ថ្ងៃព្រហស្បតិ៍័ ទី១០ ខែមេសា ឆ្នាំ2025
ទាន់ហេតុការណ៍
រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ==>រដ្ឋមន្ត្រីក្រសួងការងារ ជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស==>PMខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនជនសង្ស័យ​៦​នាក់ បទល្មើសធាក់​ប្លន់​យក​ម៉ូតូ​ និង​ប្រើប្រាស់​គ្រឿងញៀន ទៅ​តុលាការ==>រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ឯ.ឧ ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេសថ្នាក់ក្រសួង និងមន្ទីរ ទៅពិនិត្យការដ្ឋានសាងសង់ផ្លូវ ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាតចំនួន ១កំណាត់ នៅក្នុងខេត្តព្រះវិហារ==>រដ្ឋមន្ត្រីក្រសួងធនធានទឹក៖ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការទៅកាន់សាធារណរដ្ឋកូរ៉េ==>ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ស្នើភាគីថៃ បន្តជួយបង្កលក្ខណៈងាយស្រួលដល់ពលករខ្មែរ ក្នុងការវិលត្រឡប់មកលេងស្រុកកំណើត នាឱកាសបុណ្យចូលឆ្នាំថ្មី==>ឧបនាយករដ្ឋមន្ត្រី ឯកឧត្តម ហ៊ុន ម៉ានី គូសបញ្ជាក់ថា សន្និបាតប្រចាំឆ្នាំរបស់ក្រសួងមុខងារសាធារណៈខាងមុខនេះ នឹងមានការយកចិត្តទុកដាក់លើរបៀបរបបការងារ និងយន្តការដើម្បីបង្កើនប្រសិទ្ធភាពអនុវត្តការងារកាន់តែប្រសើរ==>បើកការដ្ឋានសាងសង់រមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈ កម្រិតខ្ពស់ "ឆ្នេរព្រែកត្រែង" ក្រុងតព្រះសីហនុអភិវឌ្ឍរមណីយដ្ឋាន និងលើកកម្ពស់សោភ័ណភាព==>ក្រុមហ៊ុន East Group ស្នើសុំរដ្ឋបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មី១ នៅក្នុងខេត្ដព្រះសីហនុ

មុខសញ្ញា​វ៉ៃ​ធាក់​ប្លន់​យក​ម៉ូតូ ០១​នាក់​ត្រូវបាន​ឃាត់ខ្លួន ខណៈ​កម្លាំង​អាវុធហត្ថ ០២​នាក់​រងរបួស​!

មុខសញ្ញា​វ៉ៃ​ធាក់​ប្លន់​យក​ម៉ូតូ ០១​នាក់​ត្រូវបាន​ឃាត់ខ្លួន ខណៈ​កម្លាំង​អាវុធហត្ថ ០២​នាក់​រងរបួស​!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

នៅ​យប់​ថ្ងៃទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០២៣ កម្លាំង​ជំនាញ​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ បានធ្វើការ​ចុះ​ល្បាត​ប្រចាំថ្ងៃ និង​ពួនស្ទាក់​ក្នុង​ភូមិសាស្ត្រ ពី​ម៉ោង​១៨​និង​០០​នាទី​យប់ ដល់​ម៉ោង​០៦​និង​០០​នាទី​ព្រលឹម ដូច​ធម្មតា រហូតដល់​ម៉ោង ២១​និង​១០​នាទី ត្រង់​ចំណុច​ស្តុប​ឫស្សី​សាញ់ ក៏​បាន​ប្រទះឃើញ យុវជន​ចំនួន ០៥​នាក់ ជិះ​ម៉ូតូ ០៣​គ្រឿង ជា​មុខសញ្ញា​ចាស់ សង្ស័យ​ពាក់ព័ន្ធ​ករណី​ធាក់​ប្លន់​យក​ម៉ូតូ​ប្រជាពលរដ្ឋ​តាម​ដងផ្លូវ កម្លាំង​ល្បាត ក៏​បាន​ហៅ​ឱ្យ​ក្រុម​ទាំងនោះ​អែប​ខាង​ផ្លូវ ដើម្បី​ត្រួតពិនិត្យ​និង​សួរនាំ ស្រាប់តែ​ពួកគេ​ទាំង ០៣​ម៉ូតូ មិន​ព្រម​ឈប់ ហើយ​ព្យាយាម​បន្ថែម​ល្បឿន​រត់គេច ឃើញ​ដូចនេះ​ក្រុម​ល្បាត បាន​ប្រដេញ​តាម​រហូតដល់​ចំណុច​មុខ​ឃ្លាំង​អេតចាយ​ជិតស្តុប​បាគូ ស្ថិតក្នុង​ភូមិ​បា​គូ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ បណ្ដាលឱ្យ​រថយន្ត​សា​រ៉ែ​ន​សមត្ថកិច្ច មាន​គ្រោះថ្នាក់​រង​ការខូចខាត​ទាំងស្រុង ព្រមទាំង​កម្លាំង​ល្បាត​ចំនួន ០២​នាក់ រងរបួស​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ព្រះកុសមៈ​ភ្លាមៗ និង​បាន​ធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ បាន​ចំនួន ០២​នាក់ ៖
១.​ឈ្មោះ យុំ រតនៈ ភេទ​ប្រុស អាយុ ១៧​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ មាន​ទីលំនៅ​ភូមិ​ស្វាយ​មាន​លក្ខណ៏ សង្កាត់​ស្ពានថ្ម ខណ្ឌដង្កោ រាជធានី​ភ្នំពេញ (​មុខសញ្ញា​វ៉ៃ​ធាក់​ប្លន់​យក​ម៉ូតូ​)​។​
២.​ឈ្មោះ រ៉ា ស៊ីយ៉ា ភេទ​ប្រុស អាយុ ១៦​ឆ្នាំ មុខរបរ​នៅផ្ទះ មាន​ទីលំនៅ​ភូមិ​ស្ពានថ្ម សង្កាត់​ស្ពានថ្ម ខណ្ឌដង្កោ រាជធានី​ភ្នំពេញ តែ​ដោយ​យុវជន​រូប​នេះ ពុំ​មាន​តម្រុយ​អ្វី​ជាប់​ពាក់ព័ន្ធ​បទល្មើស ក៏​ត្រូវបាន​អនុញ្ញាត​ឱ្យ​ត្រឡប់​ទៅវិញ​។​

​បច្ចុប្បន្ន​ជនសង្ស័យ​រួម​ទាំង​វត្ថុតាង ត្រូវបាន​បញ្ជូន​ទៅ​ការិយាល័យ​ព្រហ្មទណ្ឌ អាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​បន្ត​តាម​និតិ​វិធី​និង​ស្រាវជ្រាវ​រក​បក្ខពួក​បន្ថែមទៀត​។​

​ដោយឡែក នៅ​រសៀល ថ្ងៃទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០២៣ លោក​វរសេនីយ៍ឯក សរ សុភ័ណ្ឌ មេបញ្ជាការ មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌដង្កោ បាន​ដឹកនាំ​ក្រុមការងារ នាំយក​ថវិកា និង​អំណោយ​របស់​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ មានដូចជា ថវិកា​ចំនួន ២​លាន​រៀល​, ទឹកក្រូច​ដប ០២​កេស​, ទឹក​សុ​ទ្ទ ០៣​កេស​, ទឹកដោះគោឆៅ​០២​យួរ​, ផ្លែក្រូច​ពោធិ៍សាត់​ចំនួន ២​ឡូ ចុះសួរសុខទុក្ខ លោក​អនុសេនីយ៍ទោ យិន ចំ​រ៉ុង ដែល​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​នៅពេល​កំពុង​បំពេញ​ភារកិច្ច​បង្ក្រាប​ក​រ​ណី​ខាងលើ ហើយ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ចិន ព្រះកុសុមៈ (​ហៅ​ពេទ្យ​លោកសង្ឃ​) ដោយ​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជា​អ្នករ៉ាប់រង​លើ​ថ្លៃ​ព្យាបាល​ទាំងស្រុង​ផងដែរ​៕

Filed in: ព័ត៌មានជាតិ