេត្ត រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​ពង្រឹង​សន្តិសុខ ស្រប​តាម​ការវិវត្តន៍​របស់​សង្គមជាតិ និង​ពិភពលោក==>អាវុធហត្ថ​ខេត្ត​សៀមរាប បើក​វគ្គ​ហ្វឹកហ្វឺន​ដល់​ទ័ព​ដែល​ទើប​ជ្រើសរើស​ថ្មី​!==>ថ្ងៃទី​២៥ ខែ​កញ្ញា ឆ្នាំ​២០២៤ ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ឆ្នាំង​ក្រោមការណែនាំ របស់ លោក លី ឡា បន្ត​សកម្មភាព​ចុះ​ល្បាត​និង​បង្ក្រាប​បទល្មើស​នេសាទ​នៅ ក្នុង​ភូមិសាស្ត្រ​ឃុំ​ច្រណូក​និង​ចំណុច​មេទឹក​ដីក្រហម មេទឹក​សារ​កា​==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ព្រមទាំង ក្រុមគ្រួសារ​សាច់ញាតិ អតីត​លោកគ្រូ​អ្នកគ្រូ មិត្ត​រួម​ជំនាន់​សាលា​បាក់​ទូក និង​មន្ត្រីក្រោមឱវាទ អញ្ជើញ​ចូលរួម​កាន់បិណ្ឌ​ទី​៧ នៅ​វត្ត​ព្រះ​បារមី​វង្កត​បុរី​!==>រដ្ឋមន្រ្តីក្រសួងព័ត៍មាន នេត្រ​ ភក្ត្រា​ សូមសម្តែងនូវការសោកស្តាយជូនចំពោះក្រុមគ្រួសារបងប្អូនពលរដ្ឋចំនួន ៣រូបដែលបានបាត់បង់ជីវិតក្នុងឧបទ្ទវហេតុនៃការលិចទូក==>ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​កំពង់ឆ្នាំង ដឹកនាំ​កម្លាំង​ចុះ​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​នេសាទ និង​ដុត​បំផ្លាញចោល​នូវ​ឧបករណ៍​នេសាទ នៅ​ចំណុច​បឹង​ក្អែក​ពង ចំណុច​មេទឹក​បាក់មែក ចំណុច​មេទឹក​ស្វា​ខម ចំណុច​មេទឹក​ស្ដី​ទ្រេត និង​របាំង​ផ្ចិត​ព្រែក នៅ​ចំនុច​ដី​ក្រហម និង​ព្រែក​គោ​ស្លាប់==>ក្រុមការងារ អាវុធហត្ថ​រាជធានី​ភ្នំពេញ នាំយក​អំណោយ​ចុះសួរសុខទុក្ខ​សមាជិក ដែល​មាន​ជំងឺ​ខ្សោយក្រលៀន​កំពុង​សម្រាក​ថែទាំ​សុខភាព​នៅ​គេហដ្ឋាន​!==>លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ៖ សូម​បង្ហាញ​នៅ​រូបភាព ដែល​បាន​ធ្វើអោយ​ខ្ញុំ មាន​អារម្មណ៍​រំភើប​ក្តុកក្តួល​រំជួលចិត្ត​នឹកស្មាន​មិន​ដល់ !

កម្ពុជា-ចិន ជំរុញការកសាងសហគមន៍ជោគវាសនារួម បំពេញបេសកកម្មប្រព័ន្ធ ផ្សព្វផ្សាយ ក្នុងដំណើរទំនើបកម្ម

កម្ពុជា-ចិន ជំរុញការកសាងសហគមន៍ជោគវាសនារួម បំពេញបេសកកម្មប្រព័ន្ធ ផ្សព្វផ្សាយ ក្នុងដំណើរទំនើបកម្ម
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ភ្នំពេញ៖ វេទិកាជាន់ខ្ពស់ នៃប្រព័ន្ធផ្សព្វផ្សាយ កម្ពុជា-ចិន និងវេទិកា ផ្លាស់ប្ដូរវប្បធម៌កម្ពុជា-ចិន លើកទី៣ ដែលសហការរៀបចំ ដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន ក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងស្ថានទូតចិន ប្រចាំនៅកម្ពុជា បានបើកធ្វើនៅរាជធានីភ្នំពេញ នៅថ្ងៃទី ១៧ ខែវិច្ឆិកា ។

លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា លោក Hu Jinjun អគ្គនាយករង នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន និងលោក Wang Wentian ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា បានមានវត្តមាន និងឡើងថ្លែងសុន្ទរកថា នៅក្នុងពិធីបើក។


អ្នកទទួលខុសត្រូវ មកពីប្រព័ន្ធផ្សព្វផ្សាយធំៗ ជាង ៤០ នៅកម្ពុជា តំណាងសហគ្រាស ចិន និងមន្ត្រីតំណាងស្ថាប័នផ្សេងៗ នៅកម្ពុជា សរុបជាង ១២០ នាក់ ក៏បានចូលរួម ក្នុងកម្មវិធីនេះផងដែរ។

លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា បានមានប្រសាសន៍ថា ប្រព័ន្ធផ្សព្វផ្សាយ គឺជាកម្លាំងចលករដ៏សំខាន់ ក្នុងការផ្សព្វផ្សាយព័ត៌មាន និងបង្កើតរូបភាព ដើម្បីជះឥទិ្ធពល ដល់មតិសាធារណៈ ប្រកបដោយប្រសិទ្ធភាព។ កិច្ចសហប្រតិបត្តិការ ប្រព័ន្ធផ្សព្វផ្សាយ កម្ពុជា-ចិន មានលទ្ធផលល្អ និងមូលដ្ឋានទូលំទូលាយ ដើម្បីចូលរួមចំណែកជំរុញការ កសាងសហគមន៍ជោគវាសនារួម កម្ពុជា-ចិន។ ថ្មីៗនេះ ខ្សែភាពយន្តឯកសារ ស្នាមញញឹមកម្ពុជា ដែលសហការផលិតដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈឹមចិន និងអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា បានចាក់ផ្សាយជាផ្លូវការ ដោយបានបង្ហាញពី សមិទ្ធផលផ្លែផ្កា ដែលកើតចេញពីគំនិតផ្តួចផ្តើម ខ្សែក្រវាត់ និងផ្លូវ។

លោកបានលើកឡើងថា ត្រូវបន្តការលើកកម្ពស់ការអនុវត្តជាយុទ្ធសាស្ត្រ នៃកិច្ចសហ ប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយ ជំរុញការផ្លាស់ប្តូរវប្បធម៌ និងការបណ្តុះបណ្តាលធនធាន មនុស្ស។

លោក Wang Wentian ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា បានថ្លែងថា ឆ្នាំ២០២៤ ដែលជាឆ្នាំនៃការផ្លាស់ប្ដូរប្រជាជន និងប្រជាជន រវាងកម្ពុជា និងចិន បានត្រៀមខិតចូល មកដល់ហើយ។ ការរៀបចំវេទិកាជាន់ខ្ពស់ នៃប្រព័ន្ធផ្សព្វផ្សាយ កម្ពុជា-ចិន និង វេទិកា ផ្លាស់ប្ដូរវប្បធម៌ កម្ពុជា-ចិន លើកទី៣ គឺចំពេលល្អណាស់។ ការរអភិវឌ្ឍទំនាក់ទំនង ប្រទេស និងប្រទេស ត្រូវពឹងផ្អែកលើការយល់ចិត្តយល់គំនិតគ្នា របស់ប្រជាជន។ ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ គឺជាធាតុផ្សំសំខាន់ នៃការផ្លាស់ប្ដូរប្រជាជន និងប្រជាជន រវាងកម្ពុជា និងចិន។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយប្រទេសទាំង ពីរ មានញឹកញាប់ ទទួលបានលទ្ធផលលេចធ្លោ និងបានក្លាយជាអ្នកចូលរួមដ៏សំខាន់ និងអ្នកជំរុញដ៏វិជ្ជមាន នូវកិច្ចសហប្រតិបត្តិការ ផ្ដល់ប្រយោជន៍ ឱ្យគ្នាលើគ្រប់វិស័យ ទាំងអស់ រវាងកម្ពុជានិងចិន។ ឆ្លៀតឱកាស នៃវេទិកាលើកនេះ បន្តលើកកម្ពស់កម្រិត កិច្ចសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយ កម្ពុជា-ចិន ធ្វើឱ្យស៊ីជម្រៅនូវអត្ថន័យ នៃការផ្លាស់ ប្ដូរប្រជាជន និងប្រជាជន នៃប្រទេសទាំងពីរ ឆ្ពោះទៅអនាគត ប្រកៀកស្មាគ្នាបង្កើត សហគមន៍ប្រព័ន្ធផ្សព្វផ្សាយ កម្ពុជា-ចិន ដើម្បីចូលរួមជាកម្លាំងថ្មី និងកាន់តែច្រើនបន្ថែម ទៀត ក្នុងការកសាងសហគមន៍ជោគវាសនារួម កម្ពុជា-ចិន ក្នុងយុគសម័យថ្មី។

លោក Hu Jinjun អគ្គនាយករងនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន​បានមាន ប្រសាសន៍ថា នៅក្នុងវេទិកាកំពូល ” ខ្សែក្រវាត់និងផ្លូវ​ ” សម្រាប់កិច្ចសហប្រតិបត្តិការ អន្តរជាតិលើកទី៣ លោក ស៊ី ជីនភីង ប្រធានរដ្ឋចិន បានគ្រោងផែនទីបង្ហាញផ្លូវសម្រាប់ ”ការប្រកៀកស្មាគ្នាឆ្ពោះទៅទសវត្សមាសខាងមុខ” និងបាននាំមកនូវបេសកកម្មថ្មី ចក្ខុវិស័យថ្មី កាលានុវត្តភាពថ្មី សម្រាប់ការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយ ក្នុងយុគសម័យថ្មី។ លោកបានបន្តថា ប្រជាជននៃប្រទេសទាំងពីរ កម្ពុជា-ចិន មានទំនាក់ទំនង យ៉ាងជិតស្និទ្ធ រួមជោគវាសនាជាមួយគ្នា ស្វែងរកជីវិតស្រស់បំព្រង ការសម្រេចបាននូវទំនើបកម្ម គឺជាគោលដៅតស៊ូរួម នៃប្រជាជន នៃប្រទេសទាំងពីរ។ នៅលើមាគ៌ាស្វែងរកទំនើបកម្ម ប្រព័ន្ធផ្សព្វផ្សាយទទួលបន្ទុកបេសកកម្ម ដ៏ពិសេសនិងសំខាន់។ លោក ក៏បានលើកឡើងផងដែរថា ពួកយើងមានឆន្ទៈសហការជាមួយ ប្រព័ន្ធផ្សព្វផ្សាយ កម្ពុជា កត់ត្រាយ៉ាងរស់រវើក អំពីការអនុវត្តកិច្ចសហប្រតិបត្តិការ ”ត្បូងពេជ្រ” រវាងកម្ពុជា និងចិន និងរួមគ្នាកសាង ”ច្រករបៀងអភិវឌ្ឍន៍ឧស្សាហកម្ម” និង “ច្រករបៀងត្រីនិងស្រូវ” ជំរុញការផ្លាស់ប្ដូរវប្បធម៌ លើវិស័យជាច្រើន នៃប្រទេសទាំងពីរ ដើម្បីផ្ដល់ផលប្រយោជន៍ កាន់តែល្អប្រសើរ ដល់ប្រជាជន នៃប្រទេសទាំងពីរ ព្រមទាំងជួយជំរុញការកសាង សហគមន៍ជោគវាសនារួម កម្ពុជា-ចិន ។

នៅក្នុងវេទិកា មានការចាក់បញ្ចាំងវីដេអូ ដែលផលិតឡើងជាពិសេស ដើម្បីអបអរសាទរ ខួបគម្រប់ ១០ ឆ្នាំ នៃការលើកឡើង នូវគំនិតផ្ដួចផ្ដើម ”ខ្សែក្រវាត់និងផ្លូវ”។ វីដេអូនេះ បានឆ្លុះបញ្ចាំង អំពីសមិទ្ធផលផ្លែផ្កា រយៈពេលដប់ឆ្នាំកន្លងមកនេះ ដែលប្រទេសកម្ពុជា និងចិន ទទួលបានលើវិស័យផ្សេងៗដូចជា ហេដ្ឋារចនាសម្ព័ន្ធ ទំនាក់ទំនងសេដ្ឋកិច្ច ការផ្លាស់ប្ដូរវប្បធម៌ និងកិច្ចសហប្រតិបត្តិការ ប្រព័ន្ធផ្សព្វផ្សាយជាដើម។ ភ្ញៀវកិត្តិយសចូលរួមក្នុងពិធី បានផ្លាស់ប្តូរមតិយោបល់ ក្រោមប្រធានបទផ្សេងៗ ដូចជា “ទំនួលខុសត្រូវ និង បេសកកម្មវប្បធម៌ របស់ប្រព័ន្ធផ្សព្វផ្សាយ” និង “តើប្រព័ន្ធផ្សព្វផ្សាយ ត្រូវធ្វើដូចម្ដេច ដើម្បីរៀបរាប់រឿងរ៉ាវ ខ្សែក្រវាត់និងផ្លូវ ឱ្យបានល្អ”។

ឆ្នាំ២០២៣ គឺជាខួបគម្រប់ ៦៥ ឆ្នាំ នៃការបង្កើតចំណងការទូត កម្ពុជា-ចិន ហើយក៏ជា ឆ្នាំមិត្តភាព កម្ពុជា-ចិន។ វេទិកាផ្លាស់ប្ដូរវប្បធម៌ កម្ពុជា-ចិន គឺព្រឹត្តិការណ៍ប្រចាំឆ្នាំ នៃសម្ព័ន្ធផ្លាស់ប្ដូរវប្បធម៌កម្ពុជា-ចិន។ វេទិកាអនុវត្តតាមគោលការណ៍គោរពគ្នា ទៅវិញទៅមក សហការឈ្នះ-ឈ្នះ ជួយគ្នាទៅ វិញទៅមក និង រៀនសូត្រពីគ្នាដោយបរិយាបន្ន ដើម្បីធ្វើអោយការផ្លាស់ប្ដូរ និងការរៀន សូត្រពីគ្នា រវាងប្រទេសទាំងពីរ កម្ពុជា-ចិន មានភាពប្រក្រតី និងរួមកសាងសហគមន៍ ជោគវាសនារួម កម្ពុជា-ចិន នៅក្រោមបរិបទ នៃការអភិវឌ្ឍ ប្រកបដោយចីរភាព៕

Filed in: Uncategorized, ព័ត៌មានជាតិ, ព័ត៌មានថ្មី