​បែកធ្លាយ​រឿងអាស្រូវ​ថ្មី​ចំនួន​បី​ទៀត​ហើយ​របស់លោក​ប្រធាន​មន្ទីរ​សុខាភិបាល កែវ រដ្ឋា​

ស្វាយរៀង ៖ ប្រភពពីរ​មន្ត្រី​ប្រតិបត្តិ​រមាស​ហែក​បាន​បង្ហើប​ឲ្យ​អ្នកយកព័ត៌មាន ដឹងថា ឈ្មោះ ហេង ស៊ីវ​ម៉ី ភេទ​ស្រី ជា​វេជ្ជបណ្ឌិត មានឈ្មោះ​ចូល បំរើ​ការងារ​នៅ ការិយាល័យ​សុខាភិបាល​ស្រុក​ប្រតិបត្តិ​រមាសហែក  ចាប់​តាំង​ខែ​មេសា ឆ្នាំ​២០១៣ ។​

​តាម​ការ បញ្ជាក់ របស់លោក ភា​វ សុ​សុត្តា ប្រធានការិយាល័យ​សុខាភិបាល​ស្រុក​ប្រតិបត្តិ​រមាសហែក ថា ឈ្មោះ ហេង ស៊ីវ​ម៉ី គ្រាន់តែ​មក​បង្ហាញខ្លួន មិនដែល​ឃើញ​មក​ធ្វើការ​ទេ ហើយ​បាន​សុំ​ផ្ទេរ​ទៅ​.​បំរើ​ការងារ នៅ​មន្ទីរ សុខាភិបាល ខេត្ត​នៅ​ថ្ងៃទី ២ កញ្ញា ឆ្នាំ​២០១៣ តែ​គ្មាន​សេចក្ដីសំរេច អនុញ្ញាត្ត អោយ​ផ្ទេរ​ទេ ហើយ​លឺដំណឹង​ថា​ព្យូរ​ក្របខណ្ឌ (​គ្មាន ប្រកាស​របស់​ក្រសួង​សុខាភិបាល​អនុញ្ញាត្ត​អោយ ព្យូរ​ក្រប​ខណ្ឌ​ទៅដល់​ការិយា​ល័យ​សុខាភិបាល​ស្រុក ប្រតិបត្តិ​រមាសហែក​) ដោយ​មិន​ទាន់​បាន​ក្រប​ខណ្ឌ ពេញ​សិទ្ធ ។​

​នៅ​ថ្ងៃ​ទី ២១ ខែ មិថុនា ២០១៦ ការិយាល័យ សុខាភិបាល​ស្រុក​ប្រតិបត្តិ​រមាស​ហែក​បាន​ទ​ទូល លិខិត​លេខ​៧១៧​ម​សខ​ចុះ​ថ្ងៃ​ទី ២៣ ធ្នូ ២០១៥ របស់​មន្ទីរ​សុ ខា​ភិបាល​ខេត្ត​ស្វាយរៀង ស្ដីពី​ការ​អនុញ្ញាត្ត អោយ ឈ្មោះ ហេង ស៊ីវ​ម៉ី ផ្ទេរ​មក​បំរើ​ការងារ​នៅ​ការិយាល័យ បច្ចេកទេស​នៃ​មន្ទីរ​សុខាភិបាល​ខេត្ត​ស្វាយរៀង​ហើយ​ប្រាក់ខែ​របស់​គាត់​ប្រពន្ធ​លោក កែរ រដ្ឋា អ្នក​បើក​យក​ជា​រៀងរល់​ខែ​។

​ប្រភពពីរ​មន្ត្រី​សុខាភិបាល​ខេត្ត​ស្វាយរៀង ម្នាក់​ដោយ​មិន​បង្ហើប​ឈ្មោះ​បាន​អោយ ដឹងថា​
​ឈ្មោះ មាស ម៉ូ​និច ជា​វេជ្ជបណ្ឌិត បម្រើ​ការងារ​នៅ​ការិយាល័យ​សុខាភិបាល​បង្អែក​ជី​ភូ បាន​សុំ​ឈប់​នៅ​ថ្ងៃទី​26 ខែ​08 ឆ្នាំ 2015​មក​ម្លះ ដើម្បី​ទៅ​រស់នៅ​សហរដ្ឋអាមេរិក នៅ​មាន​ឈ្មោះ​បើក​ប្រាក់ខែ​ជា​រៀងរាល់​ខែ មកដល់​ថ្ងៃ​ទី​8​ខែ​9​ឆ្នាំ​2016  បាន​ឃើញ​លោក​អនុប្រធាន​ការិយាល័យ​រដ្ឋបាលសុ​ខា​ភិបាល​ខេត្ត​ឈ្មោះ​កុយ ធី ទើបតែ​យក​លិខិត​សុំ​ឈប់​របស់​ឈ្មោះ​មាស បូ​និច  មក​អោយ​ប្រធាន​មន្ទី​សុខាភិបាល​ខេត្ត​ឈ្មោះ កែវ រដ្ឋា ។​

​ប្រភព​ដដែល​បាន​បន្តទៀតថា  ប្រាក់ខែ​ដែល​បើក​ជា​រៀងរល់​ខែ​មកនេះ គឺ​បើក​តាម​កាត​ATM តែ​មិនដឹងថា​អ្នកណា​បើកប្រាក់​នោះទេ ហើយ លោក កែរ រដ្ឋា យក​បុគ្គលិក​ជាប់កិច្ចសន្យា ចំនួន ៥​នាក់​ទៅ​បំរើ​ការងារ​នៅ​គ្លីនិក​ឯកជន​របស់​លោក មិន​ដែល​មក​បំពេញ​ការងា​រ​ឡើយ ដោយ​គ្រាន់តែ​មក ចុះហត្ថលេខា លើ​បញ្ជី​វត្តមាន ពីរ បី​ថ្ងៃ​ឬ មួយ​អាទិត្យ​ម្ដង​តែប៉ុណ្ណោះ​៖​មានឈ្មោះ​ដូច​ខាងក្រោម​
1. ទ្បេង ផល   – ភេទ ប្រុស  ធ្វើ ការ នៅ គ្លីនឹក​ផាសុខភាព បា​វ៉ិត​
2. តាត ណា​រី  -​ភេទ​ស្រី នៅ គ្លីនឹក ផា​សុខភាព​ស្វាយរៀង​
3. វ៉ា ថា​រី – ភេទ ប្រុស បើក Ambulance​គ្លីនឹក ផា​សុខភាព​ស្វាយរៀង​
4. នូ ផាន្នី ភេទ​ប្រុស បើក Ambulance​គ្លីនឹក ផា​សុខភាព​ស្វាយរៀង​
5. សន ចំរើន ភេទ​ប្រុស បើក Ambulance គ្លីនឹក ផា​សុខភាព​ស្វាយរៀង​
៥ នាក់​នេះ​ជា​បុគ្គលិក​ជាប់កិច្ចសន្យា  មាន​ឈ្មោះ​នៅ​មន្ទីរ​សុខាភិបាល​ខេត្ត​ស្វាយរៀង តែ ធ្វើការ​នៅ​គ្លីនិក​ឯកជន របស់ លោក​ប្រធាន​មន្ទីរ​សុខាភិបាល កែរ រដ្ឋា​។

​ដោយឡែក​លោក​ប្រធាន​មន្ទីរ​សុខាភិបាល កែវ រដ្ឋា បាន​បកស្រាយ​បំភ្លឺ​អោយ​សារព័ត៌មាន​ដឹងថា រឿង​ទាំងនេះ​គេ​ដោះស្រាយ​ជិត​ចប់​ទៅហើយ ហើយ​អ្នកយកព័ត៌មាន​ចង់​ផ្សាយ​ធ្វើ​អ្វី​ទៀត ៕

 

Filed in: ខេត្តស្វាយរៀង

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!