​ឯ​.​ឧ ហាស់ សារ៉េត បាន​នាំយក​កូន​ត្រី​ឆ្ពិន​ចំនួន​២​ម៉ឺន​ក្បាល និង​កូនឈើ​២០០​ដើម​ប្រគេន​ដល់​ព្រៈ​សង្ឃ​និង​គ្រួសារ កសិករ​នៅ​ស្រុកំ​ពង់​ត្របែក

​ព្រៃវែង ៖ នៅ​ព្រឹក​ថ្ងៃទី 13 09 2016​នេះ​ ​ឯ​.​ឧ ហាស់ សារ៉េត រដ្ឋលេខាធិកា ក្រសួង​កសិកម្ម រុក្ខ​ប្រមាញ់ និង នេសាទ បាន​នាំយក​កូន​ត្រី​ឆ្ពិន​ទឹកសាប​ចំនួន​២​ម៉ឺន​កូន​ជូន​ប្រជាកសិករ​ចំនួន​៤០​គ្រួសារ​នៅ​ឃុំ​ព្រៃឈ​២០​គ្រួសារ ឃុំ​កន្សោម​អ​ក​១០​គ្រួសារ ឃុំ​អ​ន្សោង​១០​គ្រួសារ ព្រមទាំង​បាន​ប្រគេន​កូន​ឈើជូន​ដល់​ព្រៈ​សង្ឃ​និង​ប្រជាពលរដ្ឋ​នៅ​វត្ត​ឯករាជ ឃុំ​ព្រៃឈ ស្រុក​កំពង់ត្របែក ចំនួន​២០០​ដើម មាន​ប្រភេទ​ឈើ​ដើម​កូន​ក្រញូង .​គគីរ​.​គកោះ​.​និង​កូនដើម​ត្រាច ។

​ឯ​.​ឧ ហាស់ សារ៉េត រដ្ឋលេខាធិកា ក្រសួង​កសិកម្ម​បាន​មានប្រសាសន៍ថា​សូម​បងប្អូន​ប្រជាពលរដ្ឋ​ប្រកប​របរ​កសិកម្ម​ត្រូវខិតខំ​បង្កបង្កើន​ផល​កសិកម្ម រួម​ទាំង​បន្ថែម ការចិញ្ចឹម សត្វ​គោ ក្របី ជ្រូក មាន់ ទា ។​ល​។ ដើម្បី​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​ឱ្យមាន​ភាពល្អប្រសើរ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ម្យ៉ាងវិញទៀត​ត្រូវ​ដាំ​បន្លែ​ផ្លែឈើ និង​ដាំ​ដើមឈើ​បន្ថែមទៀត កុំ​ទុក​ដី​នៅ​ទំនេរ​ចោល ស្របតាម​អនុសាសន៍ សម្តេច តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រៈរាជាណាចក្រ​កម្ពុជា​បាន​ថ្លែងថា នៅក្នុង​ដី​ភូមិ​មួយ​កន្លែង​គួរតែ​មាន​ស្រៈ​ចិញ្ចឹម​ត្រី​មួយ​លើសពីនេះ​សម្តេច​បាន​ហ្និង​កំពង់ដឹ​កនាំអភិវឌ្ឍ​ន៍​សង្គម​ជាតិ​មាន​សុខសន្តិភាព ការរីកចម្រើន​លើ​គ្រប់​វិស័យ ។

​ឯ​.​ឧ បាន​អំពាវនាវ ដល់​ប្រជាពលរដ្ឋ​គ្រប់​រូប​ដែមមាន​អាយុ​១៨​ឆ្នាំ​ឡើង​ទៅ​ត្រូវ​ចុះឈ្មោះ​បោះឆ្នោត​ឱ្យ​បាន​គ្រប់ៗ​គ្នា​ដើម្បី​ជ្រើសរើស​នាយករដ្ឋមន្ត្រី​ដែល​ប្អូន​គិត​ថា​អាច​ថែរក្សា​សេចក្កី​សុខដូច​បច្ចុប្បន្ននេះជូ​ន​ប្រជាពលរដ្ឋ​មាន​សិទ្ធ​រស់​នៅ​មាន​សេរីភាព​ពេញលេញ​ក៏ដូចជា​ការប្រកប​កិច្ច​ការងារ​ស៊ី​បាន​ទៅ​មក​គ្រប់​ទីកន្លែង គ្មាន​ហានិភ័យ ដូច​ប្រទេស​គេ​មួយ​ចំនួន​ឡើយ ៕
​ដោយ​សហការី​

 

 

has-sareth (1)

Filed in: ខេត្តព្រៃវែង

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.