ទាន់ហេតុការណ៍
ជលផលព្រៃវែង ចាក់លែងកូនត្រីចម្រុះចំនួន ៧០គីឡូក្រាម ចូលបឹងធម្មជាតិវិញ==>ចិញ្ចឹមតាំងពីតូចដូចកូនដល់អាយុ១៤ឆ្នាំបែជាចាប់រំលោភមានផ្ទៃពោះ៥ខែ នៅស្រុកសុីធរកណ្តាល ខេត្តព្រៃវែង==>សូមប្រុងប្រយ័ត្ន​៖ក្មេងជំទង់ម្នាក់ លង់ទឹកស្លាប់ នៅពេលទៅលេងទឹកអន្លង់បឹងខៀវ==>ក្រុមជិះម៉ូតូឆក់៥ នាក់ ពីបទ.លួចមានស្ថានទម្ងន់ទោស ប្រឈមជាប់ពន្ធនាគារពី៣ ទៅ១០ឆ្នាំ==>រដ្ឋបាលជលផល ប្រកាសរកអ្នកជួលវើអាជីវកម្ម ក្នុងរដូវនេសាទ ឆ្នាំ២០២៣-២០២៤ និងឆ្នាំ២០២៤-២០២៥ ក្រោយពីគ្មានអ្នកដេញថ្លៃ លើកទី១ និងទី២ រួចមកនោះ==>អគ្គនាយកស្តីទី កិច្ចការបច្ចេកទេស នៃ ក្រសួងធនធានទឹក បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យស្ថានភាពទឹក នៅប្រព័ន្ធធារាសាស្រ្តដំណាក់អំពិល ក្នុងស្រុកបាកាន ខេត្តពោធិ៍សាត់==>នាយករដ្ឋមន្ត្រី នៃកម្ពុជា បណ្ឌិត ហ៊ុន ម៉ាណែត ៖ ស្នេហាជាតិ គឺការខិតខំប្រឹងជួយខ្លួនឯង និងគ្រួសារ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកកិច្ចប្រជុំត្រៀមរៀបចំការប្រកួតកីឡាបាល់ទាត់ និងបាល់ទះ ពានរង្វាន់ កងរាជអាវុធហត្ថរាជធានីភ្នំពេញលើកទី២!==>ព្រះមហាក្សត្រ តែងតាំងលោក សុខ វាសនា ជាអគ្គនាយក អន្តោប្រវេសន៍ និងលោក តុប នេត ជាអគ្គនាយក អត្តសញ្ញាណកម្ម==>សមត្ថកិច្ច បញ្ជូនឧក្រិដ្ឋជនគ្រឿងញៀន និងក្រុមប្រដាប់អាវុធ រំដោះអ្នកទោស សរុបចំនួន ១១ នាក់ ទៅតុលាការ

អាវុធហត្ថ​រាជធានី​ភ្នំពេញ បើក​កិច្ចប្រជុំ​ត្រៀម​បំពេញបេសកកម្ម ក្នុង​ដំណើរការ​ឃោសនា​និង​បោះឆ្នោត​ជ្រើសតាំង តំណាងរាស្ត្រ នីតិកាល​ទី​៧!

អាវុធហត្ថ​រាជធានី​ភ្នំពេញ បើក​កិច្ចប្រជុំ​ត្រៀម​បំពេញបេសកកម្ម ក្នុង​ដំណើរការ​ឃោសនា​និង​បោះឆ្នោត​ជ្រើសតាំង តំណាងរាស្ត្រ នីតិកាល​ទី​៧!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូវ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ដោយ​ទទួលបាន​ការអនុញ្ញាត​ពី លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ នា​ព្រឹក ថ្ងៃទី​០៩ ខែមិថុនា ឆ្នាំ​២០២៣ នៅ​បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ លោក​ឧត្តមសេនីយ៍ត្រី ម៉ក់ សា​វុទ្ធី មេបញ្ជាការរង បាន​ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ច្បាប់​ស្តីពី​ការបោះឆ្នោត បទបញ្ជា នីតិវិធី និង​ក្រមសីលធម៌ សម្រាប់​ភ្នាក់ងារ​សន្តិសុខ​បោះឆ្នោត ដើម្បី​ត្រៀម​កា​ពារ​ការឃោសនា និង​ការបោះឆ្នោត​ជ្រើសតាំង តំណាងរាស្ត្រ នីតិកាល​ទី​៧ ឆ្នាំ​២០២៣ ជូន​ដល់ នាយទាហាន នាយទាហានរង នៃ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដែល​ត្រូវ​មាន​ភារកិច្ច​ជា​ភ្នាក់ងារ​សន្តិសុខ​បោះឆ្នោត ចុះ​ការពារ​តាម​ការិយាល័យ​បោះឆ្នោត ឲ្យបាន​យល់​ច្បាស់​ពី​តួនាទី​ភារកិច្ច​របស់​ខ្លួន​ ​ដើម្បី​ធានាបាន​នូវ សន្តិសុខ សុវត្ថិភាព និង​រក្សា​សណ្ដាប់ធ្នាប់​សាធារណៈ ក្នុង​ដំណើរការ​បោះឆ្នោត នាពេល​ខាងមុខឲ្យ​ទទួលបាន​ជោគជ័យ​។

​ក្នុង​កិច្ចប្រជុំ​នេះ​មាន​ការចូលរួម​ពី​សំណាក់​ពី លោក​នាយសេនាធិការរង ប្រធាន​-​អនុប្រធាន​មន្ទីរ នាយការិយាល័យ លោក​មេបញ្ជាការរង មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ទាំង​១៤ ព្រមទាំង នាយ នាយរង អាវុធហត្ថ​រាជធានី​ភ្នំពេញ ជាច្រើនរូប​ទៀត​៕​

Filed in: ព័ត៌មានជាតិ