ព្រះរាជអាជ្ញា​ខេត្តកណ្តាល លោក លឹម សុគន្ថា កោះហៅ​លោក ហុក វិបុល ចូល​នៅ​ថ្ងៃទី​១៨​ខែតុលា តាម និតិ​វិធី​នៃ​ពាក្យបណ្ដឹង​

​កណ្ដាល ៖ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកណ្ដាល លោក លឹម សុគន្ថា បាន​ចេញ​ដី​ការកោះហៅ​ប្រធាន​ផ្សារ​ស្អាង លោក ហុក វិបុល ចូល​ទៅ​សាកសួរ​នៅ​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០១៦ វេលា​ម៉ោង​៩​ព្រឹក ពាក់ព័ន្ធ​នឹង​ដំណើររឿង​តំណាង​ភាស៊ី​ផ្សារ​ប្រើ «​ហិង្សា​ដោយ​ចេតនា​» ទៅលើ​រូប​អ្នកកាសែត​ម្នាក់​បម្រើ​ការងារ​នៅ​អង្គភាព​សារព័ត៌មាន​កម្ពុជា​អភិវឌ្ឍន៍​។​

​តាម​ដំណើររឿង អ្នកកាសែត​ម្នាក់ ឈ្មោះ ហុក វិបុល អាយុ​៣៦​ឆ្នាំ បាន​ប្ដឹង​ចោទប្រកាន់​ប្រធាន​ផ្សារ​ស្អាង ប្រើ​អំពើហិង្សា បណ្ដាល​ឱ្យមាន​របួសស្នាម កាលពីពេល​កន្លង​ទៅនេះ គ្រា​ដែល​អ្នកកាសែត​រូបនេះ ទៅ​ថត​រូបភាព នៅក្នុង​ផ្សារ​ស្អាង យោងតាម​ដីកា​កោះហៅ​របស់លោក លឹម សុគន្ថា ។​

​នៅ​ថ្ងៃ​ទី​២០ ខែ​កញ្ញា ឆ្នាំ​២០១៦ ហើយ​អង្គភាព  ទើប​ទទួលបាន​នៅ​រសៀល​ថ្ងៃទី​៩ ខែតុលា នេះ បាន​បង្គាប់​ឲ្យ​លោក ហុក វិបុល ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​លេខ​៣ ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ចូលខ្លួន​មក​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្ដាល នៅវេលា​ម៉ោង ៩​ព្រឹក​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០១៦​។​

​គួរបញ្ជាក់​ថា កាលពីពេល​កន្លង​ទៅ​លោក ហុក វិបុល មុខរបរ​អ្នកកាសែត បាន​ទៅ​ថត​យក​រូបភាព ភក់ជ្រាំ កខ្វក់ គ្មាន​អនាម័យ នៅក្នុង​ផ្សារ​ស្អាង ដែល​លោក ប៉ោ សេង ជា​ប្រធាន វិនិយោគ​ក្នុង​រយៈ​៣៦​ឆ្នាំ ស្រាប់តែ​ពេលនោះ​ត្រូវបាន​លោក ប៉ោ សេង បាន​ប្រើ​អំពើហិង្សា ….​បណ្តាលឲ្យ​មាន​រងរបួ​ស រហូត​ជនរងគ្រោះ​ដាក់​ពាក្យបណ្តឹង​ចូល​ទៅ​កាន់​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្តាល​តែម្តង ៕
​ដោយ ហុក វិបុល​

 

IMG-20161008-WA0025ss

Filed in: ខេត្តកណ្តាល

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!