ទាន់ហេតុការណ៍
ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ==>រដ្ឋមន្ត្រីក្រសួងការងារ ជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស==>PMខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនជនសង្ស័យ​៦​នាក់ បទល្មើសធាក់​ប្លន់​យក​ម៉ូតូ​ និង​ប្រើប្រាស់​គ្រឿងញៀន ទៅ​តុលាការ==>រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ឯ.ឧ ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេសថ្នាក់ក្រសួង និងមន្ទីរ ទៅពិនិត្យការដ្ឋានសាងសង់ផ្លូវ ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាតចំនួន ១កំណាត់ នៅក្នុងខេត្តព្រះវិហារ==>រដ្ឋមន្ត្រីក្រសួងធនធានទឹក៖ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការទៅកាន់សាធារណរដ្ឋកូរ៉េ==>ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ស្នើភាគីថៃ បន្តជួយបង្កលក្ខណៈងាយស្រួលដល់ពលករខ្មែរ ក្នុងការវិលត្រឡប់មកលេងស្រុកកំណើត នាឱកាសបុណ្យចូលឆ្នាំថ្មី

លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន បាន​អញ្ជើញ​ចូលរួម​សំណេះសំណាល​ជាមួយ​កងកម្លាំង​ទាំង​៣​ប្រភេទ​និង​ចុះ​ពិនិត្យ​ការដ្ឋាន​សាងសង់ ស្តូប​អនុ​ស្សា​រីយ៍​នយោបាយ​ឈ្នះ​ឈ្នះ នៅ​ខេត្ត​ប៉ៃលិន​

លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន បាន​អញ្ជើញ​ចូលរួម​សំណេះសំណាល​ជាមួយ​កងកម្លាំង​ទាំង​៣​ប្រភេទ​និង​ចុះ​ពិនិត្យ​ការដ្ឋាន​សាងសង់ ស្តូប​អនុ​ស្សា​រីយ៍​នយោបាយ​ឈ្នះ​ឈ្នះ នៅ​ខេត្ត​ប៉ៃលិន​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

នៅ​ព្រឹក​ថ្ងៃអាទិត្យ ៥​កើត ខែ​ចេត្រ ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​. ២៥៦៦ ត្រូវ​នឹង ថ្ងៃទី​២៦ ខែ​មីនា ឆ្នាំ​២០២៣ នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ក នៃ​ព្រះរាជាណាចក្រ បាន​អញ្ជើញ​ជា​អធិបតី​បើក​វេទិកា​ជាតិ «​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​» ដែល​ធ្វើឡើង​នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ​។​

​ទិវា​ជាតិ «​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​» រៀបចំឡើង​ដោយ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​។​

​ទិវា​ជា​ការរួមចំណែក​ក្នុង​ការរួម​គ្នា​អនុវត្ត​គោលនយោបាយ និង​ផែនទី​បង្ហាញផ្លូវ​របស់​រាជរដ្ឋាភិបាល ដោយ​អនុលោម​តាម​ក្របខណ្ឌ គោលនយោបាយ​សេដ្ឋកិច្ច និង​សង្គម​ឌីជីថល​កម្ពុជា​ឆ្នាំ ២០២១-២០៣៥ និង​សម្រាប់​ប្រទេស​កម្ពុជា​ត្រៀមខ្លួន​ក្នុងការ​ក្លាយជា​ប្រទេស ដែលមាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០​។​

​មុន​នឹង​អញ្ជើញ​បើក​ទិវា​នេះ​សម្តេច​តេជោ ហ៊ុន សែន បាន​អញ្ជើញ​ពិនិត្យមើល និង​ទស្សនៈកិច្ច​ស្វែង​យល់​នូវ​ពិ​ពរ​ព័ណ៍​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា ដែល​តាំង​បង្ហាញ​នូវ​ផលិតផល​បច្ចេកវិទ្យា​ពី​បណ្ដា​ក្រុមហ៊ុន​ជាតិ និង​អន្តរជាតិ​ច្រើន​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ ដែល​ពិព័ណ៍នេះ នឹង​ត្រូវ​រៀបចំ​រយៈពេល​៣ ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​២៦ ដល់​២៨ ខែ​មីនា ឆ្នាំ​២០២៣​។

​សម្តេច​តេជោ ហ៊ុន សែន​មានប្រសាសន៍ កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​ការយកចិត្តទុកដាក់រ​បស់​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ដែល​បាន​ផ្តួចផ្តើម​រៀបចំ​ព្រឹត្តិការណ៍​នេះ​ឡើង ដោយ​ភ្ជាប់​ទៅនឹង ពិព័រណ៍​វិទ្យាសាស្ត្រ​បច្ចេកវិទ្យា និង​នវានុវត្តន៍​កម្ពុជា​-​អន្តរជាតិ​លើក​ទី ១, ឆ្នាំ​២០២៣​។​

​សម្តេច​តេជោ បាន​មានប្រសាសន៍ថា រាជរដ្ឋាភិបាល​កម្ពុជា​ចាត់ទុក​ឌី​ជី​ថ​លូ​ប​នីយកម្ម ក្នុង​វិស័យ សាធារណៈ និង​ឯកជន ជា​ការងារ​អាទិភាព​ដើម្បី​កសាង​រដ្ឋាភិបាល ឌីជីថល សេដ្ឋកិច្ច​ឌីជីថល សង្គម​ឌីជីថល និង​ប្រជាជន​ឌីជីថល ស្រប​តាម​និន្នាការ​តំបន់ និង​សកល ដើម្បី​លើកកម្ពស់​សមិទ្ធកម្ម សង្គម​-​សេដ្ឋកិច្ច​។ សម្តេច​តេជោ បាន​អំពាវនាវ​ដល់​សហគម​ន៍​ជាតិ និង អន្តរជាតិ​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​គ្រប់​ដំណាក់កាល នៃ​បរិវត្ត​កម្ម​ឌីជីថល ដូច​បាន​គូសបញ្ជាក់​យ៉ាង​ច្បាស់​ក្នុង​ក្រប​ខណ្ឌ គោលនយោបាយ​សេដ្ឋកិច្ច និង​សង្គម​ឌីជីថល​កម្ពុជា ២០២១-២០៣៥ និង​គោលនយោបាយ​រដ្ឋាភិបាល​ឌីជីថល ២០២២-២០៣៥​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍​បន្ត​ថា ក្នុង​បរិការណ៍​នៃ​ការ​រាតត្បាត​ជំងឺ​កូវី​ដ​១៩ ការ​កើន​កម្ដៅ ការប្រកួតប្រជែង​ភូមិសាស្ត្រ​នយោបាយ សង្គ្រាម​ពាណិជ្ជកម្ម និង​ការប្រែប្រួល​អាកាសធាតុ សម្តេច​សម្លឹង​ឃើញ​តួនាទី​កាន់តែ​សំខាន់ របស់​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​ក្នុង​ការរក្សា​ចីរភាព នៃ​កំណើន​សេដ្ឋកិច្ច និង​ជំរុញ​ផ្លែផ្កា​នៃ​ការអភិវឌ្ឍន៍​សង្គម​-​សេដ្ឋកិច្ច​ប្រកបដោយ​បរិយាប័​ន្ន​។​សម្តេច​តេជោ​បន្តទៀតថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់ចេញ​នូវ​គោលនយោបាយ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ២០២០-២០៣០ ក្នុង​គោលបំណង​កសាង​នូវ​មូលដ្ឋាន​គ្រឹះ សម្រាប់​ចាប់យក​ផលិតផល​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា ក៏ដូចជា​សម្រាប់​ចូលរួម​ក្នុង​ដំណើរការ​បង្កើត បច្ចេកវិទ្យា​ថ្មី​ប្រកប​ដោយ​នវានុវត្តន៍​នាពេល​អនាគត​។​

​សម្តេច​តេជោ ហ៊ុន សែន មានប្រសាសន៍ថា រាជរដ្ឋាភិបាល​បាន​ដាក់ចេញ​នូវ “​ផែនទី​បង្ហាញផ្លូវ​ស្តីពី​ការអភិវឌ្ឍ​ជំនាញ​នៅ​កម្ពុជា ២០២២-២០៣៥” និង​របៀបវារៈ​ស្រាវជ្រាវ​ជាតិ ២០២៥ ក្នុង​គោលបំណង​ចូលរួម​ដោះស្រាយ​បញ្ហា​ប្រឈម និង​បង្កើត​កាលានុវត្តភាព​ជូន​វិស័យ សាធារណៈ វិស័យ​ឯកជន និង​ប្រជាជន​កម្ពុជា​។ កម្ពុជា​នឹង​ទទួលបាន​កាលានុវត្តភាព​ការងារ​ថ្មី ដែល​ជា​ផល​នៃ​របកគំហើញ​នូវ​បច្ចេកវិទ្យា​ថ្មី ស្រប​តាម​ពាក្យស្លោក «​បច្ចេកវិទ្យា​ថ្មី កាលានុវត្តភាព​ការងារ​ថ្មី​»​។​

​សម្តេច​តេជោ​បាន​ថ្លែងថា តាមរយៈ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ជាពិសេស​ក្រុម​ប្រឹក្សាជាតិ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ រាជរដ្ឋាភិបាល​បាន​ដាក់ចេញ​ផែនទី​បង្ហាញផ្លូវ​បច្ចេកវិទ្យា​អាទិភាព​ចំនួន ៣ គឺ ១).​ផែនទី​បង្ហាញផ្លូវ​បច្ចេកវិទ្យា​កសិកម្ម ២).​ផែនទី​បង្ហាញផ្លូវ​បច្ចេកវិទ្យា អប់រំ និង​៣). ផែនទី​បង្ហាញផ្លូវ​បច្ចេកវិទ្យា​សុខាភិបាល​។​

​រាជរដ្ឋាភិបាល ក៏​កំពុង​ត្រៀម​ដាក់​ចេញ​នូវ​ផែនទី​បង្ហាញផ្លូវ​បច្ចេកវិទ្យា​អាទិភាព ចំនួន​៣​បន្ថែមទៀត គឺ ១). ផែនទី​បង្ហាញផ្លូវ​បច្ចេកវិទ្យា​ថាមពល ២).​ផែនទី​បង្ហាញផ្លូវ​បច្ចេកវិទ្យា​ទេសចរណ៍ និង​៣). ផែនទី​បង្ហាញផ្លូវ​បច្ចេកវិទ្យា​ឌីជីថល ដែល​ដើរតួនាទី​ជា​ត្រីវិស័យ សម្រាប់​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ ដៃគូ​អភិវឌ្ឍ សហគ្រាស​ឯកជន និង​ប្រជាជន​កម្ពុជា ក្នុងការ​ធ្វើ​ផែនការ​ឱ្យ​មាន​សង្គតិភាព រៀបចំ​យុទ្ធសាស្ត្រ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ ចាប់​យក​បច្ចេកវិទ្យា ឱ្យបាន​ត្រឹមត្រូវ និង​អភិវឌ្ឍ​ផលិតផល​បច្ចេកវិទ្យា​ឱ្យបាន​សមស្រប​តាម​តម្រូវការ​ជាក់ស្តែង​របស់​កម្ពុជា​៕​

 

Filed in: ព័ត៌មានជាតិ