ហ្មរ​ដំរី​ជាតិ​ព្នង​ម្នាក់​ស្លាប់ ត្រូវ​ដំរីចុះប្រេង​ព្រេច​ស្លាប់​

ហ្មរ​ដំរី​ជនជាតិ​ព្នង​ម្នាក់​ត្រូវបាន​សម្លាប់​ដោយ​ដំរី​របស់ខ្លួន​ដែល​កំពុង​តែ​ស្ថិតក្នុង​សភាព​ចុះប្រេង​បាន​ចាប់​គ្រីវីគ្រវាត់​ជាន់​ទន្ទ្រាំ​រហូត​ធ្លាយ​ពោះ​ស្លាប់​នៅ​នឹង​កន្លែងកើតហេតុ​តេ​ម្តង ។ ករណី​ភ្ញាក់ផ្អើល​នេះ បាន​កើតឡើង​នៅ​ចំនុច​ភូមិ​ពូ​ក្រូច ឃុំ​ស្រែ​អំពូ​ម ស្រុក​ពេជ្រា​ដា ខេត្ត​មណ្ឌលគិរី កាលពី​វេលា​ម៉ោង​ប្រមាណ​១២ និង​១៥​នាទី​ថ្ងៃ​ទី​១៩​ខែ​កញ្ញា​ឆ្នាំ​២០១៦​នេះ​។​

​សមត្ថកិច្ច​បានឲ្យដឹងថា ជនរងគ្រោះ​ឈ្មោះ​ម៉ុប ស្រេង ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ជា​ជនជាតិ​ព្នង​ដែលជា​ម្ចាស់​ដំរី ត្រូវបាន​សត្វ​ដំរី​របស់ខ្លួន​ចាប់​បោក​ដោយ​ប្រមោយ ថែម​ទាំង​រុញ​ផ្ទុប​ដោយ​ភ្លុក រួច​ជាន់​ទ​ន្ទ្រាំ បណ្តាលឲ្យ​ដាច់​ខ្យល់​ស្លាប់ ភ្លាមៗ​នៅ​និង​កន្លែងកើតហេតុ​។​សមត្ថកិច្ច​បន្តថា បើ​តាម​សំដី​របស់​គ្រួសារ​រងគ្រោះ បានឲ្យ​ដឹង​នោះគឺ សត្វ​ដំរី​ដែល ស្ថិត ក្រោម​ការ​មើលថែរ​របស់​ជនរងគ្រោះ​ដែល​បាន​បាត់​ពី​ផ្ទះ​ដែល​ស្ថិតនៅ​ភូមិ​ពូ​រលូង ឃុំ​ស្រែ​អំពូ​ម​។​លុះ​ទទួលដំណឹង​ថា សត្វ​ដំរី​នោះ​នៅ​ភូមិ​ពូ​ក្រូច ឃុំ​ស្រែ​អំពូ​ម ជនរងគ្រោះ​បាន​ទៅ​ទីនោះ​ដើម្បី​យក​សត្វ​ដំរី ត្រឡប់​ទៅ​ផ្ទះ​របស់​ខ្លួន​វិញ​។ ក្រោយ​ពី​ប្រទះឃើញ​សត្វ​ដំរី​របស់ខ្លួន​នោះ​ហើយ សត្វ​ដំរី​ដែល​មាន​សភាព​ដូចជា​មួម៉ៅ​បាន​ចាប់​បោក​និង​បុក​ទំ​លុះ ធ្លាយ​ពោះ​ជនរងគ្រោះ​ស្លាប់​តែម្តង​។​

​នគរបាល​ខេត្ត​មណ្ឌលគិរី​បានឲ្យ​ដឹង​នៅវេលា​ម៉ោង​២​និ​៣៣​នេះ​ថា ក្រោយ​សម្លាប់​ជនរងគ្រោះ​រួច​សត្វ​ដំរី​ដែល មាន​សភាព​ចុះប្រេង​នោះ​បាន​រត់​តាម​ផ្លូវ​បង្ករ​ភាពភ័យខ្លាច​ដល់​អ្នកដំណើ​រ ក្រោយ​មក​វា​បាន​រត់​ចូល​ព្រៃ​ស្ថិតក្នុង​ភូមិ សាស្ត្រ​ឃុំ​ស្រែ​អំពូ​ម​ដដែល តែ​ទោះជា​យ៉ាងណា​គេ​នៅ​មិនទាន់​ប្រទះ​ឃើញ​ដំរី​នោះ​នៅឡើយ​។​

​គ្រួសារ​ជនរងគ្រោះ​បាន​ស្នើរ​មក​នគរបាល​ផងដែរ​ថា ប្រសិនបើ​ឃើញ​ដំរី​នោះ​ចេញពី​ព្រៃ សូម​ឲ្យ​សមត្ថកិច្ច បាញ់សម្លាប់​ដំរី​នោះ​ភ្លាម កុំឲ្យ​វា​ធ្វើ​អ្វី​ដែល​នាំឲ្យ​ប៉ះពាល់​ប្រជាពលរដ្ឋ​បន្តទៀត​។​ក្នុង​នោះ​អង្គកា​រកា​ពារ​សត្វ​ដំរី​ដែល មាន​មូលដ្ឋាន​នៅក្នុង​ខេត្ត​មណ្ឌលគិរី​ភ្នាក់ងារ​ព៌ត័មាន​យើង​មិន​អាច​សុំ​ធ្វើការ​បំភ្លឺ​បាន​នោះ​ទេ​នា​រសៀល​ថ្ងៃ​ដដែល​នេះ​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា សមត្ថកិច្ច​កំពុងតែ​ដាក់​កម្លាំង​ពង្រាយ​តាម​ដងផ្លូវ​ក៏ដូចជា​តាម​ភូមិ​ឃុំ​ដែល មាន​ប្រជា​ពល រដ្ឋ​រស់នៅ ដើម្បី​បង្ការ​កុំឲ្យ​សត្វ​ដំរី​នោះ​ចេញ​មក​រាត្បា​ត​ប៉ះពាល់​អាយុជីវិ​តមនុស្ស​ផងដែរ​៕ គឹម  ចំរើន​

 

 

IMG-20160920-WA0048 IMG-20160920-WA0047

Filed in: ខេត្តមណ្ឌលគិរី

Recent Posts

Bookmark and Promote!

© 8881 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.