​អាជ្ញា​ខេត្តមណ្ឌលគិរី បើក​កិច្ចប្រជុំ​ស្តីពី​ការផ្សព្វផ្សាយ​ការលើកកម្ពស់​សីលធម៌​សង្គម តម្លៃ​ស្ត្រី និង​គ្រួសារ​ខ្មែរ​

មណ្ឌលគិរី​៖ កិច្ចប្រជុំ​ស្តីពី​ការផ្សព្វផ្សាយ​ការលើកកម្ពស់​សីលធម៌​សង្គម តម្លៃ​ស្ត្រី និង​គ្រួសារ​ខ្មែរ បាន​ប្រព្រឹត្តទៅ​នៅ​រសៀល​ថ្ងៃ​ទី​២៦​ខែកញ្ញា​នេះ​នៅ​សាលប្រជុំ​សាលា​ខេត្តមណ្ឌលគិរី ក្រោម​អធិបតីភាព លោកជំទាវ អាយ​ស៊ី សុគន្ធា​រី អភិបាលរង​ខេត្ត តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម ស្វាយ សំ​អ៊ាង អភិបាល នៃ​គណៈ​អភិបាលខេត្ត​មណ្ឌលគិរី នឹង​មាន​ការអញ្ជើញ​ចូលរួម​ពី​លោក លោកស្រី​មន្ត្រី​រាជការ​សាលា​ខេត្តមណ្ឌលគិរី កងកម្លាំងប្រដាប់អាវុធ​ទាំង​៣​ប្រភេទ និង​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត​ជាច្រើន​នាក់​ផង​ដែរ​។​

​ហើយ​នៅក្នុង​កិច្ចប្រជុំ​នោះ​ដែរ លោកជំទាវ អាយ​ស៊ី សុគន្ធា​រី អភិបាលរង​ខេត្ត បាន​មានប្រសាសន៍ថា  ការ​មាន​សីលធម៌​នៅក្នុង​ខ្លួន​គឺ​នាំ​ឲ្យ​មនុស្ស​ទាំង​នោះ​អនុវត្ត​នូវ​ភាពត្រឹមត្រូវ ដើម្បី​សង្គមជាតិ​ទទួលបាន ការរស់នៅ​មាន​សីលធម៌ គុណធម៌ និង​មាន​ព្រះវិហា​ធម៌​រវាង​គ្នា និង​គ្នា ធ្វើឲ្យ​សង្គម​មានសុវត្ថិភាព យុត្តិធម៌ និង​កិច្ច​អភិវឌ្ឍ ព្រមទាំង​ធ្វើឲ្យ​ប្រជាពលរដ្ឋ​ទទួលបាន​ការចេះដឹង ដោយ​ចេះ​ផ្លាស់ប្តូរ​នូវ​ឥរិយាបទ​ពី​ការធ្វើ​អំពើ​អាក្រក់​មក​ធ្វើ​អំពើ​ល្អ​វិញ ។​
​លោកជំទាវ​បាន​បន្ត  សីលធម៌​ដែល​ប្រជា​ពលរដ្ឋ​ខ្មែរ​ត្រូវការ​ចាំបាច់ ដើម្បី​ជីវិត​គឺ​តម្លៃ​នៃ​គុណធម៌​របស់​មនុស្ស តម្លៃ​តំបូន្មាន​របស់​ដូនតា តម្លៃ​វប្បធម៌ អារ្យធម៌ ទំនៀមទម្លាប់​ប្រពៃណី​ខ្មែរ​តាំងពី​អតីតកាល​មក​ដល់​បច្ចុប្បន្ន​នេះ​។​

លោកជំទាវ​បាន​បន្តទៀតថា ការ​មាន​សីលធម៌ សុជីវធម៌ រួម​ទាំង​ការ​ស្លៀកពាក់ ការប្រើ​ពាក្យ​សម្តី កាយវិកា និង​ខ្លឹមសារ សម្តែង​ឲ្យមាន​ភាព​សមរ្យ និង​ថ្លៃថ្នូរ ដើម្បី​ឆ្លុះបញ្ចាំង​ពី​អត្តសញ្ញាណ​ជាតិ​មួយ​ដែល​មាន​អារ្យធម៌​ខ្ពស់​តាំងពី​យូរលង់​មកហើយ​។​

បន្ទាប់មក​លោក​ជំទាវ​បាន​សំណូមពរ​ដល់​លោក លោកស្រី​ទាំងអស់​នៅក្នុង​កិច្ចប្រជុំ​ពេលនោះ សូមមេត្តា​យកចិត្តទុកដាក់​ខ្ពស់​ចូលរួម​ឲ្យបាន​ផុសផុល ព្រមទាំង​នាំយក​នូវ​អនុសាសន៍​ទាំង​០៦​ចំណុច​របស់ សម្តេច​កត្តិ​ព្រឹទ្ធ​បណ្ឌិ​តប៊ុន រ៉ានី ហ៊ុន​សែន ទៅ​ធ្វើការ​ផ្សព្វផ្សាយ​បន្ត​ដល់​មន្ត្រីរាជការ​នៅតាម​មន្ទីរ​អង្គភាព និង​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន​ផងដែរ​៕

 

 

IMG-20160926-WA0062 IMG-20160926-WA0066

Filed in: ខេត្តមណ្ឌលគិរី

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.