បុរស់​ម្នាក់​វ័យ​ជាង​៤០​ឆ្នាំ​ត្រូវបាន​កម្លាំង​អាវុធហត្ថ​ខេត្ត​ចាប់​ក្របួច​បាន​នៅលើ​បណ្តោយ​ផ្លូវជាតិ​លេខ​៩​រួម​នឹង​គ្រឿងញៀន​(ice)​មួយ​បញ្ចប់​ធំ​

ស្ទឹងត្រែង ៖ បុរស​ម្នាក់​ជា​ជនសង្ស័យ ក្នុង​ការជួញដូរ​គ្រឿង​ញៀន​ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត ចាប់​ក្របួច​ខ្លួន​បាន ព្រមទាំង​ដក់ហូត​បាន​វត្ថុតាង​គ្រឿងញៀន​ice មួយ​កញ្ចប់​ធំ ជិត​១​គីឡូក្រាម កាលពី​វេលា​ម៉ោង​១២​និង​១៥​នាទី​ថ្ងៃត្រង់ ត្រូវ​និង​ថ្ងៃទី​០៥ ខែ​សីហា ឆ្នាំ​២០១៦ នៅតាម​បណ្តោយ ផ្លូវជាតិ​លេខ​៩ ស្ថិតន‌ៅ​ភូមិ​ស្រែឫ​ស្សី ឃុំ​ស្រែ​ឫស្សី ស្រុក​ថា​ឡា​បរិ​វ៉ាត់ ខេត្ត​ស្ទឹងត្រែង ។​

​នៅ​ជុំវិញ​ក្នុង​រឿង​នេះ​ផងដែរ លោក​ឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការ‌ ដ្ឋា​ន​កងរាជអាវុធហត្ថ​ខេត្ត​ស្ទឹងត្រែង បាន​ប្រាប់ឪ្យដឹង​ថា ជនសង្ស័យ‌​ដែល​បង្ក្រាប​ចាប់​ឃាត់ខ្លួន‌​បាន​ខាងលើនោះ ជា​មុខសញ្ញា​ចាស់ ដែល​ខាង​កម្លាំង​អាវុធហត្ថ​របស់​យើង​បាន​ធ្វើ​ការតាមប្រមាញ់​មក​ជា​យូ​ហើយ ទើបតែ​ថ្ងៃនេះ​ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព និង​បានកំណត់​មុខសញ្ញា​ច្បាស់លាស់​ហើយ លោក​ឧត្តមសេនីយ៍ត្រី បាន​ដាក់​កម្លាំង​ស្ទាក់​ចាប់ ទើប​ឈាន​ទៅដល់​ការចាប់​ឃាត់​ខ្លួន​ជនសង្ស័យ​បាន​តែ​ម្តង​។​

​លោក​ឧត្តមសេនីយ៍ត្រី​បានប​ន្ត​ទៀតថា ជនសង្ស័យ‌​ដែល​បាន​ចាប់​ឃាត់ខ្លួន បាន​ខាងលើ​នោះ មានឈ្មោះ វ៉ាន់ឌី អូន ភេទ​ប្រុស‌ អាយុ​៤៨​ឆ្នាំ ជន​ជាត‌ិខ្មែរ មាន​មុខរបរ​ធ្វើស្រែ និង​អារឈើ រស់ន‌ៅ​ភូមិ​ហា​ស៊ីឃូន ស្រុក​មឿង​ខូង ខេត្ត​ចំប៉ា​សាក់​ប្រទេស​ឡាវ ។ ហើយ​បាន​ដកហូត​នូវ​វត្ថុតាង​រួមមាន រថយន្ត​មួយ​គ្រឿង ម៉ាក​ឡាក់​វី​ហ្គោ ពណ៍​ស្ករ ពាក់​ស្លាក​លេខ​ឡាវ 78 88 គ្រឿងញៀន​ម៉ា​ទឹកកក​(ice)​ម្ស៉ៅ​ក្រាម​ពណ៌​ស​ថ្លា មួយ​កញ្ចប់​ធំ មាន​ទម្ងន់​ស្មើ​នឹង​មួយ​គីឡូក្រាម រួច​បាន​បញ្ជូន​ខ្លួន​និង​វត្ថុតាង​ខាងលើ​នោះ​មក​កាន់​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ស្ទឹងត្រែង​​ដើម្ប‌ី​សួរនាំ​រៀបចំ​សំណុំរឿង​ចាត់កា​រ​បន្ត ។​

​បច្ចុប្បន្ន ជនសង្ស័យ‌​រួម​និង​វត្ថុតាង​ខាងលើ​នោះ ត្រូវបាន​មន្ត្រី​ជំនាញ​អាវុធហត្ថ​ខេត្ត កសាង​សំណុំរឿង​រួចរាល់​ហើយ បន្ទាប់​មក​និង​ធ្វើការ​បញ្ជូន​ខ្លួន​ទៅឲ្យ​តុលាការ​សាលាដំបូង​ខេត្តស្ទឹងត្រែ​ង ធ្វើការ​ផ្តន្ទាទោស​បន្តទៅ​តាម​ផ្លូវច្បាប់ ៕
​ពុទ្ធា ស្ទឹង​ត្រែង‌​

20160806

 

Filed in: ខេត្តស្ទឹងត្រែង

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.