បុរស​ម្នាក់​ត្រូវបាន​គេ​លួច​វាយ​សម្លាប់​ពីក្រោយ​ដោយ​មិនដឹង​ខ្លួន​

ព្រៃវែង ៖ កាលពី​ថ្ងៃ​ទី​៧ ខែកក្កដា ឆ្នាំ​២០១៦ កន្លងមក បុរស​ម្នាក់​ត្រូវ​ឪពុកមា​សាច់ថ្លៃ​លួច​វាយ​ពីក្រោយ​ខ្នង ប៉ង​សម្លាប់​នៅ​ភូមិ​ប្រស្រែ​លិច ឃុំ​កញ្ជ្រៀច ស្រុក​កញ្ជ្រៀច​ខេត្ត​ព្រៃវែង​ករណី​នេះ​បាន​កើតឡើង​នៅ​ម៉ោង​៧:០០​នាទី​យប់​ជនរងគ្រោះ​មានឈ្មោះ ផាត ទិត ភេទ​ប្រុស​អាយុ ២៥ ឆ្នាំ មាន​មុខរបរ​ធ្វើស្រែ មាន​ប្រពន្ធ  កូន​ពី ប្រុស ១ ឆ្នាំ ស្រី ១ ។ ជនរងគ្រោះ​បាន​ឈរ​នៅមុខ​កាំជណ្តើរ​ផ្ទះ​ដោយ​មិន​ដឹង​ខ្លួន​ហើយក៏​មិន​ដែល​បាន​ឈ្លោះ​ទាស់​គ្នា​អ្វី​តាំងពី​មុន​មក​ដែរ​។​

​ស្រាប់តែ​នៅ​ពេល​យប់​នោះ មាន​ជា​បុរស់​ចំណាស់​ម្នាក់​ឈ្មោះ ចឹក សារី ភេទ​ប្រុស​អាយុ​៦៤​ឆ្នាំ មុខរបរ​មិន​ពិត​ប្រក​ដ​ឃើញ​តែ​ស្រវឹងស្រា អ្នក​នៅ​សង្ខាង​ផ្ទះ​ខឹង​តែ​ពី​ពូកែ​ឡូឡា អាង​វ៉ៃ​កាប់​ចាក់​រករឿង​និង​ដើរ​បំពុល​ស្រា​គេឯង​គ្រប់​ទីកន្លែង ស្រេច​តែ​ចិត្ត ដោយ​មិន​ខ្លាច​និង​គោរព​អ្នកណា​ទាំងអស់ ។​

​ប្រភព​បាន​និយាយថា នេះ​មក​ពី​ពូជ​ជន​ដៃដល់​នេះ រស់នៅ​ក្នុង​ភូមិ​ឃុំ​ជាមួយ​គ្នា​ត្រូវ​ជា​(​ឪពុកមា​)​ផ្ទះរ​បង​ជាប់​គ្នា បាន​ដើរ​មក​កាន់​ចបកាប់​កាប់​ដី​យក​មក​វាយ​បុរស​មា្ន​ក់​នេះ​នឹង​ខ្នង​ចបកាប់​ពីក្រោយ​ខ្នង ចំ​កន្ទូល​ក្បាល បណ្តាលឲ្យ​រងគ្រោះ​យ៉ាង​ធ្ងន់ ។ នៅពេលនោះ ក៏​មាន​សាក្សី​ម្នាក់​ឈ្មោះ ណា​ង រុន ភេទ​ស្រី​អាយុ ៦៥ ឆ្នាំ​នៅ​អង្គុយ​ក្រោមផ្ទះ​បាន​នៅ​កន្លែងកើតហេតុ បាន​ឃើញ​សកម្មភាព​នៅ​ពេល​កើតហេតុ ត្រូវជា​ម្តាយ​ជនរងគ្រោះ​បាន​និយាយថា នៅ​ពេល​ឈ្មោះ ចឹក សារី យក​ចប​មក​វាយ​ទៅលើ​ឈ្មោះ ផាត ទិត  ជា​កូន គាត់ បាន​ឃើញ​ឈ្មោះ ចឹក សារី កាន់​ចបកាប់​ដើរកាត់​មក​មិន​ដឹង​យកមក​ធ្វើ​អ្វី​ទេ​ស្រាប់តែ​​បន្តិច​មក ក៏​លើក​ចបកាប់​វាយ​ពីក្រោយ​ខ្នង​គាត់ ក៏​ឃើញ​គាក់​ក៏​ស្រែកប្រាប់​កូន​គាត់​តែ​ស្រែក​មិន​ទាន់​ក៏​ឈ្មោះ ចឹក សារី បាន​វាយ​កូន​ខ្លួន​ត្រូវ​មួយ​ចបកាប់​រួច​ជន​ស្មើ​ស​រត់​មក​ផ្ទះ​ខ្លួន​វិញ​នៅ​របរ​បង​ជា​គ្នា​។​

​បន្ទាប់មក​ជនរងគ្រោះ​ក៏​ត្រូ​បាន​ក្រុម​គ្រួសារ​បញ្ជូន​កូន​របស់​គាត់​មក​មណ្ឌល់​សុខភាព​ឃុំ​កញ្ជ្រៀច ស្រុក កញ្ជ្រៀច ខេត្ត​ព្រៃវែង ។ គ្រូពេទ្យ​ដេរ​របួស​ការពារ​ទំ​ឈាម​សិន រួច​ក៏​បញ្ជូនមក​មន្ទីរពេទ្យ​កាល់ម៉ែ​ត ដោយសារតែ​ជនរងគ្រោះ​មាន​សភាព​ធ្ងន់ធ្ងរ ។​

​ចំណែកឯ​ជន​ដៃដល់​ឈ្មោះ ចឹក សារី មួយ​ម៉ោង​ក្រោយមក​ ​ក៏​សមត្ថកិច្ច​ប៉ូស្តិ៍​រដ្ឋបាល​ចាប់ខ្លួន​បញ្ជូន​មកសួ​រ​ចំលើយ​កសាង​សំណុំរឿង​បញ្ជូន​មក​ឃុំខ្លួន​ដើម្បី​ចាត់ការ​តាមច្បាប់​។​

​ចំណែក​ជនរងគ្រោះ​សំរាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​អស់​រយៈពេល​ជាង​មួយ​ខែ​មកនេះ មាន​ស្ថានភាព​ជំងឺ​នៅ​មិនទាន់​ជា​សះ​នៅឡើយ នៅ​មាន​សភាព​រីក​ជា​តំបៅ​កាន់តែ​ធំ​ទៅៗ កំពុងតែ​រក​វេជ្ជបណ្ឌិត​ល្អៗ​មក​ព្យាបាល និង​ថ្នាំ​ព្យាបាល​ល្អ​មក​ព្យាបាល​បន្ត​និង​ត្រូវ​ចំណាយ​ពេលវេលា​ច្រើន​ខែ​ទើប​ជា​សះ​ឡើងវិញ​៕
​ដោយ ហុក វិបុល​

IMG-20160814-WA0002

Filed in: ខេត្តព្រៃវែង, សន្តិសុខ​ សង្គម

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!