ទាន់ហេតុការណ៍
ស្នាដៃកូនខ្មែរ៖ផ្សារទំនើបខ្មែរ ជីប ម៉ុង ២៧១ មេហ្គា ម៉ល បានសហការជាមួយដៃគូពាណិជ្ជកម្មថ្មីៗចំនួន ៣ រួមមានសាលារៀនលំដាប់អន្តរជាតិ==>ក្រុមហ៊ុនជាង៣៦ មកពីជប៉ុន ចាប់អារម្មណ៍ វិនិយោគនៅកម្ពុជា ទោះបីសន្ទុះ​វិនិយោគទុន​ជប៉ុន​មិន​ស្ទុះ​ខ្លាំង​ដូច​ជា​ចិនក៏ដោយ==>សហរដ្ឋអាម៉េរិក នឹងបន្តគាំទ្រកម្ពុជាឱ្យក្លាយជាប្រទេសដ៏រឹងមាំ ឯករាជ្យ និងមានភាពធន់ នេះតាមរយះទំព័រហ្វេសប៊ុកផេកស្ថានទូតអាម៉េរិកប្រចាំកម្ពុជា==>អតីតឧត្តមសេនីយ៍ត្រី (ផ្កាយ១) សម្បត្តិ កុសល ធ្លាប់ជាស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ ជាប់គុក៦ឆ្នាំ កម្មផលប្តឹងចាប់ម្ចាស់បំណុល==>ខ្សែធំមែនឃុបឃិតគ្នាបើកសង្វៀនជលមាន់ខុសច្បាប់ឲ្យពលរដ្ឋខ្មែរចូលលេងដោយសរី​ សមត្ថកិច្ចក្រុងប៉ោយប៉ែត​ មើលរំលង និងមិនបង្រ្កាប==>សម្តេច​តេ​ជោ ហ៊ុន សែន៖លទ្ធផល​នៃ​កិច្ចព្រមព្រៀង​សន្តិភាព កម្ពុជា​-​ថៃ គឺជា​ការ​ប្រមូល​ផល​ដើមរដូវ​នៃ​យុទ្ធសាស្ត្រ​ស្ងាត់ តែ​មិន​ស្ងៀម​របស់​រាជរដ្ឋាភិបាល==>បញ្ជូននាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ពោធិ៍​អង្គ្រង ទៅតុលាការ ករណីបាញ់ប្រហាបាត់បង់​អាយុជីវិតក្មេងប្រុស១៧​ឆ្នាំ==>ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក ដឹកនាំមន្ត្រីថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរ ចុះពិនិត្យស្ថានភាពទឹកនៅចំណុចស្ថានីយបូមទឹកហ៊ុនសែនទី២២ និងទី២៣ ព្រមទាំងប្រឡាយ៧៨ នៃតំបន់អាងទឹកទន្លេបាទី==>សម្តេចតេជោ ហ៊ុន សែន អញ្ជើងជាអធិបតីភាព ក្នុងមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជា ដែលនឹងរៀបចំនៅថ្ងៃទី២៩ ខែកញ្ញា ខាងមុខនេះ==>ខេត្តរតនគិរី ស្ថានភាព​កម្ពស់​ទឹក​ទន្លេស្រែពក​លំ​ផាត់ ព្រឹក​ថ្ងៃ​ទី​២៦ ខែកញ្ញា​នេះ មាន​កម្ពស់​ទឹក ១៣,៦៧​ម៉ែត្

ប្រជាពលរដ្ឋ​ចំនួន​០៥​គ្រួសារ​ទទួល​អំណោយ​មនុស្សធម៌ សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​ប៉ៃលិន​ដោយសារ​រងគ្រោះ ខ្សល់​កន្ទ្រា​ក់ នៅ​សាលា​ក្រៅ​

ប្រជាពលរដ្ឋ​ចំនួន​០៥​គ្រួសារ​ទទួល​អំណោយ​មនុស្សធម៌ សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​ប៉ៃលិន​ដោយសារ​រងគ្រោះ ខ្សល់​កន្ទ្រា​ក់ នៅ​សាលា​ក្រៅ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ខេត្ត​ប៉ៃលិន​÷ កាលពី​ថ្ងៃ​ពុធ ១​កើត ខែ​ចេត្រ ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​.២៥៦៦ ត្រូវ​នឹង​ថ្ងៃទី ២២ ខែ មីនា ឆ្នាំ ២០២៣ ដោយ​មាន​ការចង្អុល​ដឹកនាំ​ពី​លោកជំទាវ​បណ្ឌិត បាន ស្រីមុំ ប្រធាន​គណៈកម្មាធិការ​សាខា ក​ក្រក ខេត្ត​ប៉ៃលិន លោកជំទាវ ពៅ សុខ អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​សាខា បាន​ដឹកនាំ ក្រុម​ប្រតិបត្តិ​សាខា ប្រធាន អនុប្រធាន​គណៈកម្មាធិកា​រ​អនុសាខា​ស្រុក និង​មាន​ការចូលរួម​ពី អាជ្ញាធរ​មូលដ្ឋាន ចំនួន ២១ នាក់ ស្រី ៤ នាក់ ចុះសួរសុខទុក្ខ និង​នាំយក​អំណោយ​មនុស្សធម៌ ជូន​ក្រុម​គ្រួសារ​រងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់ កាលពី​វេលា​ម៉ោង ១៥:៤០​នាទី​ល្ងាច​នា​ថ្ងៃ​ទី ២១ ខែ​មីនា ឆ្នាំ​២០២៣ ចំនួន ៥ ខ្នង​ផ្ទះ

១.​មេ​គ្រួសារ​ឈ្មោះ សួស សល់​ឥត​ផល ភេទ​ប្រុស អាយុ ៦២ ឆ្នាំ ផ្ទះ​ទំហំ ៤×៦ ម៉ែត្រ ខ្យល់​កន្ត្រាក់​របើក​ដំបូល​ស័ង្កសី ទទួលបាន​ស័ង្កសី​ចំនួន ១២ សន្លឹក ស្ថិថា​ត​ក្នុងភូមិ កំពង់ចម្លង​ក្រោម ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​

២-​មេ​គ្រួសារ​ឈ្មោះ ធឹ​ក ទិ​ត្យ ភេទ​ប្រុស អាយុ ៥៤​ឆ្នាំ ផ្ទះ​ទំហំ ៦×៨ ម៉ែត្រ ខ្យល់​កន្ត្រាក់​របើក​ដំបូល​ស័ង្កសី ទទួលបាន​ស័ង្កសី​ចំនួន ១៤ សន្លឹក ស្ថិតក្នុង​ភូមិ កោះ​កែវ ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​

៣-​មេ​គ្រួសារ​ឈ្មោះ ជូ មួក ភេទ​ប្រុស អាយុ ៦៥ ឆ្នាំ ផ្ទះ​ទំហំ ៤×៦ ម៉ែត្រ ខ្យល់​កន្ត្រាក់​របើក​ដំបូល​ស័ង្កសី ទទួលបាន​ស័ង្កសី​ចំនួន ១២​សន្លឹក ស្ថិតក្នុង​ភូមិ កោះ​កែវ ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​

៤.​មេ​គ្រួសារ​ឈ្មោះ ភិន ទូច ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ ផ្ទះ​ទំហំ ៥×៧ ខ្យល់​កន្ត្រាក់​របើក​ដំបូល​ស័ង្កសី ទទួលបាន​ស័ង្កសី​ចំនួន ២៥​សន្លឹក ស្ថិតក្នុង​ភូមិ ស្រែ​អន្ទ្រាក់ ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​

៥.​មេ​គ្រួសារ​ឈ្មោះ ដៀវ ដឿ​ន ភេទ ប្រុស អាយុ ៦០​ឆ្នាំ ផ្ទះ​ទំហំ ៥×៦ ខ្យល់​កន្ត្រាក់​របើក​ដំបូល​ស័ង្កសី ទទួលបាន​ស័ង្កសី​ចំនួន ១៥​សន្លឹក ស្ថិតក្នុង​ភូមិ ស្រែ​អន្ទ្រាក់ ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។​
​អំណោយ​ដែល​ចែកជូន​ក្នុង​មួយ​គ្រួសារ​ទទួលបាន​៖ អង្ករ ២៥ គីឡូក្រាម ទឹក​សុទ្ធ ៥ យួរ និង​ថវិកា ១០០,០០០ រៀល (​មួយ​រយ​ពាន់​រៀល​គត់​) ។​

​ក្នុង​ឱកាស​នេះ លោកជំទាវ​អនុប្រធាន​អចិន្ត្រៃយ៍​សាខា បាន​ពាំនាំ​ប្រសាសន៍​ផ្តាំផ្ញើ​សួរ​សុខ ទុក្ខ​ពី​សំណាក់ លោកជំទាវ​បណ្ឌិត បាន ស្រីមុំ ប្រធាន​គណៈកម្មាធិការ​សាខា ក​ក្រក ខេត្ត​ប៉ៃលិន ដែល​ជានិច្ចកាល លោក​តែងតែ​យកចិត្តទុកដាក់​គិតគូរ​ពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ ៕

 

Filed in: ព័ត៌មានជាតិ