ទាន់ហេតុការណ៍
ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ==>រដ្ឋមន្ត្រីក្រសួងការងារ ជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស==>PMខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនជនសង្ស័យ​៦​នាក់ បទល្មើសធាក់​ប្លន់​យក​ម៉ូតូ​ និង​ប្រើប្រាស់​គ្រឿងញៀន ទៅ​តុលាការ==>រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ឯ.ឧ ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេសថ្នាក់ក្រសួង និងមន្ទីរ ទៅពិនិត្យការដ្ឋានសាងសង់ផ្លូវ ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាតចំនួន ១កំណាត់ នៅក្នុងខេត្តព្រះវិហារ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតី បិទការប្រកួត ពានរង្វាន់បាល់ទាត់មិត្តភាព តំណាងយុវនិស្សិតខេត្តបន្ទាយមានជ័យ រៀននៅរាជធានីភ្នំពេញ ដោយបង្ហាញនូវអត្ថន័យជាច្រើន ក្នុងការរៀបចំការប្រកួត (Video)

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតី បិទការប្រកួត ពានរង្វាន់បាល់ទាត់មិត្តភាព តំណាងយុវនិស្សិតខេត្តបន្ទាយមានជ័យ រៀននៅរាជធានីភ្នំពេញ ដោយបង្ហាញនូវអត្ថន័យជាច្រើន ក្នុងការរៀបចំការប្រកួត (Video)
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

នា​រសៀល​ថ្ងៃ​ទី ១៩ ខែ មីនា ឆ្នាំ​២០២៣ នៅ​បរិវេណ​វិទ្យាល័យ​បាក់​ទូក មាន​ប្រារព្ធ​កម្មវិធី​បិទ​ការប្រកួត ដណ្តើម​ពានរង្វាន់​បាល់ទាត់​មិត្តភាព តំណាង​យុវ​និស្សិត​ខេត្តបន្ទាយមានជ័យ រៀន​នៅ​រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ និង ឯកឧត្តម ឧត្តមសេនីយ៍ឯក ឡាយ គឹម​លី នាយខុទ្ទកាល័យ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និង​ជា​អគ្គលេខាធិការរង នៃ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ជាតិ ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ព្រមទាំង​មាន​ការចូលរួម​ពី សំណាក់ ឯកឧត្តម លោក លោកស្រី គណៈអធិបតី ភ្ញៀវកិត្តិយស ដ៏ទៃទៀត​យ៉ាងច្រើន​កុះករ​។​

​ជា​លទ្ធផល​នៃ​ការប្រកួត​ក្នុងចំណោម​ក្រុមកីឡា​តំណាង​០៩​ក្រុង​ស្រុក នៃ​ខេត្ត​បន្ទាយមានជ័យ ម្ចាស់​ជ័យលាភី​លេខ​១ បាន​ទៅ​លើ​ក្រុម​កីឡាករ ស្រុក​ម៉ាឡៃ​, លេខ​២ បាន​ទៅ​លើ​ក្រុម​កីឡាករ ក្រុង​សិរីសោភ័ណ និង​លេខ ៣ បាន​ទៅ​លើ​ក្រុម​កីឡាករ ក្រុង​ប៉ោយប៉ែត​។​

​ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​លើកឡើង​ថា ពានរង្វាន់​បាល់ទាត់​មិត្តភាព តំណាង​យុវ​និស្សិត ខេត្ត​បន្ទាយមានជ័យ​នេះ បាន​បង្កើតឡើង​ក្រោម​គំនិត​ផ្តួចផ្តើម​ដ៏​ខ្ពង់ខ្ពស់​ពី ឯកឧត្តម នាយ​ឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន និង​មាន​ការគាំទ្រ​ពី ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា ប្រធាន​សហព័ន្ធ បាល់ទាត់​កម្ពុជា រី​ឯ​ក្នុង​នាម​ឯកឧត្តម​ផ្ទាល់ បាន​ធានា​ឧបត្ថម្ភ​រាល់​ការចំណាយ​ទាំងស្រុង​នៅ​គ្រប់​ការប្រកួត ដែល​ក្នុងឆ្នាំនេះ គឺ​ជា​កម្មវិធី​លើក​ទី​៤​ហើយ ខណៈ​ដែល​បច្ចុប្បន្ន​មាន​និស្សិត​ខេត្តបន្ទាយមានជ័យ កំពុង​ស្នាក់នៅ​និង​រៀនសូត្រ នៅ​រាជធានី ភ្នំពេញ មាន​រហូត​ដល់​ចំនួន 3,792​នាក់​។ ឯកឧត្តម សូម​សម្តែង​ការកោតសរសើរ​យ៉ាង​ក្រៃលែង ចំពោះ​គណកម្មការ រៀបចំ​ការប្រកួត និង​ក្រុម​កីឡាករ ដែល​បាន ចូលរួម​ដំណើរការ​កម្មវិធី​មួយ​នេះ​រហូត​បញ្ចប់​ដោយ​ជោគជ័យ និង​សូម សម្តែង​នូវ​អារម្មណ៍ មនោសញ្ចេតនា​ជ្រាលជ្រៅ ចាត់ទុក​ការរៀបចំ​ការប្រកួត​មួយ​នេះ គឺ​ពិតជា​មាន​អត្ថន័យ​ខ្លាំងណាស់ ព្រោះ​វា​មិន​ត្រឹមតែ បាន​នាំមក​នូវ សុខភាព​ប៉ុណ្ណោះ​ទេ គឺ​ថែមទាំង​នាំ​មក​ជាមួយ នូវ​មនោសញ្ចេតនា​ផ្សារភ្ជាប់ នឹក​ដល់ ស្រុកកំណើត ព្រមទាំង សាមគ្គីភាព មិត្តភាព ហើយក៏​ជា មាគ៌ា​មួយ ជួយ​ឲ្យ​យុវវ័យ ជៀស​ឆ្ងាយ​អំពី អំពើ​អបាយមុខ គ្រប់​ប្រភេទ​ជាពិសេស ជៀស​ឆ្ងាយ​ពី គ្រឿងញៀន និង​ជា​ស្ពាន ឆ្ពោះទៅ​រក​អាជីព​ការងារ ប្រកប​ដោយ​កិត្តិយស ជា​ឱកាស​បង្កើត​នូវ​មនោសញ្ចេតនា​ស្និទ្ធស្នាល​មួយ រវាង​យុវវ័យ ដែល​រៀន​នៅ​សាលា​ផ្សេងគ្នា ស្រុក​ផ្សេងគ្នា បាន​មក​ស្គាល់ រាប់អាន​គ្នា​ប្រៀបដូចជា បងប្អូន​សាច់ញាតិ ផងដែរ​។

​ឯកឧត្តម បាន​មានប្រសាសន៍​បន្ថែម​ថា គាប់​ជួន​ណាស់ យើង​នៅ​ខ្វះ​តែ​៤៧​ថ្ងៃ រាប់​ថយ​ក្រោយ​ទៀត​ប៉ុណ្ណោះ នឹង​ឈាន​ដល់​ព្រឹត្តិការណ៍​ស៊ី​ហ្គេម លើក​ទី​៣២ និង​អាស៊ាន ប៉ា​រ៉ា ហ្គេម លើក​ទី​១២ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ ក្នុង​ឆ្នាំ​២០២៣ ដូច្នេះ​ការរៀបចំ​ការប្រកួត របស់​យើង នា​ឱកាស​នេះ គឺ​អាច​និយាយបាន​ថា ជា​ផ្នែក​មួយ​ជួយ​បង្ហាញ​នូវ ការគាំទ្រ ព្រឹត្តិការ​ដ៏​អស្ចារ្យ របស់​ជាតិ​យើង​នា​ពេលខាងមុខ ហើយក៏​ជា​ការរួមចំណែក បង្ហាញ​នូវ​ការរីកចម្រើន លើ​វិស័យ​កីឡា បាល់ទាត់​កម្ពុជា បន្ទាប់ពី​បាន​ចាប់ផ្តើម​ឡើង​ដោយ​បាតដៃ​ទទេ ក្រោយ​របប ៣​ឆ្នាំ ០៨​ខែ និង​២០​ថ្ងៃ ដែល​ការរីកចម្រើន​ទាំងនេះ ក៏​ដោយសារ​មាន​ការដឹកនាំ ដ៏​ឈ្លាស​វៀងវៃ របស់ សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​សម្តេច​តេជោ ជា​ស្ថាបនិក នយោបាយ ឈ្នះ ឈ្នះ ជា​មគ្គុទ្ទេសក៍​ឯក ដែល​បាន នាំមក​នូវ សន្តិភាព និង​ការឯកភាព​ជាតិ​ពេញលេញ​ដែល​កម្ពុជា​ពុំ​ធ្លាប់​មាន​ជាង​៥០០​ឆ្នាំ ក្រោយ​សម័យ​អង្គរ ជា​មេដឹកនាំ​ដ៏​ឆ្នើម ដែល​បាន​ដឹកនាំ​កម្ពុជា ឲ្យមាន​ការរីកចម្រើន លើ​គ្រប់​វិស័យ មាន​កិត្តិ​ស័ព្ទ ល្បាញ​ល្បី​លើ​ពិភពលោក ជាពិសេស​ក្នុង​កាលៈទេសៈ​ប្រឈម​ជា​មួយ សភាពការណ៍​រាតត្បាត នៃ​ជំងឺ​ឆ្លងកូវី​ដ​-១៩ ដែល​បាន​កើតឡើង នា​ពេល​ថ្មីៗ​នេះ សម្តេច​តេជោ​បានដាក់ចេ​ញ​នូវ​វិធានការ អន្តរាគមន៍​ជា​ច្រើន​និង​មាន​ប្រសិទ្ធិភាព ក្នុង​ការប្រឆាំង កូវី​ដ​-១៩ បាន​ស្តារ​នូវ ស្ថានភាព​កម្ពុជា ឲ្យ​វិល​មក​រក​ភាពប្រក្រតី យ៉ាង​ឆាប់រហ័ស ទើប​យើង​មានឱកាស រៀបចំ​កម្មវិធី ជួបជុំ​ផ្សេងៗ ជាថ្មី ឡើងវិញ​យ៉ាង​សប្បាយរីករាយ​។​

​ឆ្លៀត​ក្នុង​ឱកាស​នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏​បាន​សម្តែង​នូវ​ការគោរព​ដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត ប្រកប​ដោយ​គារវភក្តី ដ៏​ស្មោះ​អស់ពី​ដួងចិត្ត ប្រកាស​គាំទ្រ យ៉ាង​ពេញទំហឹង សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន ជា​បេក្ខភាព​នាយក​រដ្ឋមន្ត្រី សម្រាប់​នីតិកាល ទី​៧​នៃ​រដ្ឋសភា និង​គាំទ្រ ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត ជា​បេក្ខភាព នាយករដ្ឋមន្ត្រី សម្រាប់​ពេល​អនាគត​៕

 

Filed in: ព័ត៌មានជាតិ