ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

​លោកជំទាវ​បណ្ឌិត ម៉ែន សំអន អញ្ជើញ​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត​ជ័យលាភី​ជា​ង ៣​ពាន់​នាក់ នៅ​សាកលវិទ្យាល័យ​ស្វាយរៀង

​លោកជំទាវ​បណ្ឌិត ម៉ែន សំអន អញ្ជើញ​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត​ជ័យលាភី​ជា​ង ៣​ពាន់​នាក់ នៅ​សាកលវិទ្យាល័យ​ស្វាយរៀង
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ស្វាយរៀង​)៖ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និង​អធិការកិច្ច នៅ​ព្រឹក​ថ្ងៃទី​៣០ ខែ​មករា ឆ្នាំ​២០២៣​នេះ បាន​អញ្ជើញ​ជា​អធិបតី​ក្នុ​ពិធី​ចែក​សញ្ញាបត្រ ដល់​និស្សិត​ជ័យលាភី ចំនួន ៣,១៨៩​នាក់ នៃ​សាកលវិទ្យាល័យ​ស្វាយរៀង ខេត្ត​ស្វាយរៀង​។​

​នា​ឱកាស​នោះ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន បាន​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ជូន​ដល់​សាស្ត្រ​ចារ្យ និង​និស្សិត ព្រម​ទាំង​ឪពុក ម្តាយ អាណាព្យាបាល ជាដើម​។​

​លោកជំទាវ​បណ្ឌិត ម៉ែន សំអន បាន​ផ្សព្វផ្សាយ​អំពី​ជោគជ័យ​យ៉ាង​ត្រចះត្រចង់ នៃ​មហាសន្និបាត​វិសាមញ្ញ​តំណាង​ទូទាំង​ប្រទេស​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា រយៈពេល​២​ថ្ងៃ គឺ​ថ្ងៃ​ទី​២៨ ដល់​ថ្ងៃ​ទី​២៩ ខែ​កម​រា ឆ្នាំ​២០២៣​។​

​លោកជំទាវ​បណ្ឌិត ម៉ែន សំអន បាន​បន្តទៀតថា គណបក្ស​ប្រជាជន​កម្ពុជា បាន​គិតគូរ​គ្រប់បែបយ៉ាង ដើម្បី​ជា​ឧត្តម​ប្រយោជន៍​ជាតិ និង​ប្រជាជន​កម្ពុជា ការ​ប្រកាន់ខ្ជាប់​នូវ​ការអនុវត្ត​នយោបាយ​ការបរទេស​ឯករាជ្យ​និង​គោលការណ៍​នានា នៃ​ធម្មនុញ្ញ​របស់ អង្គការសហប្រជាជាតិ និង​អាស៊ាន និង​ការដាក់ចេញ​នូវ​គោលនយោបាយ​ដ៏​ថ្មីស្រឡាង​មួយទៀត ក្នុង​ការពង្រាយ​អ្នកជំនាញ​កសិកម្ម​នៅ​គ្រប់​ឃុំ​នៅ​ទូទាំង​ប្រទេស ដើម្បី​លើកកម្ពស់​វិស័យ​កសិកម្ម​នៅ​កម្ពុជា​។​

​បន្ថែម​ពី​នេះ លោកជំទាវ​បណ្ឌិត ម៉ែន សំអន ក៏​បាន​ស្នើ​ឱ្យ​និស្សិត​ជ័យលាភី​ទាំងអស់​ត្រូវ​ពង្រឹងសមត្ថភាព ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ដល់​ការស្ថាបនា និង​ការអភិវឌ្ឍ​ប្រទេស​ជាតិ​រួម​មាន​៖ ត្រូវ​បន្ត​ការសិក្សា​ពេញ​មួយជីវិត​, ត្រូវ​ចូលរួម​ដោះស្រាយ​បញ្ហា​សង្គម​ប្រកបដោយ​ការទទួលខុសត្រូវ​, ត្រូវ​ចូលរួម​កសាង​ភាពថ្លៃថ្នូ​របស់​សង្គម​, ត្រូវខិតខំ​ចូលរួម​បង្កើត​ស្នាដៃ​ថ្មី​ឱ្យ​សង្គមជាតិ​យើង​, ត្រូវ​ចូលរួម​លុបបំបាត់​ព័ត៌មាន​មិន​ពិត និង​ត្រូវ​ចេះ​តបស្នង​គុណ​។​

​លោកជំទាវ​បណ្ឌិត ម៉ែន សំអន ក៏បាន​នាំយក​ថវិកា​របស់​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន តាមរយៈ​សប្បុរសជន​ចំនួន ១០​លាន​រៀល និង ៦,០០០​ដុល្លារ ប្រគល់ជូន​ដល់​គណៈ​គ្រប់គ្រង សាកលវិទ្យាល័យ ដើម្បី​ចាត់ចែង​ក្នុង​កម្មវិធី​។ ចំណែក​ឯ​និស្សិត​ជ័យលាភី ៣,១៨៩​អង្គ​/​នាក់ ក្នុង​១​អង្គ​/​នាក់ ទទួលបាន​ថវិកា ២​ម៉ឺន​រៀល​៕

Filed in: ព័ត៌មានជាតិ