​រយះពេល​2​ថ្ងៃ​ឧបករណ៍​នេសាទ​ល្មើស​ច្បាប់​ជាច្រើន​កន្លែង​នៅ​ឃុំ​ផាត់​សណ្តាយ​ត្រូវបាន​លោក​ប៉ែន​វណ្ណ​រិទ្ធ​នាយខ​ណ្ឋ័​រដ្ឋបាល​ជលផល​ធ្វើ​ការចុះ​បង្ក្រាប​

​ប្រជា​នេសាទ​បាន​សំដែង​ការគាំទ្រ និង​ពេញចិត្ត​ចំពោះ​ការចុះ​ធ្វើការ​បង្ក្រាប បទល្មើស​នេសាទ​ដែល​ដឹកនាំ​ដោយ​លោក​ប៉ែន​វណ្ណ​រិទ្ធ​នាយខ័​ណ្ឌ​រដ្ឋបាលជល​ផល​ខេត្ត​កំពង់ធំ​ក្នុង​រដូវ​បិទ​នេសាទ​នៅ​ចំណុច​ឃុំ​ផាត់​សណ្តា​យ ស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំ ។​

​ដោយ​ពួកគាត់​និយាយថា ជា​ការរក្សា​ពូជ​ត្រី​ធម្មជាតិឲ្យបាន​សម្បូរណ៍​ឡើងវិញ និង​ទុក​សម្រាប់​កូនចៅ​ស្រករ​ក្រោយ ហើយ​ម្យ៉ាងវិញទៀត ថ្វី​ត្បិត​តែ​ពួកគាត់​ជា​អ្នកនេសាទ​ប៉ុន្តែ​អ្នកនេសាទ​ល្មើសច្បាប់​ទាំងនោះ​មិនមែន​ជា​អ្នកនេសាទ​ជាទូទៅ​នោះ​ទេ​គឺជា​មនុស្ស​មួយ​ក្រុម​តូច​តែប៉ុណ្ណោះ ដែល​គេ​មាន​លុយ​សម្រាប់​ទំនាក់ទំនង   ។

​គាត់​បាន​សុំឲ្យ​មាន​ការចុះ​បង្ក្រាប​នេះ​ជា​បន្តបន្ទាប់​ដើម្បី​ង​នុវត្តន៍​ស្តីពី​ច្បាប់​ជលផល​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ។​

​លោក ប៉ែន វណ្ណ​រិទ្ធ បាន​ប្រាប់​សា​រ​ពត័មាន​ឲ្យដឹងថា ការចុះ​បង្រាប​នេះ ដោយ​មាន​ការសហការ​ជាមួយ លោក​នាយ​ផ្នែក​រដ្ឋបាល​ជលផល​ផាត់​សណ្តា​យ​និង​កងកម្លាំងប្រដាប់អាវុធ​បាន​ធ្វើ​ការចុះ​បង្ក្រាប​រយះ​ពេល​2​ថ្ងៃ​គិត​ចាប់ពី​ថ្ងៃ​ទី​1​ទី​2 ខែសីហា​នៅ​ចំណុច​ចុង​ព្រែក​ឆ្កោក ព្រែក​រុំ​បែង​ចែស​និង​ព្រែក​ពោធិ៍​ជ្រៃ នៅក្នុង​ភូមិសាស្ត្រ​ឃុំ​ផាត់​សណ្តាយ គឺ​បាន​បង្ក្រាប​បទល្មើស​នេសាទ​ក្នុងនោះ​មានរ​បាំងសាច់​អួន ចំនួន​8​របាំង សរុប​ប្រវែង​2600​ម៉ែត្រ លូ​ចំនួន​27​មាត់ បង្គោល​ចំនួន​2200​ដើម​ចាក់​លែង​កូន​ត្រី​ស្រស់​130​គីឡូក្រាម​និង​កសាង​សុំណុំរឿង​3​ករណី  ។

​គួរ​បញ្ជាក់​ផង​ដែល​ថា នៅ​រដូវ​បិទ​នេសាទ​ឆ្នាំនេះ​ប្រជាពលរដ្ឋ​សង្កេតឃើញថា សមត្ថកិច្ច​រដ្ឋបាល​ជ​ល​ផល កំពង់ធំ​បាន​ម​ន្ថែ​ម​ល្បឿន​និង​មាន​សន្ទុះ​ខ្លាំង ក្នុង​ការបង្ក្រាប​បទល្មើស​នេសាទ ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន ជាពិសេស​បេស​សកម្ម​ដែល​ដឹកនាំ​ដោយ​លោក ប៉ែន វណ្ណ​រិទ្ធ នាយខ័​ណ្ឌ​រដ្ឋបាលជល​ផល​កំពង់ធំ​។​

 

 

IMG-20160803-WA0062 IMG-20160803-WA0061

Filed in: ខេត្តកំពង់ធំ

Recent Posts

Bookmark and Promote!

© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.