​កាស៊ីណូ​សង្ស័យ​អត់​ច្បាប់​លោត​ឆត្រ័​នៅ​ច្រករបៀង​ក្រសាំង​ជ្រំ​បើក​ជល់​មាន់​និង​ល្បែង​ជាច្រើន​ប្រភេទ​

ខេត្ត​ស្វាយរៀង ៖ មាន​កាស៊ីណូ​មួយ​កន្លែង​ជិត​ព្រំដែន​ជាប់​ច្រករបៀង​ក្រសាំង​ជ្រំ​បាន​លួច​បើក​ឲ្យ​វៀតណាម​ចូល​មក​លេង​ល្បែង​គគ្រឹក​គគ្រេង មាន​ល្បែង​ប្រជល់មាន់ បៀ គ្រាប់​ឡុកឡាក់ ជាដើម សង្ស័យ​ថា​គ្មាន​ច្បាប់ ។​

​ករណី​កាស៊ីណូ​អត់​យីហោ​នេះ​មាន​ទីតាំង​នៅ​ចំណុច​ព្រំដែន​ច្រករបៀង​ក្រសាំង​ជ្រំ ស្ថិតនៅ​ភូមិ​ក្រសាំង​ជ្រំ​ឃុំ​គ្រួស​ស្រុក​ស្វាយជ្រំ​។​បើ​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យដឹង​កាលពី​វេលា​ម៉ោង​១០៖ ០០ ព្រឹក​ថ្ងៃ​ទី​៣១ កក្កដា ២០១៦ កន្លងទៅនេះ​ថា កាស៊ីណូ​អត់​យីហោ​នេះ សង្ស័យ​គ្មាន​ច្បាប់​អនុញ្ញាត​ទេ គឺ​បើក​លួចលាក់​ដោយ​ឃុបឃិត​ជាមួយ​សមត្ថកិច្ច​វរៈ​កា​រពារ​ព្រំដែន ដែល​យាម​នៅ​ច្រករបៀង​ក្រសាំង​ជ្រំ​នោះ ។​

​ប្រភព​ដដែល​បាន​បន្តទៀតថា កាស៊ីណូ​អត់​យីហោ មួយ​នេះ​បើក​ឲ្យ​ភ្ញៀវ​ជនជាតិ​វៀតណាម​ចូល​លេងល្បែង​ក្នុង​មួយ​សប្តាហ៌ ចំនួន​៣​ថ្ងៃ គឺ​ថ្ងៃ​អាទិត្យ ថ្ងៃ​ចន្ទ័ និង​ថ្ងៃ​ព្រហស្បត្តិ៍ ហើយ​មាន​ភ្ញៀវ​ចូល​លេង​ប្រមាណ​ជា​២០០​ទៅ​៣០០​នាក់​ក្នុង​មួយថ្ងៃ ក្នុងនោះ ភ្ញៀវ​ម្នាក់​ត្រូវ​បង់​៨​ម៉ឺន​ដុង​ស្មើ​១៤,៥០០​រៀល ឲ្យ​សមត្ថកិច្ច​នៅ​ច្រករបៀង​ក្រសាំង​ជ្រំ ។​

​ទាក់ទិន​ករណី​នេះ​ដែរ មន្ត្រី​នគ​បាល​វរៈ​ការពារ​ព្រំដែន​នៃ​ច្រករបៀង​ក្រសាំង​ជ្រំ​ម្នាក់​បាន​ប្រាប់ឲ្យដឹង​ថា កាស៊ីណូ​អត់​យីហោ មួយ​នេះ មាន​ថៅកែរ ងា​ជា​ឧកញ៉ា​ម្នាក់ បើក​កាស៊ីណូ នៅ​ឯ​ឃុំ​សំរោង​ស្រុក​ចន្ទ្រា រួច​មក​បើក​សាខា​នៅ​ក្រសាំង​ជ្រំ​នេះ ជាច្រើន​ឆ្នាំ​មកហើយ ហើយ​ធ្លាប់​បាន​ផ្អាក​បី​បួន​ខែ​មក​ហើយ​ទើប​តែ​បើក​ដំណើការ​ក្នុង​ខែ​កក្កដា​នេះ ហើយ​បញ្ហា​មាន​ច្បាប់​ឬ​គ្មាន​ច្បាប់​នោះ​លោក​មិន​ដឹង​ទេ​។

​ចំណែក​បុរស​ម្នាក់​ដែល​ជា​អ្នកយាម​និង​កិប​សំបុត្រ​ម៉ូតូ​និង​រថយន្ត​បាន​និយាយថា គាត់​មិន​ស្គាល់​ឈ្មោះ​ថៅកែ​ទេ ខ្លួន​គ្រាន់តែ​យាម ហើយ​ទី​នេះ​គេ​ហាម​មិន​ឲ្យ​ថតទេ ដូច្នេះ​មិន​អាច​រក​ការបំភ្លឺ​ពី​ថៅកែ​កាស៊ីណូ​បាន​ទេ​នៅ​ថ្ងៃទី​៣១​កក្កដា​នេះ​។​ទាក់ទិន​ករណី​នេះ​ដែរ លោក​ម៉ែន​វិបុល អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង​
​បាន​បាន​ប្រាប់​អ្នកសារព័ត៌មាន​អោយដឹង​តាម​ទូរ​សព្ទ័​ថា ករណី​មាន​បើក​កាស៊ីណូ នៅ​ជិត​ច្រករបៀង​ក្រសាំង​ជ្រំ​នេះ​លោក​ពុំ​បានដឹង​ទេ ពីព្រោះ​លោក​(​ម៉ែន​វិបុល​) ទើប​ឡើង​កាន់​ជា​អភិបាលខេត្ត ប៉ុន្មាន​ខែ​នេះ​ពុំ​ទាន់​បាន​ចុះ​ពិនិត្យ តាម​កាស៊ីណូ ទេ ហើយ​ចំពោះ​ថា​មាន​បើក​កាស៊ីណូ​នៅតាម​ច្រ​របៀង​មែន​គឺ ខុសច្បាប់​ហើយ ដោយ​អាជ្ញាធរ​ខេត្ត​បាន​ចេញ​ខិត​ជម្រាបជូន​ស្ថាប័ន ស្រុក​ក្រុង ស្នងការ​នគ​បាល​ខេត្ត មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្ត មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត អនុវត្ត​តាម​សេចក្តីសម្រេច របស់​សម្តេច​ក្រឡាហោម​សខេង​ឧបនាយក​រដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ បិទ​គ្រប់​ច្រករបៀង​ខុស​ច្បាស់​ទូទាំងប្រទេស មិន​អនុញ្ញាត ចរាចរណ៍​ដឹកទំនិញ​ចេញ​ចូល​តាម​ច្រករបៀង ។ អាជ្ញាធរខេត្ត បាន​ចេញ​លិខិត​ឲ្យ​បិទ​គ្រប់​ច្រករបៀង ជាពិសេស​កាស៊ីណូ ដែល​មាន​ទីតាំងនៅ​តាម​ច្រករបៀង ដូចជា កាស៊ីណូ​ច្រករបៀង​ប៉​ស្តិ៍​ប្រាសាទ សង្កាត់​ប្រាសាទ​ក្រុង​បាវិត​បាន​បិទ​ហើយ ។ ចំពោះ​កាស៊ីណូ​ក្រសាំង​ជ្រំ​ស្រុក​ស្វាយជ្រំ លោក​មិន​បានដឹង​ទេ លោក​នឹង​ឲ្យ​មន្ត្រី​ជំនាញ​ចុះ​ទៅ​ពិនិត្យ​ជាក់ស្តែង​សិន​បើ​បើក​ខុស​ច្បាប់​ឲ្យ​បិទ​មិន​អនុញ្ញាត​ឡើយ ៕

 

 

 

  IMG-20160803-WA0046

Filed in: ខេត្តស្វាយរៀង, ព័ត៌មាន ដែលគួរចាប់អារម្មណ៍, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

© 7759 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.