​ក្រោម​ស្នាដៃ​ដឹកនាំ​របស់​លោក សំរិទ្ធ អន មេឃុំ​ជ្រៃវៀន​សម្រេចបាន​លទ្ធផល​ការងារ​ជាច្រើន​ក្នុង​ឃុំ​

ខេត្ត​កំពង់ចាម ៖ គួររំលឹកថា លោក សំរិទ្ធ អន គឺ​ជា​មេឃុំ​ជ្រៃ  វៀន មកពី​គណបក្ស​ប្រជាជន កម្ពុជា ជា​ថ្នាក់ដឹកនាំ​ប្រកបដោយ  ទេពកោសល្យ ឈ្លាសវៃ និង​ប៉ិន ប្រសព្វ​ក្នុង​ការដឹកនាំ​ប្រជាពលរដ្ឋ  និង​ធ្វើឱ្យ​មាន​ការអភិវឌ្ឍន៍​រីកចំរើន ជា​បន្តបន្ទាប់​ក្នុង​មូលដ្ឋាន​គួរឱ្យ​កោតសរសើរ ។​

​លទ្ធផល​ជាក់ស្តែង​កន្លងមក  នេះ មានដូចជា សាងសង់​ផ្លូវបេ តុង ៤០៤​ម៉ែត្រ និង​២០០​ម៉ែត្រ ។  មូលនិធិ​របស់​ស្រុក​និង​បដិភាគ​ចូល រួម​ពី​សហគមន៍​ប្រវែង ១០០០  ម៉ែត្រ ។ មូលនិធិ​ខេត្ត​ប្រវែង ១៣០ ម៉ែត្រ​, មូលនិធិ​ទីសត្តឃាត និង សហគមន៍ ២០០​ម៉ែត្រ​, មូលនិធិ សហគមន៍​ភូមិ​ដៃ​បួន ៥៥​ម៉ែត្រ​,  មូលនិធិ​សប្បុរសជន​លោក ហេង  ទូ ២២០០​ម៉ែត្រ និង​មូលនិធិ សហគមន៍​ព្រះ​អនុគណ​និង​អាជ្ញាធរ ឃុំ ៥៥ ម៉ែត្រ​, មូលនិធិ​សប្បុរសជន ក្រុមហ៊ុន ក្សៀ​មិ​ខិ ៣៤៥ ម៉ែត្រ  និង​មូលនិធិ​សាលាស្រុក​សប្បុរស ជន​ភូមិ​ព្រៃទទឹង ។​

​បូក​សរុប​ផ្លូវ​បេតុង​ក្នុង​ឃុំ​មាន  ចំនួន ៤.៥៨៩​ម៉ែត្រ​, ផ្លូវលំ​ក្រាល គ្រួស​ក្នុងស្រុក ១៣១១៣​ម៉ែត្រ​,  មូលនិធិ​ឃុំ​ផ្លូវ​ក្រាល​គ្រួស​សង្គន់  ១៨៧០​ម៉ែត្រ​, ផ្លូវ​ក្រាល​គ្រួស​ស្គន់  ២០០​ម៉ែត្រ​, មូលនិធិ​សប្បុរសជន ផ្លូវដី​ស​ចំនួន ១៣៣៩​ម៉ែត្រ​,​មូលនិធិ  សប្បុរសជន​ដាក់​អំពូល​បំភ្លឺ​ផ្លូវ​សាធារណៈ​លេខ ៦០ និង​៧០ ចំនួន ១៨​កន្លែង អស់​ទឹកប្រាក់​សរុប​ចំនួន ៤៨០០​ដុល្លារ ។

​ការរៀបចំ​ប្រព័ន្ធធារាសាស្ត្រ  (​ធនធានទឹក​)​ធ្វើ​លូ​កាត់​ផ្លូវ ៣៧ កន្លែង ជា​មូលនិធិ ណ​អឿ ស្ពាន កម្ពុជា​ហូ​ឡង់​, ស្តារ​អាងទឹក ២ កន្លែង ជា​មូលនិធិ ណ​អឿ ស្ពាន ហូ​ឡង់ ។​

​ការងារ​បណ្តុះបណ្តាល​មុខ  ជំនាញ​វិជ្ជាជីវៈ​(​ការបង្កើន​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​មាន​ដូច ជា ការ​ចិញ្ចឹមសត្វ វគ្គ​ចិញ្ចឹមសត្វ  ១០​វគ្គ​, ចិញ្ចឹម​ត្រី ៥​វគ្គ​, ដាំ​បន្លែ  ១០​វគ្គ​,​ផ្នែក​ជួសជុល​គ្រឿង​អេ​ឡិ​ច ត្រូ​និច (​វិទ្យុ ទូរទស្សន៍ ម៉ាញ៉េ  កុំព្យូទ័រ​)១០​វគ្គ​, កាត់ដេរ​, សំអាង ការ​, សហគមន៍​២ ថ្នាក់​, សិស្ស សរុប ៤៥​នាក់ ស្រី ២៣​នាក់​, មត្តេយ្យ​រដ្ឋ ១​កន្លែង​, ២​ថ្នាក់  សិស្ស​សរុប ៧០​នាក់ ស្រី ៤២​នាក់  បឋម​សិក្សា​មាន ៥​កន្លែង ៧៥​បន្ទប់  ៦៩​ថ្នាក់ សិស្ស​សរុប ២៥២៤​នាក់  ស្រី ១២១៨​នាក់​, វិទ្យាល័យ ១ កន្លែង ៣៥​បន្ទប់​, ៣៤​ថ្នាក់ សិស្ស សរុប ១៤០៥​នាក់ ស្រី ៧៦៦​នាក់​។​

​ក្រៅពីនេះ វិស័យ​សុខាភិបាល  សកម្មភាព​សំខាន់ៗ​ដែល​សម្រេច បាន​ដូច​ជា ការចាក់​ថ្នាំ​បង្ការ​ដល់  កុមារ តិចជាង ១​ឆ្នាំ បាន​ចំនួន  ១៦៣៥​នាក់​, ផ្តល់​ថ្នាំ​ជីវជាតិ​អា​,  ថ្នាំ​ទំលាក់​ព្រូន​ដល់​កុមារ​ចំនួន ៤៥  ០០០​នាក់​, យុទ្ធនាការ​ផ្តល់​ថ្នាំ បង្កា​ជំងឺ​កញ្ជ្រឹល ៨៤៥​នាក់​, អណ្តូង  ទឹក ៦​អណ្តូង​, មូលនិធិ​អភិវឌ្ឍន៍ ជនបទ​ខេត្ត ៤​អណ្តូង និង​មូលនិធិ  ណ​អឿ​ស្ពាន ៦​អណ្តូង ។ រីឯ​ការ ងារ សង្គមកិច្ច​បាន​ធ្វើការ​អប់រំ​លុប  បំបាត់​អំពើហិង្សា​ក្នុង​គ្រួសារ​,  ការ​ជូ​ញ​ដូរ​ស្ត្រី និង​កុមារ បាន​ចំនួន  ៤៥​ដង​, ដោះស្រាយ​ទំនាស់​ចំនួន  ២៤០​ករណី​, បង្កើន​គុណភាព អនាម័យ​ទឹកស្អាត និង​រស់​ស្អាត  ក្នុង​សហគមន៍ ២០​ដង​, ការប្រជុំ  និង​តាមដាន​របស់ គ​.​ក​.​ន​.​ក​ចំនួន  ៦០​ដង ។​

​ពាក់ព័ន្ធ​ទៅនឹង​ការងារ​កាក  បាទ​ក្រហម​វិញ បាន​ធ្វើ​ផ្ទះ​ជូន​ដល់ ទុរគតជន​ចំនួន ២​ខ្នង​, និង​អង្គការ ស្ពាន ១​ខ្នង្ម និង​សប្បុរសជន ១​ខ្នង   បាន​ជួយ​ឧបត្ថម្ភ​ជា​សម្ភារៈ​និង  គ្រឿងឧបភោគ​-​បរិភោគ​ដល់​ជន ក្រីក្រ​ចំនួន ៣៩​គ្រួសារ ។ ការងារ  វប្បធម៌​បាន​បំផុស​ឱ្យ​យុវជន​លេង ល្បែង​ប្រជាប្រិយ​ចំនួន ៣០​លើក  មាន ៦​វគ្គ ។

​កិច្ចការ​សាសនា​បើក​សិទ្ធិ​ទូលំ  ទូលាយ​លើ ជំនឿ​សាសនា តែ​មិន ឱ្យ​យក​សាសនា​ធ្វើ​ជា​អាជីព​ន​យោ បាយ​,​ចំពោះ​ការងារ​គ្រប់គ្រង​ធន ធាន​ធម្មជាតិ និង​បរិស្ថាន​បាន​បំផុស  ឱ្យ​គណៈកម្មការ​វត្ត​ទាំង ៦ ដាំ​កូន ឈើ និង​ថែទាំ​កូនឈើ បាន​ចំនួន ៤៨​ដើម​,​បាន​ជីករណ្តៅ​ស្រះ​(២០.  ម ឃ ៣០.​ម​) សម្រាប់​ដាក់​សំរាម មួយកន្លែង ។ ក្រៅពីនេះ​បាន​បង្កើត គណៈកម្មការ​គ្រប់គ្រង​គ្រោះ​មហន្ត រាយ ក្នុងនោះ​មាន​មេភូមិ​គ្រប់ ភូមិ​ជា​សមាជិក ដើម្បី​តាមដាន  សកម្មភាព​ពេល​មាន​គ្រោះមហន្តរាយ កើត​ឡើង​ឱ្យ​បាន​ទាន់ពេល វេលា ។ ការជួយ​សង្គ្រោះ​ទុរគត ជន​បាន​ចំនួន ២១​លើក ក្នុងនោះ ជួយ​ឧបត្ថម្ភ​រយៈពេល​ខ្លី​ជា​សម្ភារៈ ហូបចុក​និង​រាយការណ៍​ជូន​កាក បាទ​ក្រហម​ស្រុក ។ ឃុំ​បាន​យកចិត្ត ទុកដាក់​ជាប្រចាំ​ក្នុង​ការអនុវត្ត គោលនយោបាយ​ភូមិ​-​ឃុំ មាន សុវត្ថិភាព​របស់​រាជ​រដ្ឋាភិបាល​មាន ដូចជា ចុះ​ផ្សព្វផ្សាយ​គោល​ន​យោ បាយ​ទាំង ៩​ចំណុច ដល់​មូលដ្ឋាន ដើម្បី​ឱ្យ​ពួកគាត់​បាន​យល់ដឹង​ការ ងារ​រៀបចំ​ចាត់តាំង​ប្រជា​ការពារ  ៕

 

 

20160905a (2)

Filed in: ខេត្តកំពង់ចាម

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.