ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

​ឯកឧត្ត​រដ្ឋមន្ត្រី​ក្រសួ​ងក​សិកម្ម អញ្ជើញ​ទទួល​ជួប​ក្រុមហ៊ុន ដូវទី សាយ​ហ្គ​ន​-​ប៊ិញ​ហ្វឿក (​អេស ប៊ី ខេ​) និង​ក្រុមហ៊ុន ភូ​រៀង ក្រចេះ អភិវឌ្ឍន៍​កៅស៊ូ​

​ឯកឧត្ត​រដ្ឋមន្ត្រី​ក្រសួ​ងក​សិកម្ម អញ្ជើញ​ទទួល​ជួប​ក្រុមហ៊ុន ដូវទី សាយ​ហ្គ​ន​-​ប៊ិញ​ហ្វឿក (​អេស ប៊ី ខេ​) និង​ក្រុមហ៊ុន ភូ​រៀង ក្រចេះ អភិវឌ្ឍន៍​កៅស៊ូ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) ៖​នា​ព្រឹក​ថ្ងៃ​ចន្ទ ទី​៣០ ខែ​មករា ឆ្នាំ​២០២៣ ឯកឧត្តម ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​ថ្នាក់ដឹកនាំ​នៃ​ក្រសួង បាន​អញ្ជើញ​ទទួល​ជួប​ក្រុមហ៊ុន ដូវទី សាយ​ហ្គ​ន​-​ប៊ិញ​ហ្វឿក (​អេស ប៊ី ខេ​) និង​ក្រុមហ៊ុន ភូ​រៀង ក្រចេះ អភិវឌ្ឍន៍​កៅស៊ូ នៅ​ទីស្តីការ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​។​

​នៅក្នុង​ជំនួប​ពិភាក្សា​អំពី​ការវិនិយោគ​លើ​ដំណាំ​កៅស៊ូ ឯកឧត្តម​រដ្ឋមន្ត្រី បាន​ផ្តល់​អនុសាសន៍​ដល់​ក្រុមហ៊ុន​ឱ្យ​ជួបពិភាក្សា​ជាមួយ​សមាគម​កៅស៊ូ​ដែល​ស្ថិត​នៅក្នុង​ស្រុក​មេមត់ ដើម្បី​ទទួលបាន​ការណែនាំ​ពី​ដំណោះស្រាយ​បច្ចេកទេស និង​ការសម្របសម្រួល​មន្ទីរ​ពិសោធន៍ លើ​ការត្រួតពិនិត្យ​គុណភាព​កៅស៊ូ​។​

​ចំពោះ​ការវិនិយោគ​លើ​ដំណាំ​ផ្សេងៗ​ទៀត ឯកឧត្តម​បាន​ណែនាំ​ឱ្យ​ក្រុមហ៊ុន​ធ្វើ​សំណើ​មក​ក្រសួង បង្ហាញ​លម្អិត​អំពី​គម្រោង​នីមួយៗ​របស់ខ្លួន ដើម្បី​ឱ្យ​ក្រសួង​ពិនិត្យ​និង​អន្តរាគមន៍​តាម​ដែល​អាច​ធ្វើទៅបាន ដោយ​ផ្អែក​លើ​ទិដ្ឋភាព​ច្បាប់ និង​សេដ្ឋកិច្ច​។​

​សូម​រំលឹក​ផង​ដែរ​ថា ក្រុមហ៊ុន ដូវទី សាយ​ហ្គ​ន​-​ប៊ិញ​ហ្វឿក (​អេស ប៊ី ខេ​)​ទទួលបាន​អាជ្ញា​បណ្ណ​វិនិយោគ​សម្បទាន​ដី​សេដ្ឋកិច្ច​ចំនួន ២.៧១៤ ហិកតា និង​ក្រុមហ៊ុន ភូ​រៀង ក្រចេះ អភិវឌ្ឍន៍​កៅស៊ូ ទទួលបាន​ការវិនិយោគ​សម្បទាន​ដី​សេដ្ឋកិច្ច​សរុប​ទាំង ៣​សាខា​សរុប​ប្រមាណ ៦.៥២៨​ហិកតា នៅ​ខេត្ត​ក្រចេះ ដែល​ធ្វើ​ការវិនិយោគ​លើ​ការដាំ​កៅស៊ូ​។ បច្ចុប្បន្ន​ក្រុមហ៊ុន​ទាំងពីរ​នេះ ស្ថិតក្រោម​ការវិនិយោគ​របស់​ក្រុមហ៊ុន​សិង្ហ​បុរី​៕

Filed in: ព័ត៌មានជាតិ