ខេត្ដបន្ទាយមានជ័យ ៖នៅថ្ងៃអង្គារ ៦កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័កព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះដោយមានការយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យនិងអនុវត្តតាមបទបញ្ជារបស់លោកវីរៈសេនីឯក សៅ សារឿន អធិការ នគរបាលក្រុងប៉ោយប៉ែត បានដាក់បទបញ្ជាដល់ ប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ០៥ ត្រូវចុះធ្វើការណែនាំដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ប៉ុស្តិ៍គ្រប់គ្រង ដើម្បីភូមិឃុំមានសុវត្ថិភាពនឹងចុះធ្វើការដើរល្បាត ការពាររក្សាសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព ជូនប្រជាពលរដ្ឋនឹងដើម្បីបង្ការទប់ស្កាត់រាល់បទល្មើសគ្រប់ប្រភេទ។ល។ (ដឹកនាំកម្លាំងចុះធ្វើការដើរល្បាតដោយ)
លោកអនុសេនីយ៍ឯក ប៊ុន ឆាយដែន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់អូរជ្រៅ ដឹកនាំ នាយរងប៉ុស្តិ៍និងមន្ត្រីក្នុងប៉ុស្តិ៍ចុះធ្វើការដើរល្បាត ការពាររក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាព ជូនប្រជាពលរដ្ឋ និងបង្ការទប់ស្កាត់រាល់បទល្មើសផ្សេងៗនៅក្នុងមូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់អូរជ្រៅគ្រប់គ្រង នៃក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ឆ្លៀតក្នុងឱកាសនោះដែរ៖លោកអនុសេនីយ៍ឯក ប៊ុន ឆាយដែន នាយប៉ុស្តិ៍ នគរបាល រដ្ឋបាលសង្កាត់អូរជ្រៅ ក៏បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ នៅក្នុងភូមិ របស់បងប្អូនរស់នៅមានអសន្តិសុខត្រូវរាយការណ៍មកប៉ុស្តិ៍ជាបន្ទាន់តាមរយៈលេខទូរសព្ទមានលេខ០៩២ ២២៥ ០៥៥-០៧៧ ៥៤៣ ៣៨៨ ដើម្បីអោយកម្លាំងនគរបាលចុះធ្វើការអន្តរាគមន៍នឹងបង្ក្រាបបានទាន់ពេលផងដែរ ៕