សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន សំណេះសំណាល សួរសុខទុក្ខ​លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស វិទ្យាល័យ ហ៊ុន សែន​មណ្ឌលគិរី និង​សាលាបឋមសិក្សា ហ៊ុន សែន សែន​មនោ​រម្យ​

មណ្ឌលគិរី ៖ នៅ​រសៀល​ថ្ងៃ​ទី​១៤​ខែកញ្ញា​នេះ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ចុះ​ជួប​សំណេះសំណាល​សួរសុខទុក្ខ​លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស នៅ​វិទ្យាល័យ ហ៊ុន សែន​មណ្ឌលគិរី និង​សាលាបឋមសិក្សា ហ៊ុន សែន សែន​មនោ​រម្យ ស្ថិតនៅ​ក្នុង​ក្រុង​សែន​មនោ​រម្យ ។​

​នៅ​ក្នុង​ការ​អញ្ជើញ​ចុះ​ជួប​សំណេះសំណាល​សួរសុខទុក្ខ​នោះដែរ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា  រួម​នឹង​សប្បុរសជន​បាន​សម្រេច​ផ្តល់​នូវ​អាគារ​សិក្សា​ថ្មី​ចំនួន​២​ខ្នង គឺ​១​ខ្នង​មាន​កំពស់​២​ជាន់ ស្មើនឹង​១២​បន្ទប់​(​សរុប​២៤​បន្ទប់​) និង​សាងសង់​ទីចាត់ការ​១​ខ្នង មាន​៣​បន្ទប់ ព្រមទាំង​ផ្តល់​នូវ​ថវិកា​មួយ​ចំនួន​ដល់​លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស​ផងដែរ​។​

​ទិដ្ឋភាព​នៅ​ក្នុង​ពេល​នោះ លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស បាន​សំដែង​នូវ​ការ​សប្បាយចិត្ត និង​ត្រេកអរ​យ៉ាងខ្លាំង ដោយ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជា​ណា​ច្រកម្ពុជា បាន​អញ្ជើញ​ចុះ​មក​ខេត្ត​មណ្ឌលគិរី ដើម្បី​ត្រួតពិនិត្យ​នូវ​វឌ្ឍនភាព​នៃ​ការអនុវត្ត​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ និង​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​នៅក្នុង​ខេត្ត​នេះ ជា​ពិសេស​បាន​អញ្ជើញ​ចុះ​ជួប​សំណេះសំណាល​សួរសុខទុក្ខ​ដល់​លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស ។​

​បន្ទាប់មក លោកគ្រូ អ្នកគ្រូ និងសិស្សា នុ​សិស្ស បាន​ថ្លែងអំណរគុណ​ចំពោះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ឧបត្ថម្ភ​នូវ​អាគា​សិក្សា​ថ្មី​ដល់​សាលា​ទាំងពីរ និង​ឧបត្ថម្ភ​នូវ​ថវិកា​មួយចំនួន​ផងដែរ​៕

 

 

IMG-20160915-WA0031 IMG-20160915-WA0032 IMG-20160915-WA0033

Filed in: ខេត្តមណ្ឌលគិរី

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!