ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

​សាខា​កាកបាទក្រហមកម្ពុជា រួម​នឹង​អាជ្ញាធរ​ស្រុក ចុះសួរសុខទុក្ខ និង​នាំយក​អំណោយ​មនុស្សធម៌ ជូន​ក្រុម​គ្រួសារ​រងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់​ចំនួន​០៦ គ្រួសារ នៅ​ស្រុក​សាលា​ក្រៅ​

​សាខា​កាកបាទក្រហមកម្ពុជា រួម​នឹង​អាជ្ញាធរ​ស្រុក ចុះសួរសុខទុក្ខ និង​នាំយក​អំណោយ​មនុស្សធម៌ ជូន​ក្រុម​គ្រួសារ​រងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់​ចំនួន​០៦ គ្រួសារ នៅ​ស្រុក​សាលា​ក្រៅ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​ប៉ៃលិន​÷ នៅ​ថ្ងៃ​អាទិត្យ ៥​កើត ខែ​ចេត្រ ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​.២៥៦៦ ត្រូវ​នឹង​ថ្ងៃទី ២៦ ខែ មីនា ឆ្នាំ ២០២៣ លោក​ឧកញ៉ា ឡោ ស៊ុន​ជាង ប្រធាន​គណៈកម្មាធិការ​អនុសាខា​ស្រុក​សាលា​ក្រៅ បាន​ដឹកនាំ អនុប្រធាន សមាជិក​គណៈកម្មាធិកា​រ​អនុសាខា​ស្រុក និង​មាន​ការអញ្ជើញ​ចូលរួម​ពី លោក សៀ សុខុម អភិបាល​ស្រុក​សាលា​ក្រៅ ក្រុមការងារ​ចុះ​ពង្រឹង​មូលដ្ឋាន អាជ្ញាធរ​មូលដ្ឋាន យុវជន ស​.​ស​.​យ​.​ក ស្រុក ចំនួន ២៣ នាក់ ស្រី ៣ នាក់ ចុះសួរសុខទុក្ខ និង​នាំយក​អំណោយ​មនុស្សធម៌ ជូន​ក្រុម​គ្រួសារ​រងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់ កាលពី​វេលា​ម៉ោង ១៤:៥២​នាទី​ល្ងាច នា​ថ្ងៃ​ទី ២៥ ខែ​មីនា ឆ្នាំ​២០២៣ ចំនួន ៦ ខ្នង​ផ្ទះ ។​

​ក​) ភូមិ​ស្រះ​ពីរ ឃុំ​អូរអណ្តូង ស្រុក​សាលា​ក្រៅ
១/​មេ​គ្រួសារ​ឈ្មោះ រ៉េត រុំ ភេទ​ប្រុស ផ្ទះ​ឈើ​ទំហំ​(៥​ម​x៨​ម​) របើក​ស័ង្កសី​អស់​ទាំងស្រុង ទទួលបាន​ស័ង្កសី​ចំនួន ៣៥ សន្លឹក​។
២/ មេ​គ្រួសារ​ឈ្មោះ ម៉ែន ធា ភេទ​ប្រុស ទំហំ​ផ្ទះ​(៥​ម​x៧​ម​) របើក​សង្ក័សី ទទួលបាន​ស័ង្កសី​ចំនួន ២៩ សន្លឹក
៣/ មេ​គ្រួសារ​លោក ផន ធុន ភេទ​ប្រុស ផ្ទះ​ទៀម​សង់​និង​ប្រក់​ពី​ស័ង្កសីរ​បើក​អស់ ទទួលបាន​ស័ង្កសី​ចំនួន ៥​សន្លឹក​។

​ខ​) ភូមិ​ទួល​ខ្ពស់ ឃុំ​ស្ទឹងត្រង់ ស្រុក​សាលា​ក្រៅ​
១/ មេ​គ្រួសារ អ៊ូ ថៃ​សាន ភេទ​ប្រុស ទំហំ​ផ្ទះ​(៥​ម​x៤​ម​) របើក​ស័ង្គសី​អស់ ទទួលបាន​ស័ង្កសី​ចំនួន ៩​សន្លឹក​
២/​មេ​គ្រួសារ គ្រឿម សឹង ភេទ​ប្រុស ផ្ទះ​ទំហំ​(៥​ម​x៦​ម​) របើក​ស័ង្កសី​អស់ ទទួលបាន​ស័ង្កសី​ចំនួន ៤​សន្លឹក​
៣/​មេ​គ្រួសារ មាន ចាន់ ភេទ​ប្រុស ផ្ទះ​ទំហំ​(៥​ម​x៦​ម​) របើក​ស័ង្កសី​អស់​ទទួលបាន​ស័ង្កសី ៣​សន្លឹក ។​

អំណោយ​ដែល​ចែកជូន​ក្នុង​មួយ​គ្រួសារ​ទទួលបាន​៖ អង្ករ ២៥ គ​.​ក្រ ទឹក​សុទ្ធ ៥ យួរ និង​ថវិកា ១០០,០០០ រៀល (​មួយ​រយ​ពាន់​រៀល​គត់​) និង​ចែក​ជូន​ថវិកា​ប្រជា​ការពារ​ភូមិ ចំនួន ៥ នាក់ ក្នុង​មួយម្នាក់ៗ​ទទួលបាន​ថវិកា ២០,០០០​រៀល (​ម្ភៃ​ពាន់​រៀល​គត់​)​។​

​ក្នុង​ឱកាស​នេះ លោក​ឧកញ៉ា​ប្រធាន​អនុសាខា​ស្រុក បាន​ពាំនាំ​ប្រសាសន៍​ផ្តាំផ្ញើ​សួរ​សុខ ទុក្ខ​ពី​សំណាក់ លោកជំទាវ​បណ្ឌិត បាន ស្រីមុំ ប្រធាន​គណៈកម្មាធិការ​សាខា ក​ក្រក ខេត្ត​ប៉ៃលិន ដែល​ជានិច្ចកាល លោក​តែងតែ​យកចិត្តទុកដាក់​គិតគូរ​ពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​។​

Filed in: ព័ត៌មានជាតិ