ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

ប្រណាំងទូកប្រពៃណី នៅអាងបារាយណ៍ទឹកថ្លា ពីរថ្ងៃ រៀបចំឡើងដោយព្រះចៅអធិការវត្តស្វាយរមៀត

ប្រណាំងទូកប្រពៃណី នៅអាងបារាយណ៍ទឹកថ្លា ពីរថ្ងៃ រៀបចំឡើងដោយព្រះចៅអធិការវត្តស្វាយរមៀត
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

 

សៀមរាប៖ព្រះសច្ចានុបាល នឿម វុទ្ធី ចៅអធិការវត្តបារាយមហានទីរតនារាម ហៅវត្តស្វាយរមៀត ក្រុងសៀមរាប សហការជាមួយអាជ្ញាធរ ពាក់ព័ន្ធ បានរៀបចំពិធីប្រណាំងទូកប្រពៃណី រយៈពេល ពីរថ្ងៃ ចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅបារាយណ៍ទឹកថ្លា ស្ថិតនៅក្បែរវត្តស្វាយរមៀត ក្នុងសង្កាត់ទឹកវិល ក្រុងសៀមរាប ដើមី្បរំលឹក និងគោរពដល់វីរៈភាពនៃបុព្វបុរស ទាហានជើងទឹកជំនាន់ដើម ដែលបានពលីជិវិត ក្នុងការធ្វើសឹកសង្រ្គាម តាមផ្លូវទឹក កម្ចាត់ពួកសត្រូវឈ្លានពាន ហើយទទួលបានជ័យជំនះ ជូនជាតិមាតុភូមិអង្គរនៃយើង ព្រមទាំងរំលឹកគុណព្រះធរណី និងព្រះគង្គា ដែលបានផ្តល់ការស្រោចស្រពលើ ភោគផល ដំណាំរបស់ប្រជាកសិករផងដែរ ។

ព្រះសច្ចានុបាល នឿម វុទ្ធី ចៅអធិការវត្តបារាយមហានទីរតនារាម ហៅវត្តស្វាយរមៀត ក្រុងសៀមរាប មានសង្ឃដីកាបញ្ចប់កាប្រណាំងនៅថ្ងៃនេះថា ពិធីប្រណាំងទូកប្រពៃណី នេះ មានកីឡាករ ការិនីទាំងអស់ សរុបចំនួន ២៣៦ រូប ក្នុងនោះ មានទូកចូលរួមចំនួន ១៧ គូ ទូកនារីចំនួន ៣ទូក ដែលក្នុងមួយទូកៗមានចំណុះ៦ នាក់ ព្រមទាំងមានកីឡាករ ប្រណាំងចានដែក ចំនួន ១០គូ ស្មើនឹង ២០ នាក់ទៀតផង។

ព្រះតេជគុណ មានសង្ឃដីកាទៀតថា ជាមួយគ្នានេះ ក៏មានរៀបចំពិធីបណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ផងដែរ ដែលមានជាប់ទាក់ទងនឹងព្រះពុទ្ធសាសនា គឺដើម្បីគោរពបូជា ចំពោះព្រះចង្កូមកែវ របស់ព្រះសម្មាសម្ពុទ្ធ នៅភុជង្គនាគផង និង ដើម្បីរំឭកដល់ទន្សាយព្រះពោធិសត្វបណ្ឌិតផង៕

Filed in: Uncategorized, ព័ត៌មានជាតិ, ព័ត៌មានថ្មី