ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

​អភិបាល​ខេត្ត​កំពង់ធំ​អំពាវនាវ​ឱ្យ​អាជ្ញាធរ​រៀបចំ​មធ្យោបាយ​ដឹកជញ្ជូន និង​កន្លែង​ស្នាក់នៅ​ឱ្យបាន​សមរម្យ​ដល់​សិស្ស​ក្រីក្រ

​អភិបាល​ខេត្ត​កំពង់ធំ​អំពាវនាវ​ឱ្យ​អាជ្ញាធរ​រៀបចំ​មធ្យោបាយ​ដឹកជញ្ជូន និង​កន្លែង​ស្នាក់នៅ​ឱ្យបាន​សមរម្យ​ដល់​សិស្ស​ក្រីក្រ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​កំពង់ធំ​)៖ ក្នុង​កិច្ចប្រជុំ​ពិភាក្សា​ដើម្បី​រៀបចំ​យន្តការ​សម្របសម្រួល​កា​រ​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ នា​ព្រឹក​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២២ លោក ងួន រតនៈ អភិបាល​ខេត្ត​កំពង់ធំ​អំពាវនាវ​ឱ្យ​អាជ្ញាធរ​ក្រុង ស្រុក ត្រូវ​រៀបចំ​មធ្យោបាយ​ដឹកជញ្ជូន និង​កន្លែង​ស្នាក់នៅ​ឱ្យបាន​សមរម្យ​ដល់​សិស្ស​ក្រីក្រ​ដែល​មិន​មាន​លទ្ធភាព​មក​ប្រឡង​បាក់​ឌុប​។​

​គួរ​ជម្រាប​ថា ដំណើរការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ គឺ​នឹង​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃ​៥-៦ ខែ​ធ្នូ ឆ្នាំ​២០២២ នៅ​ទូទាំង​ប្រទេស​។​

​លោក​បាន​ដាក់​នៅ​យន្តការ​នានា​ដើម្បី​ធានា​ឱ្យ​ដំណើរការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រឡង ៥ ធ្នូ ២០២២ ប្រព្រឹត្តទៅ​ដោយ​រលូន តាមរយៈ​ការការពារ​សុវត្ថិភាព​នៃ​ការដឹកជញ្ជូន និង​ការរក្សា​ទុកដាក់​ប្រធាន​វិញ្ញាសា​និង​សន្លឹក​កិច្ចការ​បេក្ខជន ការចាត់ចែង​កម្លាំង​ប្រចាំការ​និង​ចល័ត​នៅតាម​មណ្ឌល​ប្រឡង​នានា ការរក្សា​សុវត្ថិភាព​បេក្ខជន គណៈមេប្រយោគ​និង​គណៈកម្មការ​នានា ការសហការ​ដកហូត​សំណៅ​ឯកសារ និង​កា​រក្សាទុក​ដាក់​សម្ភារៈ​នា​នា ពិសេស​ការសម្រួល​ចរាច​រណ៍​ក្នុងការ​ធ្វើ​ដំណើរ​ទៅមក​ប្រឡង​។​

​លោក​បន្ត​ទៀត​ថា ដើម្បី​ជួយ​សម្រួល​ដល់​ការចំណាយ​របស់​អាណាព្យាបាល និង​បេក្ខជន​ប្រឡង​មកពី​បណ្ដា​ស្រុក​ផ្សេងៗ រដ្ឋបាល​ក្រុង ស្រុក ក្នុងនាម​ជា​ម៉ែ​ឪ ត្រូវ​ការពារ​សន្តិសុខ​សណ្ដាប់ធ្នាប់​ឲ្យបាន​ល្អ និង​ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ​ដែល​មាន​ដែល​មានផ្ទះ​នៅ​ជិត​មណ្ឌល​ប្រឡង ឬ​ពិធីបុណ្យ​ផ្សេងៗ​ជាដើម មិន​ត្រូវ​បង្ក​ឲ្យមាន​សំឡេង​រំខាន​ដល់​មណ្ឌល​ប្រឡង​នោះទេ​។​

​លោក​បាន​បញ្ជាក់​ច្បាស់ៗ​ថា ចំពោះ​សិស្ស​ក្រីក្រ​ដែល​មិន​មាន​លទ្ធភាព​មក​ប្រឡង​បាក់​ឌុប អាជ្ញាធរ​ក្រុង ស្រុក ត្រូវ​រៀបចំ​មធ្យោបាយ​ដឹកជញ្ជូន និង​កន្លែង​ស្នាក់​នៅ​ឲ្យបាន​សមរម្យ​។ ចំពោះ​ការផ្ញើ​កង់​ឬ​ម៉ូតូ​របស់​សិស្ស គឺ​មិន​តម្រូវឲ្យ​យក​លុយ​នោះ​ទេ​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា នៅក្នុង​ខេត្ត​កំពង់ធំ មាន​១២​មណ្ឌល​ប្រឡង ស្មើនឹង​២២៤​បន្ទប់ ក្នុងនោះ​មាន​៖
* ផ្នែក​វិទ្យាសាស្ត្រ​៖ មាន​២​មណ្ឌល​៥៣​បន្ទប់ មាន​បេក្ខជន​សរុប​១៣០៦​នាក់ (​ស្រី​៧៨០​នាក់​)​។​
* ផ្នែក​វិទ្យាសាស្ត្រ​សង្គម​៖ មាន​១០​មណ្ឌល មាន​១៧១​បន្ទប់ បេក្ខជន​សរុប​៤២៦០​នាក់ (​ស្រី​២២៩៥​នាក់​)៕

Filed in: ព័ត៌មានជាតិ