​លោក​តុ​ប​កក្តដា​ដឹកនាំ​មន្ត្រី​បរិស្ថាន​ចុះ​បង្ក្រាប​បទល្មើស​ព្រៃឈើ​៤​ចំនុច​ក្នុង​តំបន់​ព្រៃ​ប្រមូល​បាន​ឈើ​៤៧​ម៉ែត្រគូប​និង​ម៉ាស៊ីន​ត្រង់ទ័​ន័រ​២០​គ្រឿង​

កំពង់ធំ ៖ ឈើ​ចំនួន​៤៧​ម៉ែត្រគូប និង​ម៉ាស៊ីន​ត្រង់ទឺន័រ ២០​គ្រឿង ត្រូវបាន​ដឹក​បញ្ជូន​មក​រក្សាទុក​នៅ​មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ធំ ក្រោយពី​បាន​បង្ក្រាប​នៅក្នុង​តំបន់​ព្រៃ​ឡង់​. ក្នុង​ទឹកដី ស្រុក​សណ្តាន់ ខេត្ត​កំពង់ធំ កាលពី​ព្រឹក​ថ្ងៃទី​១២ ខែ​កញ្ញា​ឆ្នាំ​២០១៦​។​

​លោក តុ​ប កក្ត​ដា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ធំ បានឲ្យដឹងថា ក្រោយ​ពី​ក្រសួង​បរិស្ថាន​បានប្រគល់​ការងារ​អភិរក្ស​និង​ទ​បើ​ស្កាត់​ការកាប់​រុក​រាន្ទ​បំផ្លាញ​ព្រៃឈើ នៅក្នុង​តំបន់​ព្រៃ​ឡង់ និង​ដាក់បទបញ្ជា​ដោយ ឯកឧត្តម អ៊ុត​សំអន អភិបាល​ខេត្ត​កំពង់ធំ និង​ជា​ប្រធាន​គណះបញ្ជការ​ឯកភាព​ខេត្ត​កំពង់ធំ ឲ្យ​ទប់ស្កាត់​និង​បង្ក្រាបប​ទ​ល្មើស​ព្រៃឈើ​ក្នុង​ភូមិសាស្ត្រ​គ្រប់គ្រង​ដោយ​មន្ទីរ​បរិស្ថាន លោក​បាន​ដឹកនាំ​កម្លាំង ចុះបង្ក្រាប​ចាប់តាំងពី​ថ្ងៃ​ទី​១៨ ខែ​សហា​ឆ្នាំ​២០១៦​រហូត​ដល់​ថ្ងៃ​ទី​១០ ខែ​កញ្ញា​ឆ្នាំ​២០១៦ សរុប​ចំនុច ៤​ចំនុច ក្នុងនោះ​មាន ចំនុច​ច្រក​តោ ចំនុច​អូ​ងា​វ ចំនុច​ព្រះអាទិត្យ និង​ចំនុច​ស្រែព្រីង ហើយ​បាន​ប្រមូល​លទ្ធផល​ការងារ​ដែល​បង្ក្រាប​បាន មាន​ឈើ​តាប់ ឈើ​ក្តា សរុប​ចំនួយ​៤៧​ម៉ែត្រគូប និង​ម៉ាស៊ីន​ត្រង់ទឺន័រ​ចំនួន​២០​គ្រឿង​ដោយ​ដឹក​យក​មក​រក្សាទុក​នៅ​មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ធំ ។​

​លោក តុ​ប កក្ត​ដា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ធំ បានបញ្ជាក់​ថា ក្រោយ​ពី​មន្ត្រី​របស់​កម្លាំង​បរិស្ថាន​បាន​ធ្វើ​សកម្មភាព​ចុះ​បង្ក្រាប​ដូច​ភ្លៀងរលឹម​រួចមក ក៏​សង្កេតឃើញ​ថា បទល្មើស​នៅ​ក្នុង​ព្រៃ​ឡ​ង់ មាន​ការថយចុះ គួរអោយកត់សម្គាល តែ​ផ្ទុយទៅវិញ​បែរជា​មាន​បទល្មើស​មាន​ការកើនឡើង នៅ​ផ្នែក​ខាងក្រៅ​ជុំវិញ​ព្រៃ​ឡង់ ដែល​មិន​ស្ថិតនៅក្នុង​ដែន​គ្រប់​គ្រង់​របស់​មន្ទីរ​បរិស្ថាន ដូច្នេះ​លោក តុ​ប កក្ត​ដា​បាន​សំណូមពរ​ឲ្យកម្លាំង​សមត្ថកិច្ច​ទាំងអស់ ជួយ​គ្នា​ទប់ស្កាត់​បង្ក្រាប​បទល្មើស​ផង ។​

​មហាជន​បាន​រីករាយ​ស្វាគមន៍ ចំពោះ​ចំណាត់ការ​របស់​ឯកឧត្តម អ៊ុត សំអន​អភិបាល​ខេត្ត​កំពង់ធំ និង​លោក តុ​ប កក្ត​ដា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ធំ ដែល​បាន​ពុះពារ​អស់ពី​កំលាំងចិត្ត​កំលាំងកាយ ដើម្បី​ថែរក្សា​និង ទប់ស្កាត់​បទល្មើស​ព្រៃឈើ​. នៅក្នុង​ព្រៃ​ឡង់​៕

 

IMG-20160914-WA0012 IMG-20160914-WA0014 IMG-20160914-WA0011

Filed in: ខេត្តកំពង់ធំ

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.