ទាន់ហេតុការណ៍
បញ្ជូននាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ពោធិ៍​អង្គ្រង ទៅតុលាការ ករណីបាញ់ប្រហាបាត់បង់​អាយុជីវិតក្មេងប្រុស១៧​ឆ្នាំ==>ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក ដឹកនាំមន្ត្រីថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរ ចុះពិនិត្យស្ថានភាពទឹកនៅចំណុចស្ថានីយបូមទឹកហ៊ុនសែនទី២២ និងទី២៣ ព្រមទាំងប្រឡាយ៧៨ នៃតំបន់អាងទឹកទន្លេបាទី==>សម្តេចតេជោ ហ៊ុន សែន អញ្ជើងជាអធិបតីភាព ក្នុងមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជា ដែលនឹងរៀបចំនៅថ្ងៃទី២៩ ខែកញ្ញា ខាងមុខនេះ==>ខេត្តរតនគិរី ស្ថានភាព​កម្ពស់​ទឹក​ទន្លេស្រែពក​លំ​ផាត់ ព្រឹក​ថ្ងៃ​ទី​២៦ ខែកញ្ញា​នេះ មាន​កម្ពស់​ទឹក ១៣,៦៧​ម៉ែត្==>រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ

លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ផ្តល់​អំណោយ​ជូន​ដល់​និវត្ត​ជន និង​គ្រួសារ​កងទ័ព​ជួប​ការលំបាក ៧៦​គ្រួសារ

លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ផ្តល់​អំណោយ​ជូន​ដល់​និវត្ត​ជន និង​គ្រួសារ​កងទ័ព​ជួប​ការលំបាក ៧៦​គ្រួសារ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​បន្ទាយមានជ័យ​)៖ នៅ​ថ្ងៃ​ទី​០៣ ខែមិថុនា ឆ្នាំ​២០២៣​ម្សិលមិញ លោក​ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ​កងពល​តូច​ថ្មើជើង​លេខ​៥១ បាន​អញ្ជើញ​នាំយក​អំណោយ លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ជូន​ដល់​និវត្ត​ជន និង​គ្រួសារ​កងទ័ព ដែល​ជួប​ការលំបាក ស្ថិតនៅ​ភូមិ​ថ្ម​ដែកកេះ ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ​។​

​លោក​ឧត្តមសេនីយ៍ត្រី បានបញ្ជាក់​ថា ថ្នាក់ដឹកនាំ​គ្រប់​លំដាប់ថ្នាក់​តែងតែ​គិតគូ ដល់​សុខទុក្ខ​និវត្ត​ជន និង​គ្រួសារ​កងទ័ព​ដែល​ជួប​ការលំបាក ជាពិសេស លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ជានិច្ចកាល​បាន​ផ្តល់​អំណោយ ជា​គ្រឿងឧបភោគ​បរិភោគ និង​ថវិកា ជួយ​សម្រួល​ការលំបាក ផងដែរ​។ ជាក់ស្តែង និវត្តជន​និង​គ្រួសារ​កងទ័ព ចំនួន ៧៦​គ្រួសារ ទទួលបាន​អំណោយ​របស់ លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ក្នុង​មួយ​គ្រួសារ​ទទួលបាន​គ្រឿងឧបភោគ​បរិភោគ ចំនួន ៨​មុខ និង​ថវិកា​មួយចំនួន​។​

​ក្នុងឱកាស​នោះ​ដែរ និវត្ត​ជន និង​គ្រួសារ​កងទ័ព​ទាំងអស់ ប្រកាស​គាំទ្រ លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ជា​បេក្ខភាព​នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នាពេល​អនាគត ដើម្បី​អភិវឌ្ឍ​ប្រទេស​កម្ពុជា ឱ្យមាន​ការរីកចម្រើន​ជា​រៀង​និរន្ត​តទៅ​៕

 

Filed in: ព័ត៌មានជាតិ