ទាន់ហេតុការណ៍
ជលផលព្រៃវែង ចាក់លែងកូនត្រីចម្រុះចំនួន ៧០គីឡូក្រាម ចូលបឹងធម្មជាតិវិញ==>ចិញ្ចឹមតាំងពីតូចដូចកូនដល់អាយុ១៤ឆ្នាំបែជាចាប់រំលោភមានផ្ទៃពោះ៥ខែ នៅស្រុកសុីធរកណ្តាល ខេត្តព្រៃវែង==>សូមប្រុងប្រយ័ត្ន​៖ក្មេងជំទង់ម្នាក់ លង់ទឹកស្លាប់ នៅពេលទៅលេងទឹកអន្លង់បឹងខៀវ==>ក្រុមជិះម៉ូតូឆក់៥ នាក់ ពីបទ.លួចមានស្ថានទម្ងន់ទោស ប្រឈមជាប់ពន្ធនាគារពី៣ ទៅ១០ឆ្នាំ==>រដ្ឋបាលជលផល ប្រកាសរកអ្នកជួលវើអាជីវកម្ម ក្នុងរដូវនេសាទ ឆ្នាំ២០២៣-២០២៤ និងឆ្នាំ២០២៤-២០២៥ ក្រោយពីគ្មានអ្នកដេញថ្លៃ លើកទី១ និងទី២ រួចមកនោះ==>អគ្គនាយកស្តីទី កិច្ចការបច្ចេកទេស នៃ ក្រសួងធនធានទឹក បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យស្ថានភាពទឹក នៅប្រព័ន្ធធារាសាស្រ្តដំណាក់អំពិល ក្នុងស្រុកបាកាន ខេត្តពោធិ៍សាត់==>នាយករដ្ឋមន្ត្រី នៃកម្ពុជា បណ្ឌិត ហ៊ុន ម៉ាណែត ៖ ស្នេហាជាតិ គឺការខិតខំប្រឹងជួយខ្លួនឯង និងគ្រួសារ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកកិច្ចប្រជុំត្រៀមរៀបចំការប្រកួតកីឡាបាល់ទាត់ និងបាល់ទះ ពានរង្វាន់ កងរាជអាវុធហត្ថរាជធានីភ្នំពេញលើកទី២!==>ព្រះមហាក្សត្រ តែងតាំងលោក សុខ វាសនា ជាអគ្គនាយក អន្តោប្រវេសន៍ និងលោក តុប នេត ជាអគ្គនាយក អត្តសញ្ញាណកម្ម==>សមត្ថកិច្ច បញ្ជូនឧក្រិដ្ឋជនគ្រឿងញៀន និងក្រុមប្រដាប់អាវុធ រំដោះអ្នកទោស សរុបចំនួន ១១ នាក់ ទៅតុលាការ

សមត្ថកិច្ច​ចាប់ខ្លួន​ស្ដ្រី​រកស៉ី​ចងការ​លុយ និង​មេ​តុង​ទីន ពាក់ព័ន្ធ​រឿង​ចេញ​សែក​ស្អុយ​២០​ម៉ឺន​ដុល្លារ

សមត្ថកិច្ច​ចាប់ខ្លួន​ស្ដ្រី​រកស៉ី​ចងការ​លុយ និង​មេ​តុង​ទីន ពាក់ព័ន្ធ​រឿង​ចេញ​សែក​ស្អុយ​២០​ម៉ឺន​ដុល្លារ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូវ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ ស្ដ្រី​ម្នាក់​ជា​អ្នក​រកស៉ី​ចង​ការប្រាក់ និង​មេ​តុងទីន​នោះ ត្រូវបាន​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ ចាប់ខ្លួន និង​បញ្ជូន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​០៩ ខែមិថុនា ឆ្នាំ​២០២៣​នេះ ពាក់ព័ន្ធ​បណ្ដឹង​ព្រហ្មទណ្ឌ​ពី​បទ «​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍ ដែល​អាច​ជួយ​ដូរ​បាន​» (​ចេញ​សែក​ស្អុយ​) នូវ​ទឹកប្រាក់​សរុប​២០​ម៉ឺន​ដុល្លារ​។​

​ស្ដ្រី​ដែល​ត្រូវបាន​ចាប់ខ្លួន​នេះ​ឈ្មោះ លី គន្ធា អាយុ​៣៩​ឆ្នាំ មាន​ទីលំនៅ​បច្ចុប្បន្ន ផ្ទះ​លេខ​២៨៩ ផ្លូវ​ទន្លេសាប សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ​។ ការឃាត់ខ្លួន​ស្ត្រី​រូបនេះ តាម​ដី​ការ​បង្គាប់​ឲ្យ​នាំខ្លួន​របស់​លោក ច្រឹង ខ្មៅ តំណាង​អយ្យការ អម​សាលាដំបូង​រាជធានី​ភ្នំពេញ លេខ​២៤២ ចុះ​ថ្ងៃ​ទី​១៩ ខែ​ឧសភា ឆ្នាំ​២០២៣​។​

​សមត្ថកិច្ច​បញ្ជាក់ថា ស្ត្រី​ឈ្មោះ លី គន្ធា បាន​ព្យាយាម​រត់គេច​លាក់ខ្លួន​អស់​រយៈពេល​ជិត​២​ខែ ហើយ​ក្រោយមក​បាន​ដំណឹង​ថា ត្រូវបាន​គេ​ប្រទះឃើញ​នៅ​ខេត្ត​ព្រះសីហនុ និង​នៅតាម​បណ្តា​ខេត្ត​ផ្សេង​ជាច្រើន​ទៀត​។ ការ​រត់​គេចខ្លួន​របស់​ស្ត្រី​ឈ្មោះ លី គន្ធា គឺ​ក្នុងអំឡុងពេល​ដែល​ស្ត្រី​មេ​តុងទីន​រូបនេះ បាន​ប្រមូល​លុយ​ពី​កូន​តុងទីន និង​បាន​ចងការ​ប្រាក់​គេ យក​ទៅ​ទិញ​រថយន្ត​ទំនើប​ចំនួន​២​គ្រឿង យក​ទៅ​បើកហាង​ផឹក​សុ​ី និង​យក​ទិញ​ផ្ទះ​ខុន​ដូរ ជាច្រើន​កន្លែង​ទៀត​៕

Filed in: ព័ត៌មានជាតិ