ទាន់ហេតុការណ៍
ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើ​សារ​ជូនពរ និង​អបអរសាទរ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ដែល​ត្រូវបាន​អង្គសន្និបាត​គណៈកម្មាធិកា​រ​កណ្តាល លើក​ទី​៤៤ អាណត្តិ​ទី​៥ បោះឆ្នោត​ជ្រើសតាំង​ជា អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​==>ក្រុម​គ្រូ​បង្គោល​របស់​អង្គភាព កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បិទ​បញ្ចប់​វគ្គ​បណ្តុះបណ្តាល​ជំនាញ​ផ្នែក​អភិវឌ្ឍន៍​កម្មវិធី​កាយសម្បទា​ដោយ​ជោគជ័យ ក្រោម​កិច្ចសហប្រតិបត្តិការ​ជាមួយ​មជ្ឈមណ្ឌល​កីឡា​បន្ទាយ (Banteay Athletics Center)​​==>​ក្រុម​បាញ់​កាំភ្លើង អាវុធហត្ថ​រាជធានី​ភ្នំពេញ នាំយក​ពានរង្វាន់​ជ័យលាភី និង​មេដៃ​ជូន​ដល់​អង្គភាព​គួរ​ជាទី​មោទនៈ​!==>អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់​ខ្លួន​សង្ស័យ​ប្រុស​ស្រី​០៦​នាក់ បញ្ជូនទៅ​តុលាការ​ជា​បន្តបន្ទាប់ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​!==>​ក្រុមការងារ អាវុធហត្ថ​ខណ្ឌ​បឹង​កេងកង ចូលរួម​រំលែក​ទុក្ខ​ដល់​គ្រួសារ​សមាជិក ដែល​ម្តាយ​របស់​លោក​ទទួលមរណៈភាព​!==>ក្រុមការងារ អាវុធហត្ថ​រាជធានី​ភ្នំពេញ នាំយក​អំណោយ​ចុះសួរសុខទុក្ខ​សមាជិក​ដែល​ទើប​សម្រាលកូន​!==>ចោរ​ឆក់​ខ្សែ​-​ក ម្នាក់ ត្រូវ អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ​!==>នៅ​កម្ពុជា​ មាន​អ្នក​ផ្ទុកមេរោគ​អេ​ដស៍ ​ប្រមាណ​១​ម៉ឺន​២​ពាន់​នាក់ បាន​រត់គេច​ពី​ទទួល​សេវា​ព្យាបាល ដែល​ចំណុច​នេះ​គួរ​ឲ្យ​ព្រួយបារម្ភ==>រឿងសាច់បង្កកខុសច្បាប់ ជិត៤០ម៉ឺនគីឡូក្រាម ឬ ៤០០តោន នឹងត្រូវ​យកទៅបំផ្លាញចោល បើរកឃើញថា ខូចគុណភាព==>នៅខេត្តកំពង់ស្ពឺ លោក ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ អញ្ជើញសំណេះសំណាលជាមួយសិស្សនិទ្ទេសA

រដ្ឋមន្ត្រី​ធនធានទឹក៖ បញ្ជាក់​ថា វិស័យ​ធនធានទឹក នៅ​កម្ពុជា​ បាន​និង​កំពុង​អភិវឌ្ឍ​នៅ​លើ​ផ្លូវ នៃ​ការ​ធ្វើ​កំណែទម្រង់​ក្នុង​គោលដៅ​ប្រែក្លាយ​វិស័យ​នេះ​ឲ្យ​កាន់តែ​មានគុណ​ភាព និង​ប្រសិទ្ធភាព​

រដ្ឋមន្ត្រី​ធនធានទឹក៖ បញ្ជាក់​ថា វិស័យ​ធនធានទឹក នៅ​កម្ពុជា​ បាន​និង​កំពុង​អភិវឌ្ឍ​នៅ​លើ​ផ្លូវ នៃ​ការ​ធ្វើ​កំណែទម្រង់​ក្នុង​គោលដៅ​ប្រែក្លាយ​វិស័យ​នេះ​ឲ្យ​កាន់តែ​មានគុណ​ភាព និង​ប្រសិទ្ធភាព​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូវ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

 

ភ្នំពេញ ៖ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​គូសបញ្ជាក់​ថា វិស័យ​ធនធានទឹក នៅ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​និង​កំពុង​អភិវឌ្ឍ​នៅ​លើ​ផ្លូវ នៃ​ការ​ធ្វើ​កំណែទម្រង់​ក្នុង​គោលដៅ​ប្រែក្លាយ​វិស័យ​នេះ​ឲ្យ​កាន់តែ​មានគុណ​ភាព និង​ប្រសិទ្ធភាព​គ្រប់​ជ្រុងជ្រោយ ក្នុង​ការ​លើក​ស្ទួយ​ជីវភាព​រស់នៅ​របស់​កសិករ​ប្រកប ដោយ​ចីរភាព ។

ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​លើក​ឡើង​ក្នុង​ពិធី​បើក​សិក្ខាសាលា ពិគ្រោះ​យោបល់​ថ្នាក់​ជាតិ លើ​សេចក្តី​ព្រាង​គោលការណ៍ ណែនាំ​គំរូ លក្ខន្តិកៈ និង​បទបញ្ជាផ្ទៃក្នុង​សហគមន៍​កសិករ​ប្រើប្រាស់​ទឹក (​ស​.​ក​.​ប​.​ទ​.) សេចក្តី​ព្រាង​ប្រកាស ស្តី​ពី​ការ​រំលាយ​ចោល ស​.​ក​.​ប​.​ទ​. និង​នីតិវិធី នៃ​ការ​ដោះស្រាយ​វិវាទ​ក្នុង​ក្រប​ខណ្ឌ ស​.​ក​.​ប​.​ទ​. នា​ព្រឹក​ថ្ងៃ​ទី​៦ ខែ​វិ​ចិ្ឆ​កា​ឆ្នាំ​២០២៣ នៅ​សណ្ឋាគារ​ភ្នំពេញ ។

ឯកឧត្តម​រដ្ឋមន្ត្រី បាន​លើក​ឡើង​ថា អនុក្រឹត្យ​របស់​សហគមន៍​កសិករ​ប្រើប្រាស់​ទឹក (​ស​.​ក​.​ប​.​ទ​.) ត្រូវ​បាន​ប្រកាស​ឱ្យ​ប្រើ​កាលពី​ខែមីនា ឆ្នាំ​២០១៥ ដើម្បី​ឱ្យ​អនុក្រឹត្យ​នេះ អនុវត្ត​ទៅ​បាន​ពេញលេញ​ប្រកបដោយ​ប្រសិទ្ធភាព តម្រូវ​ឱ្យ​មាន​គោលការណ៍​ណែនាំ និង​ប្រកាស​ចំនួន​ប្រាំ​ទៀត ដូច​ជា ៖

ទី​១ គោលការណ៍​ណែនាំ គំរូ​លក្ខន្តិកៈ និង​បទបញ្ជាផ្ទៃក្នុង ស​.​ក​.​ប​.​ទ​.

ទី​២ ប្រកាស ស្តី​ពី ការ​រំលាយ​ចោល ស​.​ក​.​ប​.​ទ​.

ទី​៣ ប្រកាស ស្តី​ពី នីតិវិធី នៃ​ការ​ដោះស្រាយ​វិវាទ​ក្នុង​ក្របខ័ណ្ឌ ស​.​ក​.​ប​.​ទ​.

ទី​៤ ប្រកាស ស្តី​ពី នីតិវិធី​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើសតាំង​គណៈកម្មាធិការ ប្រធាន និង​អនុប្រធាន​ក្រុម​កសិករ​ប្រើប្រាស់​ទឹក

​ទី​៥ កិច្ចព្រមព្រៀង​ស្តី​ពី​ការ​បែងចែក​ការ​ទទួលខុសត្រូវ និង​ការ​គ្រប់គ្រង​ប្រព័ន្ធ​ធារាសាស្ត្រ ។

ឯកឧត្តម​រដ្ឋមន្ត្រី ក៏​បាន​គូសបញ្ជាក់​ថា ៖ «​វិស័យ​ធនធានទឹក​នៅ​ព្រះរាជាណាចក្រ​កម្ពុជា បាន​និង​កំពុង​អភិវឌ្ឍ​នៅ​លើ​ផ្លូវ នៃ​ការ​ធ្វើ​កំណែទម្រង់ ក្នុង​គោលដៅ​ប្រែក្លាយ​វិស័យ​នេះ ឲ្យ​កាន់តែ​មានគុណ​ភាព និង​ប្រសិទ្ធភាព​គ្រប់​ជ្រុងជ្រោយ ក្នុង​ការ​លើក​ស្ទួយ​ជីវភាព​រស់នៅ​របស់​កសិករ​ប្រកបដោយ​ចីរភាព​» ។

ជាមួយ​គ្នា​នេះ ក្រសួង​ធនធានទឹក និង​ឧតុនិយម តាម​រយៈ​នាយកដ្ឋាន ស​.​ក​.​ប​.​ទ​. ដែល​ជា​សេនាធិការ​របស់​ខ្លួន​មាន​តួនាទី​សំខាន់ លើ​ការ​កំណត់​គោលនយោបាយ និង​យុទ្ធសាស្ត្រ​អភិវឌ្ឍ បន្ត​លើ​ប្រព័ន្ធ​ធារាសាស្ត្រ​របស់ ស​.​ក​.​ប​.​ទ​. ឱ្យ​មាន​និរន្ត​ភាព ស្រប​តាម​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល ។

ឆ្លៀត​ក្នុង​ឱកាស​នោះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​ស្នើ​ដល់​អង្គ​សិក្ខាសាលា​ឱ្យ​យកចិត្តទុកដាក់​ស្តាប់ នូវ​បទ​បង្ហាញ​ចែករំលែក​បទ​ពិសោធន៍​នានា ព្រមទាំង​ចូលរួម​ផ្លាស់​ប្តូរ​មតិយោបល់ បទ​ពិសោធន៍ នៅ​ក្នុង​ការ​គ្រប់គ្រង​បញ្ហា​ប្រឈម​ក៏​ដូច​ជា​ដំណោះស្រាយ​នានា ដើម្បី​ឱ្យ​សិក្ខាសាលា​នា​ពេល​នេះ ទទួល​បាន​ជោគជ័យ ក្លាយជា​គំរូ​សម្រាប់​ការ​កែ​លម្អ និង​បង្កើន​ប្រសិទ្ធភាព ក្នុង​ការ​គ្រប់គ្រង និង​រួមចំណែក​ក្នុង​ការ​អភិវឌ្ឍ​សហគមន៍​កសិករ​ប្រើប្រាស់​ទឹក​នៅ​កម្ពុជា ។

ឯកឧត្តម​រដ្ឋមន្ត្រី បាន​ថ្លែង នូវ​ការ​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​អនុ​ក្រុមការងារ​បច្ចេកទេស​គ្រប់គ្រង​ប្រព័ន្ធ​ធារាសាស្ត្រ និង​នាយកដ្ឋាន ស​.​ក​.​ប​.​ទ​. ដែល​បាន​សហការ​ជាមួយ​ក្រុម​ទីប្រឹក្សាបច្ចេកទេស​កម្មវិធី​ការ​គ្រប់គ្រង​ធនធានទឹក និង​ការ​ផ្លាស់​ប្តូរ កសិកម្ម​នៅ​ប្រទេស​កម្ពុជា ជំហាន​១ រៀបចំ​ឱ្យ​មាន​សិក្ខាសាលា ពិគ្រោះ​យោបល់​ថ្នាក់​ជាតិ​នា​ពេល​នេះ​។

សូម​បញ្ជាក់​ថា សិក្ខាសាលា​នា​ពេល​នេះ ធ្វើ​ឡើង​ក្នុង​គោលបំណង​ពិគ្រោះ​យោបល់​ពិភាក្សា និង​ប្រមូល​នូវ​ធាតុ​ចូល លើ​សេចក្តី​ព្រាង​គោលការណ៍​ណែនាំ​គំរូ លក្ខន្តិកៈ និង​បទបញ្ជាផ្ទៃក្នុង ស​.​ក​.​ប​.​ទ​. ប្រកាស​ស្តី​ពី​ការ​រំលាយ​ចោល ស​.​ក​.​ប​.​ទ​. និង​នីតិវិធី នៃ​ការ​ដោះស្រាយ​វិវាទ ក្នុង​ក្របខ័ណ្ឌ ស​.​ក​.​ប​.​ទ​. ដើម្បី​ធ្វើ​ឱ្យ​មាន​ភាព​គ្រប់​ជ្រុងជ្រោយ គ្របដណ្តប់​គ្រប់​ទិដ្ឋភាព​ជាក់ស្តែង និង​បច្ចេកទេស និង​មាន​ភាព​សុ​ក្រិត ជា​ពិសេស​ធានា​កិច្ច​ដំណើរការ​របស់ ស​.​ក​.​ប​.​ទ​. ប្រកបដោយ​ប្រសិទ្ធភាព និង​និរន្តរភាព ៕

Filed in: Uncategorized, ព័ត៌មានជាតិ, ព័ត៌មានថ្មី