ទាន់ហេតុការណ៍
បញ្ជូននាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ពោធិ៍​អង្គ្រង ទៅតុលាការ ករណីបាញ់ប្រហាបាត់បង់​អាយុជីវិតក្មេងប្រុស១៧​ឆ្នាំ==>ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក ដឹកនាំមន្ត្រីថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរ ចុះពិនិត្យស្ថានភាពទឹកនៅចំណុចស្ថានីយបូមទឹកហ៊ុនសែនទី២២ និងទី២៣ ព្រមទាំងប្រឡាយ៧៨ នៃតំបន់អាងទឹកទន្លេបាទី==>សម្តេចតេជោ ហ៊ុន សែន អញ្ជើងជាអធិបតីភាព ក្នុងមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជា ដែលនឹងរៀបចំនៅថ្ងៃទី២៩ ខែកញ្ញា ខាងមុខនេះ==>ខេត្តរតនគិរី ស្ថានភាព​កម្ពស់​ទឹក​ទន្លេស្រែពក​លំ​ផាត់ ព្រឹក​ថ្ងៃ​ទី​២៦ ខែកញ្ញា​នេះ មាន​កម្ពស់​ទឹក ១៣,៦៧​ម៉ែត្==>រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ

អគាររដ្ឋបាលសាលាខេត្តកំពង់ចាម នឹងស្ថាបនារួចរាល់ នៅខែមេសា ឆ្នាំ២០២៤

អគាររដ្ឋបាលសាលាខេត្តកំពង់ចាម នឹងស្ថាបនារួចរាល់ នៅខែមេសា ឆ្នាំ២០២៤
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

 

កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា សំណង់អគាររដ្ឋបាលថ្មី របស់សាលាខេត្តនេះ បានដំណើរការសាងសង់សម្រេចបានចំនួន ៧០ ភាគរយ គឺនឹងអាចស្ថាបនា ហើយរួចរាល់ ១០០ ភាគរយ នៅក្នុងរង្វង់ខែមេសា ឆ្នាំ២០២៤ ខាងមុខនេះ។
លោកអភិបាលខេត្តកំពង់ចាម បានថ្លែងឱ្យដឹងបែបនេះ នៅក្នុងពេលលោក បានដឹកនាំក្រុមការងារបច្ចេកទេស អញ្ជើញចុះ ពិនិត្យវឌ្ឍនភាព ការដំណើរការសាងសង់អគាររដ្ឋបាលថ្មី នៃរដ្ឋបាលសាលាខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ៧ វិច្ឆិកា នេះ។

លោក ប្រាក់ ទិត្យ នាយកទីចាត់ការផែនការ វិនិយោគសាលាខេត្តកំពង់ចាម ដែលបានអមដំណើរលោក អ៊ុន ចាន់ដា ជាអភិបាលខេត្ត ចុះពិនិត្យវឌ្ឍនភាពការស្ថាបនាអគារ ខាងលើ បានឱ្យដឹងថា សំណង់អគាររដ្ឋបាលថ្មី របស់សាលា ខេត្តកំពង់ចាម ដែលនៅសល់ចំនួន ៣០ ភាគរយទៀតនេះ មានទទឹង ២៤ ម៉ែត្រ បណ្តោយ ៥៣,២៥ ម៉ែត្រ កម្ពស់ បី ជាន់ និងមានចំនួន ៣.៥០០ ម៉ែត្រការ៉េ។

លោកបានបន្តថា អគារមួយខ្នងនេះ បានចាប់ផ្តើមសាងសង់ តាំងពីឆ្នាំ ២០១៦ ទៅជំហានឆ្នាំនីមួយៗ ហើយការងារដែល នៅសល់នោះ ជាការងារតូចតាចទេ ប៉ុន្តែជាការរចនាក្បូរក្បាច់ច្រើន មិនអាចធ្វើលឿនបាន នៅតាមបន្ទប់ ឬកន្លែងសំខាន់ៗ នៃអគារ៕

Filed in: Uncategorized, ព័ត៌មានជាតិ, ព័ត៌មានថ្មី